
ក្នុងការរំលឹកនូវខួបអនុស្សាវរីយ៍លើកទី៦៨ ជាថ្ងៃទិវាឯករាជ្យជាតិ០៩វិច្ឆិកា ជាការរំលឹកនូវស្នាព្រះហស្ថព្រះរាជបូជនិយកិច្ចរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលទ្រង់បាន លះបង់ព្រះកាយពល ព្រះបញ្ញាញាណយ៉ាងខ្លាំងក្លាតស៊ូរ ក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនិយកិច្ច ក្នុងការទាមទាឯករាជ្យ នៅកម្ពុជា ឲ្យបានរួចចាកផុតពីនឹមត្រួតត្រារបស់អាណានិគមនិយមបារាំង និង បានប្រកាសឯករាជ្យជាតិ នាថ្ងៃទី ០៩ វិច្ឆិកា ១៩៥៣ នៃព្រះវីរៈភាពដ៏អង់អាចក្លាហាននេះ គឺជាព្រះរាជគំរូដ៏ល្អដល់កូនចៅជំនាន់ក្រោយ ក្នុងការកសាង ការពារបូរណភាពទឹកដី។ ផ្តើមចេញពីគំរូព្រះវីរៈភាពនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សមេ្តចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិ ទាំងមូល មានកិច្ចអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ និង បានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែមានភាពល្អប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងទទួលយកនូវក្រុមនិន្នាការនយោបាយ មកចូលរួមក្នុងការ អភិវឌ្ឍន៍សង្គមជាតិផងដែរ។ ក្នុងវិបត្តិកូវីដ-១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ នាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់ខ្ពស់ ពីសុខភាព សាធារណៈជូនប្រជាពលរដ្ឋ ដោយខិតខំស្វែងរកនូវវ៉ាក់សាំងការពារប្រឆាំងជំងឺកូវីដ-១៩ ចាក់ជូនដល់ប្រជាពលរដ្ឋបាន គ្រប់ៗគ្នា ចាប់ពីកុមារអាយុ៥ឆ្នាំ ឡើងទៅ ។
ក្នុងពិធីនោះដែរនៅតាមបណ្តាផែន ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរជាតិអប្សរា សាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរ-អង្គភាព បានអញ្ជើញដាក់នូវកម្រងផ្កា បូជាទៀនធូប គោរពព្រះដួងវិញ្ញាណក្ខន្ធថ្វាយជូនព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និង វិញ្ញាណក្ខន្ធវីរៈភាពរបស់បុព្វបុរស កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិមាតុភូមិ ក្នុងការសង្គ្រោះជាតិ និងប្រជាជន ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និង អ្នកសេ្នហាជាតិគ្រប់ជំនាន់ ដែលបានពលីជីវិត ក្នុងបុព្វហេតុរំដោះជាតិ កសាងការពារជាតិមាតុភូមិ ដើមី្បភាពសុខសាន្ត ដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូលផងដែរ ៕