រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍សង្ខេប បូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារអនុវត្តសម្រាប់ឆ្នាំ២០២២ ដើម្បីត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ របស់រដ្ឋបាលខេត្តសៀមរាប

  • 407
  • ដោយ vannak

ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍សង្ខេប បូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារអនុវត្តសម្រាប់ឆ្នាំ២០២២ ដើម្បីត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ របស់រដ្ឋបាលខេត្តសៀមរាប ដោយដឹកនាំដោយលោក ស្មៀន ប៊ុនធឿន នាយករងរដ្ឋបាលខេត្ត​ តំណាងលោក​ សុខ​ ថុល​ នាយករដ្ឋបាលសាលាខេត្ត និងមានការអញ្ជើញចូលរួមពីលោកនាយក នាយករង ទីចាត់ការរដ្ឋបាល តំណាងកងកម្លាំងប្រដាប់អាវុធ និងមន្ទីរ-អង្គភាព ជុំវិញខេត្ត ព្រមទាំងក្រុមការងារលេខាធិការដ្ឋាន នៃរដ្ឋបាលខេត្តសៀមរាប។នៅក្នុងកិច្ចប្រជុំនេះដែរ លោកនាយករងរដ្ឋបាល និងជាប្រធានអង្គប្រជុំ បានស្នើដល់មន្ទីរ-អង្គភាព យកចិត្តទុកដាក់ចូលរួមពិនិត្យពិភាក្សាទៅលើខ្លឹមសាររបាយការណ៍ បញ្ហាប្រឈម ទិសដៅការងារអនុវត្តសម្រាប់ឆ្នាំ២០២២ និងពិនិត្យលើទិន្នន័យរបាយការណ៍សង្ខេបបូកសរុបលទ្ធផលការងារឆ្នាំ២០២១ ដែលបានអនុវត្តរយៈពេលមួយឆ្នាំកន្លងមក ធ្វើយ៉ាងណាដើម្បីអោយសន្និបាតនាពេលខាងមុខប្រព្រឹត្តទៅដោយបានទទួលលទ្ធផល និងប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានោះដែរ លោកប្រធានអង្គប្រជុំ ក៏បានស្នើដល់មន្ទីរ-អង្គភាព ទាំងអស់ត្រៀមនូវឯកសារ បទអន្តរាគមន៍របស់ខ្លួន និងរៀបចំចងក្រងរូបភាព ឬវីដេអូ មួយចំនួន ដែលថ្នាក់ដឹកនាំមន្ទីរ-អង្គភាព ដែលជាសមិទ្ធផលរបស់ខ្លួនកន្លងមក ដើម្បីផលិតជាខ្សែវីដេអូខ្លីមួយសម្រាប់ចាក់បញ្ចាំនៅពេលដែលរដ្ឋបាលខេត្ត រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១៕

អត្ថបទទាក់ទង