![](https://asset.cambodia.gov.kh/provincial/sites/22/2021/11/253311167_2898264597151505_6097957423746551840_n-1024x683.jpg)
លោក ពៅ ពិសិដ្ឋ បានបង្ហាញថា បន្ទាប់ពីទទួលបានការផ្សព្វផ្សាយពីក្រសួងទេសចរណ៍ ស្តីពីការដាក់ចេញ នូវវិធានសុវត្ថិភាពទេសចរណ៍ និង នីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្ម បៀរហ្គាឌិន និង បានផ្សព្វផ្សាយជូនដល់រដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍ តាមរយៈសេចក្តីជូនដំណឹងរបស់ ក្រសួងទេសចរណ៍ និង ផ្សព្វផ្សាយដល់សាធារណជន ជាពិសេសប្រតិបត្តិករទេសចរណ៍ដែលប្រកបអាជីវកម្មបៀរហ្គា ឌិន នៅទូទាំងប្រទេស ក៏ដូចជាខេត្តសៀមរាបទាំងមូលជាដើម ។ អាជីវកម្មសេវាកម្សាន្តបៀរហ្គាឌិន គឺជាសេវាកម្ម ទេសចរណ៍មួយដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្តនៅពេលរាត្រី នៅតាមតំបន់ទេសចរណ៍វប្បធម៌ ធម្មជាតិប្រវត្តិសាស្ត្រ សៀមរាបអង្គរ ដែលឆ្លើយតបទៅនឹងទិសដៅរបស់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ក្នុងការ ជម្រុញចលនាទេសចរណ៍ផ្ទៃក្នុង និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យទៅទស្សនាតំបន់ទេសចរណ៍ធម្មជាតិ និងសហគមន៍ អេកូទេសចរណ៍ ដែលជាកត្តាជម្រុញចរន្តសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋអាជីវកម្មមូលដ្ឋាន និង កំណើនសេដ្ឋកិច្ចជាតិ និង ការត្រៀមបើកទទួលទេសចរណ៍សុវត្ថិភាព សំដៅចូលរួមស្តារ និងលើកស្ទួយសកម្មភាពសេដ្ឋកិច្ច-សង្គម ស្របតាម គន្លងប្រក្រតីភាពថ្មី។
លោកបានបន្តទៀតថា ទន្ទឹមនឹងការបើកដំណើរការអាជីវកម្មបៀរហ្គាឌិនឡើងវិញនោះ គឺ ការដាក់ចេញនូវវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ អាជីវកម្មបៀរហ្គាឌិននេះ នឹងក្លាយជាកត្តាចម្បង ដើម្បីរក្សាបាននូវស្ថេរភាពអាជីវកម្ម និង ធានាបាននូវសុវត្ថិភាពភ្ញៀវ ជាតិ-អន្តរជាតិ ក្នុងការប្រែក្លាយការគំរាមកំហែងពីជម្ងឺកូវីដ១៩ ទៅជាឱកាសសម្រាប់ការលើកកម្ពស់សេវាកម្មទេសចរណ៍ ខេត្តសៀមរាប និង ធានាបាននូវអាជីវកម្មបៀរហ្គាឌិន កន្លែងអាជីវកម្មមួយដែលមានសុវត្ថិភាពចំពោះភ្ញៀវទេសចរ ។
សូមរំលឹកថា ដើម្បីឲ្យការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ប្រកបដោយប្រសិទ្ធភាព លោក អភិបាលរងខេត្ត ក៏បានស្នើសុំឲ្យមន្ទីរទេសចរណ៍ខេត្តសៀមរាប និង ក្រុមការងារត្រួតពិនិត្យ តាមដានការអនុវត្តវិធានសុវត្តិភាព ទេសចរណ៍ខេត្តសៀមរាប ដើម្បីរៀបចំឯកសារស្នើសុំច្បាប់អាជិវកម្មបៀរហ្គាឌិន និងវាយតម្លៃនៃការអនុវត្តនិតីវិធី ស្តង់ ដារអប្បបរិមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ដំណើរការអាជីវកម្មបៀរហ្គាឌិន ឲ្យស្របនឹងលក្ខខណ្ឌតម្រូវការ ដែលបានកំណត់នៅក្នុងវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរិមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មបៀរហ្គាឌិន ត្រូវរៀបចំការបណ្តុះបណ្តាលអំពីវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារ អប្បបរិមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មបៀរហ្គាឌិនដល់ម្ចាស់អាជីវកម្ម និងអ្នកគ្រប់គ្រង បុគ្គលិក បម្រើការងារនៅក្នុងអាជីវកម្មបៀរហ្គាឌិននោះ ៕