
លោកស្រី យូ សុភា បានលើកឡើងថា អំពើជួញដូរមនុស្ស គឺជាវិបត្តិសកលមួយដែលបណ្តាប្រទេសជាច្រើនបានជួបប្រទះ ដោយក្នុងនោះដែរប្រទេសកម្ពុជា ក៏បានទទួលរងនូវវិបត្តិនេះ ដែលធ្វើឲ្យរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋទាំងអស់មានការព្រួយបារម្ភជាខ្លាំង ។ លោកស្រីបានបន្តទៀតថា អំពើជួញដូរមនុស្ស ឬបទល្មើសជួញដូរមនុស្ស គឺជាការផ្សាភ្ជាប់ទៅនឹងភូមិសាស្រ្តនយោបាយ ក៏ដូចជាការលាងសម្អាតប្រាក់កង្វក់ ដែលមានលក្ខណៈសាំញាំ និង ស្មុគស្មាញ ក្នុងការកំណត់ជាក់លាក់អំពើបទល្មើស ពិសេសបទល្មើសដែលប្រព្រឹត្តតាមប្រព័ន្ធអនឡាញ។
លោកស្រី យូ សុភា ក៏បានជម្រុញឲ្យគ្រប់អ្នកពាក់ព័ន្ធទាំងអស់ បន្តកិច្ចសហការគ្នាឲ្យកាន់ស្អិតរមួត លើការអនុវត្តនីតិវិធីនានា ការបង្ក្រាបបទល្មើស ការជួយសង្គ្រោះជនរងគ្រោះឲ្យបានទាន់ពេលវេលា ពងឹ្រងសមត្ថភាព និងពង្រីកការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ក៏ដូចជាការពន្លាតការស៊ើបអង្កេតស្រាវជ្រាវឲ្យកាន់តែស៊ីជម្រៅ ដើម្បីបង្រ្កាប និងផ្តន្ទាទោសដល់ជនល្មើសឲ្យខានតែបាន ។
ក្នុងកិច្ចប្រជុំពិភាក្សានិងត្រួតពិនិត្យការងារប្រចាំត្រីមាសទី៣នេះបានដាក់នូវរបៀបវារៈសម្រាប់ការពិភាក្សានិងការត្រួតពិនិត្យលើបញ្ហាពាក់ព័ន្ធ ដើម្បីអនុវត្តនិងដោះស្រាយមានចំនួន ៧ ដែលគ្រប់ស្ថាប័ន អង្គភាព ពាក់ព័ន្ធ អាជ្ញាធរមូល ដ្ឋាន និង អង្គការសង្គមស៊ីវិល ដែលមានការពាក់ពន្ធ័ទាំងអស់ ត្រូវអនុវត្តឲ្យខាងតែបាន នូវរាល់កិច្ចដែលសេសសល់ ដែល មិនទាន់បានធ្វើការដោះស្រាយបានរួចរាល់ កុំឲ្យនៅបន្តទៀត ៕
+7
3 Comments
9 Shares