
ការបិទខ្ទប់សង្កាត់ទាំង៣ គឺជាវិធានការដាក់ចេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ជាមួយគ្នានេះ ក៏បានជះឥទ្ធិពលប៉ះពាល់ដល់កត្តាជីវភាព ជាពិសេសបងប្អូនដែលជាគ្រួសារក្រ១ និងក្រ២។ ដោយឃើញពីការលំបាកនេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំ និងកៀងគរថវិកា សម្ភារៈ និងបណ្តាសប្បុរសជន ពិសេសការចូលរួមរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តសូមអំពាវនាវបន្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ដើម្បីចូលរួមទប់ស្កាត់ ដក៏ដូចជាឈាបដល់ការកាត់ផ្តាច់ជំងឺកូវីដ-១៩នៅកម្ពុជា ពិសេសបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្ត៕