
កិច្ចប្រជុំនេះធ្វេីឡេីងក្នុងគោលបំណង ៖
១- ពិនិត្យមេីលលទ្ធផល នៃការអនុវត្តផែនការកិច្ចការពារកុមារខេត្តរួមមាន ការផ្ដល់សេវាកិច្ចការពារកុមារ ការគ្រប់គ្រងករណី ការធ្វេីសមាហរណកម្ម ការគាំទ្រសមត្ថភាពដល់មន្ត្រីស្រុក ការទប់ស្កាត់ការបែកចេញពីគ្រួសារ ការទប់ស្កាត់ និងឆ្លេីយតបទៅលេីអំពេីហិង្សាបីប្រភេទ (ផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ) និងស្ថានភាពកុមារប៉ះពាល់ដោយជំងឺកូវីដ-១៩។
២- ពិនិត្យមេីលកុមារងាយរងគ្រោះដោយអំពេីហិង្សានានា កុមារដែលរងប៉ះពាល់ដោយជំងឺកូវីដ-១៩ កុមារប៉ះពាល់ដោយចំណាកស្រុក និងកុមារដែលមានសមាហរណកម្មទៅរស់នៅក្នុងគ្រួសារតាមឃុំ សង្កាត់ និងក្រុង ស្រុកនីមួយៗ ដែលកំពុងត្រូវការការគាំទ្រសេវាកិច្ចការពារកុមារ សេវាសង្គមពីរដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលក្រុង ស្រុក និងអង្គការដៃគូរនានា៕