នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ២០២១នេះ លោកស្រី យូ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាតអោយ ឯកឧត្តម Park Sungjin អគ្គកុងស៊ុល នៃស្ថានកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប និង សហការី ជួបសម្តែងការគួរសមជាមួយ និងពិភាក្សាការងារ ព្រមទាំងនាំមកនូវឧបករណ៍ធ្វើតេស្តរហ័ស ចំនួន ១០០តេស្ត និង នំថេប ចំនួន ១៥០នំ ជូនដល់មន្ត្រីសាលាខេត្តសៀមរាបផងដែរ ។ ក្នុងកិច្ចសំណេះសំណាល ពិភាក្សានោះឯកឧត្តម Park Sungjin អគ្គកុងស៊ុល នៃស្ថានកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប ក៏បានបញ្ជាក់ថា ដើមី្បធ្វើការអបអរសាទរនូវបុណ្យគ្រឹះស្នាក់ និង ឆ្លងឆ្នាំសកលខាងមុខនេះ អគ្គកុងស៊ុល អញ្ជើញមកធ្វើការជូនពរ ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប ក្នុងឆ្នាំថ្មីឲ្យទទួលបានជោគជ័យគ្រប់ភារកិច្ច ដែល រាជរដ្ឋាភិបាលប្រគល់ជូន និង សូមឲ្យទទួលបានជោគជ័យលើការប្រយុទ្ធប្រឆាំងនៃជំងឺកូវីដ-១៩ និង ជំងឺឆ្លងផ្សេងៗ ព្រម ទាំងទទួលបានជោគជ័យលើការបើកដំណើរការឡើងវិញក្នុងវិស័យទេសចរណ៍ ក្នុងបរិបទកូវីដ-១៩នេះ ។ ក្នុងនោះដែរ ឯកឧត្តមក៏បានថ្លែងនូវអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង អាជ្ញាធរ ខេត្ត ដែលមានទឹកចិត្តមនុស្សធម៌ ក្នុងការជម្រុញដល់ប្រជាពលរដ្ឋកម្ពុជា និង ជនបរទេស សំខាន់ប្រជាពលរដ្ឋកូរ៉េ រស់នៅក្នុងខេត្តសៀមរាប ទទួលបានការចាក់វ៉ាក់សាំងការពារជម្ងឺកូវិដ១៩ ដោយមិនប្រកាន់ពូជសាសន៍នោះឡើយ ។ ឯកឧត្តមក៏បានបញ្ជាក់ថា ដោយបញ្ហាវិបត្តិនៃជម្ងឺកូវិដ១៩ បានធ្វើឲ្យខេត្ត ក្រុងសម្ព័ន្ធមេត្រីជាមួយខេត្តសៀមរាប បានដាក់ទំនាក់ទំនង និង ការផ្លាស់ប្តូរប្រតិភូគ្នាផងដែរ ។ នៅពេលនេះស្ថានភាពនៃជម្ងឺកូវិដ មានការធូរស្រាលក៏ពិតមែន តែយើងក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ហើយចំពោះកិច្ចទំនាក់ទំនងរវាងខេត្ត ក្រុងសម្ព័ន្ធមេត្រីភាព ក៏ត្រូវតែធ្វើការជម្រុញ ពង្រឹងឡើងវិញ សំដៅក្នុងផលប្រយោជន៍រួមនៃប្រជាពលរដ្ឋប្រទេសទាំងពីរ ។ ក្នុងកិច្ចសំណេះសំណាលនោះក្នុងនាម ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត លោកស្រី យូ សុភា ក៏បានធ្វើការថ្លែងអំណរគុណចំពោះរដ្ឋាភិបាលប្រទេសកូរ៉េ ក៏ដូចខេត្ត ក្រុងសម្ព័ន្ធមេត្រី នាពេលកន្លងម តែជួយឧបត្ថម្ភនូវ ឧបករណ៍ សម្ភារៈដល់ខេត្តសៀមរាប ។ ម៉្យាងទៀតខេត្តសៀមរាបក៏ទទួលបានគម្រោងផ្លូវវាងក្រុងទី៣ ដែលជាគម្រោង របស់ (ចយកា) ក្នុងការកាត់បន្ថយការកកស្ទះរថយន្តធំៗ នៅក្នុងក្រុងប្រវត្តិសាស្ត្រមួយនេះ។ លោកស្រីក៏បានសំណូមពរ ដល់ឯកឧត្តមអគ្គកុងស៊ុល ក្រោយពីវិបត្តិកូវិដ១៩នេះ សូមឲ្យធ្វើការជម្រុញ ពង្រឹងនូវចំណងសម្ព័ន្ធមេត្រីភាពខេត្ត ក្រុងនៃសាធារណរដ្ឋកូរ៉េ សំខាន់បន្តពង្រឹងពង្រីកនូវភូមិមិត្តភាពស៊ូវ៉ុន ភ្នំក្រោម ។ លោកស្រីក៏បានជម្រាបជូនដល់ប្រតិភូផងដែរ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបញ្ចប់បិទព្រឹត្តិការណ៍ ២០កុម្ភះ២០២១ កាលពីថ្ងៃទី២០ ធ្នូនេះ និង ការបើកទទួលភ្ញៀវទេសចរចាក់វ៉ាក់សាំងពេញលេញ ចូលមកធ្វើទេសចរនៅកម្ពុជា ។ ចំពោះការបើកឡើងវិញ នេះ ក៏ត្រូវអនុវត្តទៅតាមនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា(SOP)គឺជាកិច្ចការអាទិភាពបំផុតសម្រាប់ដំណើរការទេសចរណ៍ ក្នុងគន្លងប្រក្រតីភាពថ្មី ព្រមទាំងអនុវត្តឲ្យបានខ្ជាប់ខ្ជួនវិធានការ ៣កុំ ៣ការពារផងដែរ ។ ជាមួយគ្នានេះ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវិដ១៩នេះ រាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត មិនបានរើសអើងពូជសាសន៍ ពណ៌សម្បុល និង និន្នាការណ៍នយោបាយណាមួយឡើយ គឺចាក់ជូនទាំងអស់ ។ កត្តាសំខាន់នោះ អាជ្ញាធរខេត្តបាន រៀបចំកម្មវិធីជាក់ល័ក្ខ ក្នុងការចាក់វ៉ាក់សាំងនេះ ហើយក្នុងចំណោមជនជាតិបរទេស ក៏មានប្រជាពលរដ្ឋកូរ៉េ បានមកទទួលចាក់វ៉ាក់សាំងបានគ្រប់ៗគ្នាផងដែរ ។ លោកជំទាវក៏បានបញ្ជាក់ដល់ប្រតិភូ ក៏ដូចប្រជាពលរដ្ឋខេត្តសៀមរាន នៅក្នុងខែ មករា ឆ្នាំ២០២២ខាងមុខនេះ នឹងធ្វើការចាក់វ៉ាក់សាំងជូនបងប្អូន និងជមបរទេស នូវដូសទី៣ (ជាដូសជម្រុញ ) ផងដែរ ៕
- #សៀមរាបផ្ទះខ្ញុំ #SiemReapMyHome #COVID-19 #កូវីដ១៩ #កូរ៉ូណា #Corona
- cambodia
- feature image
- SiemReapMyHome
- តំបន់ទេសចរណ៍
- តោះ! ទៅលេងសៀមរាប
- តោះទៅលេងសៀមរាប
- ព័ត៌មានថ្មីៗ
- រដ្ឋបាលខេត្តសៀមរាប
- សៀមរាប
- សៀមរាបផ្ទះខ្ញុំ
- សៀមរាបផ្ទះខ្ញុំ SiemReapMyHome Siemreap cambodia
- សេចក្តីជូនដំណឹង
អគ្គកុងស៊ុលកូរ៉េ ប្រចាំខេត្តសៀមរាប ចូលជួបសំណេះសំណាល និងពិភាក្សាការងារ ព្រមទាំងប្រគល់នូវសម្ភារមួយចំនួនជូនរដ្ឋបាលខេត្ត
- 476
- ដោយ vannak
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 476
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 476
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 476
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 476
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 476
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 476
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 476
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 476
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 476
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 476
- ដោយ vannak