
នៅក្នុងកិច្ចប្រជុំខាងលើនេះ លោកស្រីប្រធាន អង្គប្រជុំបានស្នើដល់មន្ទីរ អង្គភាព ដែលជាសមាជិកក្រុមការងារ រៀបចំនិងបញ្ចូនរបាយការណ៍វឌ្ឍនភាពសម្រាប់ឆមាសទី១ ឆ្នាំ២០២២ ដើម្បីរៀបចំនិងធ្វើការបង្ហាញអំពីលទ្ធផលដែលសម្រេចបានជូនដល់ក្រុមការងារថ្នាក់ជាតិ សម្រាប់ធ្វើការឆ្លុះបញ្ចាំង និងលើកទិសដៅអនុវត្តបន្ត។ បន្ថែមពីនោះ មន្ទីរ អង្គភាព ត្រូវពិនិត្យ រៀបចំ និងបញ្ជូនផែនការសកម្មភាព ស្តីពីការងារកិច្ចការពារកុមាររបស់មន្ទីរ អង្គភាពសាម៉ី ដើម្បីដាក់បញ្ចូលក្នុងផែនការសកម្មភាពរួមរបស់ក្រុមការងារកិច្ចការពារកុមារខេត្ត សម្រាប់អនុវត្តក្នុងឆ្នាំ២០២៣៕