
ក្នុងនាមតំណាងឲ្យឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត លោក ពិន ប្រាកដ បានធ្វើការថ្លែងអំណរគុណ ពីទឹកចិត្ត ដ៏សប្បុរសធម៌របស់ក្រុមហ៊ុនដឹកជញ្ជូនចំណីអាហារ WOW NOW និងក្រុមការងារ ដែលផ្តល់នូវអំណោយក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
ក្នុងនោះដែរលោកអភិបាលរងខេត្ត ក៏បានបញ្ជាក់ផងដែរថា អំណោយទាំងនេះ នឹងធ្វើការផ្តល់ជូនទៅតាមមណ្ឌលចត្តាឡីស័ក ក៏ដូចជាជួយដល់បងប្អូនប្រជាពលរដ្ឋដែលជួបការខ្វះខាតក្នុងខេត្តសៀមរាប ក្នុងនោះលោកក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សំខាន់នៅខេត្តសៀមរាប សូមបងប្អូនចូលរួមសហការអនុវត្តវិធានការ របស់ រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និង២ចូលរួម ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត និង បន្តប្រកាន់នូវវិធានសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ទោះបីបងប្អូនបានចាក់វ៉ាក់សាំងរួចហើយនោះក្តី៕