
កិច្ចប្រជុំផ្សព្វផ្សាយនេះ បានផ្តោតសំខាន់ទៅលើការរបង្ហាញអំពីសមាសភាព និងមុខងារ ភារកិច្ច របស់អ្នកពាក់ព័ន្ធ ដែលជាអ្នកផ្តល់សេវាកម្មជូនជនរងគ្រោះ ដើម្បីឆ្លើយតបឱ្យសមស្របជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
ទន្ទឹមនឹងនេះ អង្គប្រជុំបានធ្វើការកំណត់អំពីកាលបរិច្ឆេទក្នុងរៀបចំកិច្ចប្រជុំត្រួតពិនិត្យតាមដាន ក្នុងការសម្របសម្រួលដោះស្រាយបញ្ហា ការផ្តល់សេវាកម្មទាំងផ្នែកច្បាប់ ផ្នែកសុខភាព និងផ្នែកសង្គមកិច្ច ជូនជនរងគ្រោះ ដោយតម្រូវឱ្យមានការប្រជុំជារៀងរាល់ត្រីមាស និងការរៀចំជាផែនការសកម្មភាពសម្រាប់អនុវត្ត ព្រមទាំងមានការចង់ក្រងជារបាយការណ៍ និងការចង់ក្រងទិន្នន័យរួមផងដែរ។
+9
មតិ 2
ចែករំលែក 13
ចូលចិត្ត
មតិ
ចែករំលែក