
និងលោកស្រី ប៊ី សុគន្ធា ជាប្រតិភូតំណាងស្ថានទូតសហភាពអ៊ឺរ៉ុបប្រចាំនៅកម្ពុជា ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ឯកឧត្តម ស៊្រុន លឹមសុង អគ្គលេខាធិការរង ESCAP (អេស្កាប់) និងជានាយករងរដ្ឋបាលជលផល លោក លោកស្រី ដែលជាប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំខណ្ឌរដ្ឋបាលជលផលសៀមរាប និងលោក លោកស្រី ជាទីប្រឹក្សាបច្ចេកទេសនៃអង្គការ FAO, UNESCO, UNIDO, WCS និង OXFARM និងសមាជិកក្រុមការងារនៃកម្មវិធី។
គម្រោងនេះ គឺដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចឱ្យបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព ភាពធន់ទៅនឹងអាកាសធាតុ និងបរិយាប័ន្ននៃធនធានជលផលទឹកសាប និងសមុទ្រនៅក្នុងប្រទេសកម្ពុជា។ សូមបញ្ជាក់ផងដែរថា គម្រោងនេះនឹងរួមចំណែកដ៏សំខាន់ដែលធ្វើឱ្យមានភាពប្រសើរឡើងនៅក្នុងផ្នែកនានាដែលពាក់ព័ន្ធនឹងសកម្មភាព IUU ។