
តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាប សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ឃើញថា អ្នកពាក់ព័ន្ធទាំង ១៩នាក់ ត្រូវបានក្រុមការងារចុះដល់លំនៅដ្ឋាន កាលពីយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ និងបានណែនាំឲ្យធ្វើចត្តាឡីស័កដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីអ្នដ៏ទៃ ដើម្បីត្រៀមបន្តយកសំណាកមកធ្វើតេស្តស្រាវជ្រាវនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។
រដ្ឋបាលខេត្តសូមថ្លែងអំណរគុណដល់ក្រុមការងារ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដែលបានសស្រាក់សស្រាំបំពេញបេសកកម្មនាពេលកន្លងមក ក៏ដូចជាករណីនេះជាដើម។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មដ្ឋាន អនុវត្តនូវវិធាននានា ដែលរដ្ឋបាលខេត្តបានដាក់ជាបន្តបន្ទាប់កុំបីខាន។