
ឆ្លងទៅតាមការអនុម័តនៃស្មារតីកិច្ចប្រជុំទៅតាមរបៀបវារៈដែលបានគ្រោងទុកទៅតាមវិស័យ ព្រមទាំងការផ្តល់មតិយោបល់ និង អនុសាសន៍ ដើមី្បដោះស្រាយបញ្ហាដែលបានលើកឡើង ក្នុងការដាល់បញ្ចូលផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០២២ និងត្រៀមរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផល ការអនុវត្តផែនការសកម្មភាពប្រចាំខែ និង លើកទិសដៅ អនុវត្តបន្តខែកុម្ភះ និង សូមឲ្យអង្គការដៃគូចូលរួមសហការគាំទ្រសិក្ខាសាលាផងដែរ ។
លោកជំទាវ ស៊ិន ណម ក៏បានលើកឡើងពីកិច្ចការសំខាន់ៗនៃកិច្ចប្រជុំ អំពីសកម្មភាពរបស់ គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និង កុមារខេត្ត ព្រមទាំងធ្វើការបូកសរុបលទ្ធផលនៃកិច្ចប្រជុំសាមញ្ញលើកទី៣១ ដែលអង្គប្រជុំបានលើកឡើង ដែលជាធាតុចូលដ៏សំខាន់ សម្រាប់គណៈកម្មាធិការយកទៅអនុវត្តទទួលលទ្ធផលល្អ ។ ក្នុងនោះដែរលោកជំទាវ ក៏បានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួន ដោយផ្តោតសំខាន់ ទៅលើស្ថានភាពស្ត្រី យុវវ័យ កុមារ និង ជនរងគ្រោះទៅតាមវិស័យពាក់ព័ន្ធ សំខាន់វិស័យអប់រំ , សុខភាព , អនាម័យទឹកស្អាត , សន្តិសុខស្បៀង , សង្គមកិច្ច , ពលកម្មកុមារ , សមភាពយេនឌ័រ , សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ។
លោកជំទាវក៏បានធ្វើការកោតសរសើរផងដែរ ចំពោះគណៈកម្មាធិការ និង អង្គការដៃគូ ក្នុងការចូលរួមផ្តល់មតិយោបល់អនុសាសន៍ ក្នុងការដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ដើមី្បឲ្យកិច្ចការងារត្រូវអនុវត្តបន្ត ទទួលបានលទ្ធផលល្អប្រសើរ និង សូមឲ្យ អង្គការដៃគូបន្តគាំទ្រ គ្រប់សកម្មភាពរបស់គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និង កុមារខេត្ត នៅតាមមូលដ្ឋានក្រុង ស្រុកទាំង១២ផងដែរ ៕
+7
មតិ 1
ចែករំលែក 19
ចូលចិត្ត
មតិ
ចែករំលែក