
លោក WU XIAODONG អភិបាលក្រុងលីសួយ ក៏បានលើកឡើងថា ដោយស្ថានភាពនៅលើពិភពលោកបានជួបនូវវិបត្តិជម្ងឺកូវីដ-១៩ បានធ្វើឲ្យកិច្ចទំនាក់ទំនងរវាងក្រុងលីសួយ និង ខេត្តសៀមរាប មិនបានធ្វើការផ្លាស់ប្តូរប្រតិភូ ក្នុងការសិក្សាស្វែងយល់អំពីការងារពាណិជ្ជកម្ម កសិកម្មដោយផ្ទាល់ គឺបានត្រឹមតែតាមរយៈអនឡាញតែប៉ុណ្ណោះ។ លោកបានបន្តទៀតថា ដើមី្បចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា សំខាន់ខេត្តសម្ព័ន្ធមេត្រីភាពដោយបាននាំយកនូវឱសថសម្រាប់ ព្យាបាលជំងឺកូវីដ និង ឧបករណ៍ធ្វើតេស្តរហ័ស ជូនដល់រដ្ឋបាលខេត្តសៀមរាប ក្នុងការចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ និងកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ កុំឲ្យមានឆ្លងរាលដាលចូលសហគមន៍ ។
ក្នុងជំនួបពិភាក្សានោះក្នុងនាមឯកឧត្តម ទៀ សីហា អភិបាលខេត្ត លោក ពិន ប្រាកដ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសដល់រដ្ឋបាល និង ប្រជាជនទីក្រុងលីសួយ ដែលតែងតែគាំទ្រដល់ខេត្តសៀមរាប ។ ក្នុងនោះដែរលោកក៏បានលើកផងដែរ អំពីស្ថានភាពនៃការឆ្លងជំងឺកូវីដ នៅខេត្តសៀមរាប នៅមិនទាន់បានធូរស្រាលឡើយ ពីមួយថ្ងៃទៅមួយថ្ងៃ គឺស្ថិតក្នុងស្ថានភាពគួរឲ្យព្រួយបារម្ភ ។ ដោយករណីឆ្លងនេះហើយ នាពេលកន្លងមក រដ្ឋបាលខេត្តសៀមរាប ក៏បានធ្វើការបិទខ្ទប់ ឃុំ សង្កាត់ ភូមិមួយចំនួនកំណត់ជាតំបន់ក្រហម ក្នុងការទប់ស្កាត់ និង កាត់ផ្តាច់ខ្សែចម្លងនៃជំងឺកូវីដ។
ក្នុងនាមរដ្ឋបាលខេត្តសៀមរាប បានថ្លែងអំណរគុណដល់អាជ្ញាធរ និងប្រជាជនទីក្រុងលីសួយ ដែលបានបរិច្ចាគនូវឧបករណ៍ធ្វើតេស្តអង់ទីហ្សែនកូវីដ-១៩ យ៉ាងរហ័ស និង ឱសថសម្រាប់ ព្យាបាលកូវីដ ដល់រដ្ឋបាលខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅខេត្តសៀមរាប ។ លោកបានសង្ឃឹមថា នឹងបង្កើតទំនាក់ទំនងកាន់តែរឹងមាំ ក្នុងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងទីក្រុងលីសួយនិង ខេត្តសៀមរាប ក្នុងបរិបទកូវីដ-១៩នេះ ។ ម៉្យាងទៀត ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់នូវវិធានការ ៣កុំ ៣ការពារ និង ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យសម្របខ្លួន រស់នៅទៅតាម គន្លងបែបថ្មី នៃកូវិដ១៩ ។ លោកអភិបាលរងខេត្ត ក៏បានបញ្ជាក់ថា សម្ភារៈ ឧបករណ៍ធ្វើតេស្ត និង ឱសថព្យាបាលទាំងនេះ និង ធ្វើការបែងចែកផ្តល់ជូនដល់តាមមណ្ឌលចត្តាឡីស័ក តាមក្រុង ស្រុក យកទៅប្រើប្រាស់៕
មតិ 2
ចែករំលែក 19
ចូលចិត្ត
មតិ
ចែករំលែក