
រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យយ៉ាងច្បាស់លាស់ក្នុងការលើកកម្ពស់សេវាគាំពារ និង
អភិវឌ្ឍន៍កុមារតូច់ ជាពិសេសកុមារតូចរងគ្រោះ កុមារតូចងាយរងគ្រោះ និងកុមារស្ថិតក្នុង
គ្រួសារក្រីក្រ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជាមួយគ្នានេះ គោលនយោបាយជាតិស្តីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូចមាន គោល
បំណងធានាឱ្យកុមារតូចចាប់ពី០ឆ្នាំ រហូតដល់អាយុក្រោម៦ឆ្នាំ ទទួលបានសេវាសម្រាប់ការ
គាំពារ និងអភិវឌ្ឍន៍ពេញលេញលើគ្រប់ផ្នែក និងធានាឱ្យក្រសួង ស្ថាប័ន សង្គមស៊ីវិល និង
ដៃគូអភិវឌ្ឍន៍នានាសហការ គ្នាសម្រាប់ការគាំពារ និងអភិវឌ្ឍន៍កុមារតូច។
តាមរបាយការណ៍របស់មូលនិធិសហប្រជាជាតិដើម្បីកុមារ ហៅកាត់យូនីសេហ្វ(UNICEF) បានបង្ហាញថា កុមារប្រហែល ៤៣% នៃកុមារអាយុក្រោម៥ឆ្នាំក្នុងប្រទេសកំពុងអភិវឌ្ឍន៍ប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរទាក់ទងនឹងការមិនទទួលបានការអភិវឌ្ឍ និងការរីកលូតលាស់ប្រកបដោយសក្តានុពលពេញបរិបូណ៌ដោយសារភាពក្រីក្រ ការកង្វះអាហារូបត្ថម្ភ ការកង្វះការអប់រំ និងការមិនទទួលបានឱកាសមើលថែទាំបានដិតដល់ពីឪពុកម្តាយ អាណាព្យាបាល
ដូច្នេះ ការអប់រំ ថែទាំ ចិញ្ចឹមបីបាច់កុមារតូចអាយុក្រោម៦ឆ្នាំឱ្យបានល្អពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការអភិវឌ្ឍខួរក្បាលរបស់កុមារតូច និងមានអត្ថប្រយោជន៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែងជាវិជ្ជមានសម្រាប់ប្រទេសជាតិ ព្រោះថាកុមារជាទំពាំងស្នងឫស្សីដែលនឹងក្លាយជាអ្នកបន្តវេនក្នុងពេលអនាគត។ ការអភិវឌ្ឍជំនាញ និងបំណិនជីវិតសម្រាប់កុមារនៅដំណាក់កាលដំបូងនៃជីវិតរបស់ពួកគេនឹងជួយរៀបចំពួកគសម្រាប់ភាពជោគជ័យនៅពេលកុមារឈានជើងចូលសាលារៀន និងចូលទៅក្នុងសង្គម។
ក្នុងនោះផងដែរ ការប្រើប្រាស់បច្ចេកវិទ្យាដែលសមស្របទៅតាមអាយុរបស់កុមារអាចជួយបង្កើតការរៀនសូត្រឱ្យកាន់តែល្អប្រសើរ និង មានប្រសិទ្ធភាព។ ការអនុញ្ញាតឱ្យកុមរតូចសម្រេចបាននូវសក្តានុពលនៃការអភិវឌ្ឍពេញលេញ គឺជាការផ្ដល់ជូននូវសិទ្ធិកុមារពិតប្រាកដ និងតម្រូវការចាំបាច់សម្រាប់ការអភិឌ្ឍប្រកបដោយចីរភាព។
វិស័យសុខាភិបាលក៏មានតួនាទីដ៏សំខាន់ក្នុងការគាំទ្រដល់ការចិញ្ចឹមបីបាច់ជីវិតដំបូង របស់ពួកគេតាមរយៈការអន្តរាគមន៍ជាប្រចាំសម្រាប់សុខភាពមាតាអាហារូបត្ថម្ភ សុខភាពផ្លូវចិត្ត និងការការពារពីជំងឺឆ្លងផ្សេងៗ។ ជាមួយគ្នានេះ វិស័យអប់រំមានតួនាទីដ៏សំខាន់ក្នុងការកសាងធនធានមនុស្ស និងរៀបចំគម្រោងសកម្មភាពអប់រំពីការថែទាំ និងការចិញ្ចឹមបីបាច់កុមារដល់ឳពុកម្ដាយ អាណាព្យាបាល និងថែទាំកុមារក្នុង
និងទារក រួមទាំង
ក្នុងឆ្នាំ២០២០ អង្គការសុខភាពពិភពលោកបានដាក់ចេញនូវគោលការណ៍លើកកម្ពស់ការគាំពារ និងអភិវឌ្ឍន៍កុមារតូចរួមមាន សុខភាព អាហារូបត្ថម្ភ តម្រូវការឆ្លើយតបពីអ្នកថែទាំ ការសិក្សាក្នុងដំណាក់កាលដំបូង រួមទាំងសន្តិសុខ និងសុវត្ថិភាព។
ក្នុងសិក្ខាសាលានេះដែរ ក៏មានបទបង្ហាញពីសំណាក់ លោក មិន ស៊ីថា អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃស្ដីពី ៖
-សៀវភៅណែនាំស្ដីពីការគ្រប់គ្រងដំណេីរការអប់រំឪពុកម្ដាយ អាណាព្យាបាល ក្នុងការគាំពារ និងអភិវឌ្ឍន៍កុមារតូច សម្រាប់ឃុំ សង្កាត់
-ខ្លឹមសារសៀវភៅណែនាំ
-គោលបំណង នៃសៀវភៅណែនាំក្នុងការពង្រឹងសមត្ថភាពរបស់ គ.ក.ន.ក និងអ្នកពាក់ព័ន្ធក្នុងការបំពេញតួនាទី ភារកិច្ច ដេីម្បីគាំពារកុមានរ និង ជាឯកសារតម្រង់ទិសផ្ដល់នូវចំណេះដឹងមូលដ្ឋានដល់ គ.ក.ន.ក និងអ្នកពាក់ព័ន្ធនានា ក្នុងការអនុវត្តតួនាទី ភារកិច្ចទាក់ទងនឹងកុមារស្របតាមស្ថានភាពជាក់ស្ដែង នៃឃុំ សង្កាត់ នីមួយៗ៕