
ព្រឹត្តការណ៍កីឡា ពិសេសរត់ប្រណាំពាក់កណ្តាលម៉ារ៉ាតុងឆ្នាំ២០២១នេះ គណ:កម្មាធិការជាតិ អូឡាំពិកកម្ពុជា រៀបចំឡើង ដើម្បីគៀងគរថវិកាជួយដល់ ជនពិការដោយសារមីន អង្គការមនុស្សធម៌ មន្ទីរពេទ្យកុមារអង្គរ មន្ទីរពេទ្យគន្ធបុប្ពា និងកាកបាទក្រហមកម្ពុជា ព្រមទាំងជំរុញវិស័យទេសចរណ៍ក្នុងស្រុកផងដែរ។ ព្រឹត្តការណ៍នេះ ក៏បានកំណត់អ្នកចូលរួមរត់ទាំងប្រជាពលរដ្ឋកម្ពុជា និងជនបរទេសស្នាក់នៅកម្ពុជា ប្រមាណតែ ២៥០០ នាក់ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅបរិវេណមុខប្រសាទអង្គរវត្ត ចាប់ដំណើរការទទូលចុះឈ្មោះចាប់ពីថ្ងៃនេះរហូតដល់ ០១ ខែធ្នូ ឆ្នាំ២០២១ ។
សូមបញ្ជាក់ថាសម្រាប់រយៈចម្ងាយ ត្រូវរត់រួមមាន ៖
១/ ២១គម ម៉ោងរត់៥:៣០នាទី អាយុ១៦ឆ្នាំឡើង
២/ ១០គម ម៉ោងរត់៦:០០នាទី អាយុ១៣ឆ្នាំឡើង
៣/ ៥គម ម៉ោងរត់ ៦:៣០នាទី អាយុ ០ឆ្នាំឡើង
៤/ ៣គម ម៉ោងរត់៦:៤៥នាទី អាយុ ០ឆ្នាំឡើង