
កិច្ចប្រជុំនេះ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ និងការអនុវត្តគម្រោងដែលធានាបាននូវចីរភាពបរិស្ថាន និងសង្គម ថែមទាំងបង្កើនសមត្ថភាពស្ថាប័នអនុវត្ត (ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុងដែលចូលរួមក្នុងការអនុវត្តគម្រោងនេះ) ដើម្បីវាយតម្លៃ និងគ្រប់គ្រងហានិភ័យបរិស្ថាន និងផលប៉ះពាល់បរិស្ថាន និងសង្គមរបស់គម្រោង។
ការរៀបចំស្តង់ដារបរិស្ថាន និងសង្គម ដើម្បីបញ្ចៀស និងកាត់បន្ថយឲ្យបានជាអតិបរមា កាត់បន្ថយ ឬសម្រាលហានិភ័យ និងផលប៉ះពាល់អវិជ្ជមានមកលើបរិស្ថាន និងសង្គម និងបន្តជំរុញការចូលរួម និងពិគ្រោះយោបល់ប្រកបដោយអត្ថន័យជាមួយនឹងភាគីពាក់ព័ន្ធនានា និងជាពិសេសអ្នកដែលអាចរងផលប៉ះពាល់ដោយសារគម្រោង ព្រមទាំងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីប្រមូលធាតុចូល សម្រាប់ដំណើរការជ្រើសរើសទីតាំង ព្រមទាំងរៀបចំ និងពិភាក្សាពីដំណើរការពិគ្រោះយោបល់ និងជំរុញការចូលរួមរបស់ភាគីពាក់ព័ន្ធ និងរៀបចំជាយន្តការដោះស្រាយបណ្តឹង។