
លោក អភិបាលរងខេត្តបានថ្លែងថាការប្រគល់រថយន្តសង្គ្រោះបន្ទាន់នេះ គឺជាការយកចិត្តខ្ពស់ចំពោះសុខទុក្ខអង្គភាពពន្ធនាគារ ពិសេសអ្នកដែលជាប់ទោសដែលអាចមានបញ្ហាសុខភាពណាមួយដែលកើតឡើងជាយថាហេតុ។ ជាមួយគ្នានេះ លោក ក៏បានបន្ថែមថា រថយន្តនេះសូមអង្គភាពពន្ធនាគារប្រើប្រាស់ការងារសង្គ្រោះបន្ទាន់ណាមួយរបស់អង្គភាព និងថែរក្សាឱ្យបានល្អដើម្បីប្រើប្រាស់បានយូរអង្វែង។
លោក ភាន ឆវ័ន្ត ប្រធានពន្ធនាគារខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តដែលបានផ្តល់រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងសម្រាប់អង្គភាពពន្ធនាគារខេត្ត ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងការជួយសង្គ្រោះបន្ទាន់នៅពេលមន្ត្រី ឬអ្នកជាប់ទោសណាមានបញ្ហា គឺយើងអាចដឹកជញ្ជូនគាត់ទៅព្យាបាលនៅពេទ្យទាន់ពេលវេលា៕