
បន្ទាប់ពីបានដឹងពីបញ្ហាប្រឈម និងផលប៉ះពាល់ក្នុងការសាងសង់ផ្លូវល្បឿនលឿនពីព្រលានយន្តហោះអង្គរថ្មី មកក្រុងសៀមរាបនេះរួចមក ក្រុមការងាអនុគណៈកម្មការសម្របសម្រួល និងក្រុមកាងារពាក់ព័ន្ធទាំងអស់បានចុះពិនិត្យផ្ទាល់ដល់ទីតាំងជាក់ស្ដែងតាមបណ្ដោយផ្លូវនេះ និងបានកំណត់គ្រប់ផលប៉ះពាល់ទាំងអស់ ដេីម្បីឱ្យមន្ត្រីជំនាញគ្រប់មន្ទីរ អង្គភាពពាក់ព័ន្ធចុះអនុវត្តដំណោះស្រាយតាមសំណេីរបស់ក្រុមការងារសាងសង់ និងដេីម្បីឱ្យគម្រោងសាងសង់ផ្លូវល្បឿនលឿននេះបញ្ចប់តាមការគ្រោងទុក។
កិច្ចប្រជុំនេះធ្វើឡេីងក្នុងគោលបំណង ដេីម្បីសម្របសម្រួលដោះស្រាយផលប៉ះពាល់លេីការសាងសង់ផ្លូវល្បឿនលឿន ការសាងសង់ស្ពានអាកាសឆ្លងកាត់ផ្លូវប្រសព្វ ការរំកិលបង្គោលភ្លេីងដែលស្ថិតនៅចំអ័ក្សផ្លូវ ការរៀបចំប្រព័ន្ធខ្សែកាបអុកទិកក្រោមដី ការរៀបចំប្រព័ន្ធបណ្ដាញអគ្គិសនី និងប្រព័ន្ធបណ្ដាញសេវាទូរស័ព្ទ៕