
កិច្ចប្រជុំខាងលើផ្តោតសំខាន់លេីការងារដូចខាងក្រោម៖
១.ណែនាំដល់អនុគណៈកម្មការនានាដែលគាំទ្រលើដំណើរការប្រឡងត្រូវទទួលខុសត្រូវខ្ពស់ចំពោះតួនាទី និងភារកិច្ចរបស់ខ្លួន
២.មន្រ្តីអនុរក្សត្រូវធ្វើការងាររបស់ខ្លួនប្រកបដោយតម្លាភាព គណនេយ្យភាព និងវិជ្ជាជីវៈខ្ពស់ ពិសេសអនុរក្សត្រូវធ្វេីការណែនាំឱ្យបេក្ខជនដែលមកប្រឡងត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវបទបញ្ញតិ និងបទបញ្ជាផ្ទៃក្នុង នៃការប្រឡង
៣.បេក្ខជនប្រឡងពេលចូលមណ្ឌលប្រឡងត្រូវមានសលាបត្រឯកត្តជន និងប័ណ្ឌចាក់វ៉ាកសាំងកូវីដ១៩ ឬលិខិតបញ្ជាក់ថាបានចាក់វ៉ាក់សាំងកូវីដ១៩ មកជាមួយ ហើយហាមដាច់ខាតយកទូរស័ព្ទដៃ ឬគ្រឿងអេឡិចត្រូនិច ចូលក្នុងមណ្ឌលប្រឡង៕