
ឯកឧត្តម អភិបាលខេត្ត បានផ្តាំផ្ញើដល់អ្នកទទួលវ៉ាក់សាំងថា ការចាក់វ៉ាសាំងនេះមិនត្រឹមតែការពារខ្លួនឯងទេ គឺអាចជួយឲ្យពួកគាត់អាចបន្តប្រកបរបរនេះ និងទទួលបានចំណូលដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម ក៏អរគុណដល់បងប្អូនដែលប្រកបរបរបើករ៉ឺម៉កកង់បី រ៉ឺម៉ក និងរថយន្តឈ្នួល ដែបានស្ម័គ្រចិត្តមកចាក់វ៉ាក់សាំង។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានអំពាវនាវដល់អ្នកបំរើផ្នែកសេវាទេសចរ ប្រតិបត្ដិករទេសចរណ៍ស្ម័គ្តចិត្តទទួលបានការចាក់វ៉ាក់សាំងជំងឺកូវីដ ១៩នេះ អោយបានគ្រប់គ្នាៗ ដើម្បីខេត្តសៀមរាបអាចមានលទ្ធភាពទទួលភ្ញៀវទេសចរណ៍អន្តរជាតិនាពេលឆាប់ៗខាងមុខនេះ។
ក្នុងនាមអាជ្ញាធរខេត្ត សូមថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាល ដែលបានផ្តល់ឱកាសឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បានទទួលវ៉ាក់សាំង(Sinovac) នាព្រឹកនេះ ហើយជំហ៊ានទី២ យើងនឹងបន្តចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកផ្តល់សេវាកម្មទេចរណ៍ឲ្យបានគ្រប់ៗគ្នា។
សូមចូលរួមអនុវត្តវិធានការសុខាភិបាល ប្រឆាំងនឹងជំងឺកូវីដ-១៩ទាំងអស់គ្នា ទាំងអ្នកបានចាក់វ៉ាក់សាំង និងអ្នកមិនទាន់បានចាក់ ដើម្បីការពារខ្លួនឯងនិងក្រុមគ្រួសារ។
#៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល
#៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា៕