
សាលាខេត្តសៀមរាប ដោយមានការសហការជាមួយក្រុមសិក្សា JICA លេីគម្រោងទីក្រុងឆ្លាតវៃសៀមរាប បានដាក់ឲ្យមានការប្រកួតប្រជែងគំនិតអាជីវកម្មបែបឆ្លាតវៃកាលពីខែកុម្ភៈ ឆ្នាំ២០២១ ។ ការប្រកួតនេះមានបំណងប្រមូលយកគំនិតអាជីវកម្មណាដែលអាចដោះស្រាយបញ្ហាក្នុងវិស័យមួយចំនួន ដែលកំពុងកេីតមានឡេីងនៅក្នុងក្រុងសៀមរាប និងលេីកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់ ដោយប្រេីប្រាស់បច្ចេកវិទ្យាឆ្លាតវៃ។ វិស័យដែលដាក់ប្រកួតប្រជែងក្នុងកម្មវិធីនេះ មានដូចជា វិស័យទេសចរណ៍ វិស័យដឹកជញ្ជូន/ការធ្វេីដំណេីរ វិស័យបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុង សេវាសាធារណៈ ។ ល។
បន្ទាប់ពីបានធ្វេីការវាយតម្លៃដោយក្រុមការងារបច្ចេកទេស លេីគម្រោងទាំងអស់ដែលបានដាក់ស្នេីក្នុងកម្មវិធី យេីងបានសុំធ្វេីការប្រកាសយកគម្រោងដែលទទួលជ័យលាភី ២ មាន៖
១-Smart Parking Systerm in Siem Reap ដោយ Japan Parking Technology
២-Smart Scooter Sharing Service ដោយ Asian Gateway Corporation គម្រោងទាំង ២នេះ ត្រូវបានជ្រេីសរេីស និងត្រូវបានធ្វេីការអនុវត្តសាកល្បងក្នុងក្រុងសៀមរាបក្នុងឆ្នាំ២០២១នេះ ហេីយរដ្ឋបាលខេត្តសៀមរាបបានផ្ដល់រង្វាន់ជូនក្រុមហ៊ុនដែលឈ្នះទាំង ២នាពេលនេះ៕
+2
មតិ 1
ចែករំលែក 15
ចូលចិត្ត
មតិ
ចែករំលែក