តាមរយៈការស្ទង់មតិរបស់គេហទំព័រទេសចរណ៍ Time Out ដ៏ល្បីល្បាញរបស់អង់គ្លេស ដែលបានធ្វើទៅលើទីក្រុងប្រមាណ ២ម៉ឺន លើពិភពលោក ដោយអនុញ្ញាតឲ្យអ្នកជំនាញក្នុងតំបន់ និង ទេសចរណ៍ផ្តល់ចំណាត់ថ្នាក់ ចំពោះទីតាំង ដើរកម្សាន្ត ម្ហូបអាហារ វប្បធម៌ និង សហគមន៍។ចំណាត់ថ្នាក់ Time Out ត្រូវបានផ្សាយបន្តដោយ CNN ផងដែរ ដោយមានការសរសេររៀបរាប់ពីសកម្មភាពទេសចរណ៍គួរធ្វើនៅ ភូមិវត្តបូព៌ ដោយពួកគេអាចចំណាយពេលមួយថ្ងៃក្នុងការដើរកម្សាន្តនៅភូមិដ៏សែនមនោរម្យមួយនេះ ដើម្បីទទួលបានបទពិសោធន៍ដំណើរកម្សាន្តថ្មីនៅកម្ពុជា។ ក្នុងបញ្ជីចំណាត់ថ្នាក់ទីតាំង ដ៏សែន មនោរម្យទាំង ៥១លើពិភពលោកប្រចាំឆ្នាំ២០២២ (The 51 Coolest Neighborhoods in the World) Time Out បានដាក់ ភូមិវត្តបូព៌ ស្ថិតនៅលំដាប់ទីបី បន្ទាប់ពីទីតាំង Colonia Americana ក្រុង Guadalajara ប្រទេសម៉ិកស៊ិក និង Cais do Sodre ក្រុងលីស្បោន ប្រទេសព័រទុយហ្គាល់។ចុងក្រោយនេះ គេហទំព័រទេសចរណ៍ Time Out ដ៏ល្បីល្បាញរបស់អង់គ្លេស បានចាត់ថ្នាក់ ភូមិវត្តបូព៌ទាំងមូល ក្នុងចំណោមទីតាំង ដ៏សែនមនោរម្យបំផុតទាំង ៥១លើ ពិភពលោក។ កក្តានេះ គឺជាការចូលរួម និងការយកចិត្តទុកដាក់ដ៏ធំធេងពីសំណាក់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង សៀមរាប ខេត្តសៀមរាប។តាមរយៈការវាយតម្លៃ ជាមោទកភាព និងកិត្តិយសសម្រាប់ប្រជាពលរដ្ឋនៅភូមិវត្តបូព៌ រដ្ឋបាលសង្កាត់សាលាកំរើក និងខេត្តសៀមរាបទាំងមូល។ មិនតែប៉ុណ្ណោះ នេះជាការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាខេត្តសៀមរាប កាន់ច្រើនបន្ថែមទៀត។ ប្រភព៖ សារព័ត៌មានថ្មីៗ
- តំបន់ទេសចរណ៍
- តំបន់ទេសចរណ៍កែច្នៃ
- តំបន់ទេសចរណ៍ក្រៅពីប្រាសាទ
- តំបន់ទេសចរណ៍ធម្មជាតិ
- ព័ត៌មានថ្នាក់ក្រុង-ស្រុក
- ព័ត៌មានថ្នាក់ខេត្ត
- ព័ត៌មានថ្មីៗ
- ព័ត៌មានទេសចរណ៍
សូមអបអរសាទរ «ភូមិ វត្តបូព៌» ជាប់លំដាប់ទីបីក្នុងចំណោមទីតាំងដ៏សែនមនោរម្យ ទាំង៥១ នៅលើពិភពលោក
- 192
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
អគ្គនាយកដ្ឋានពន្ធដារចេញសេចក្តីជូនដំណឹង ស្តីពីការរំលឹកលើកទី២ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៣ ដែលនឹងផុតកំណត់នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងដូចខាងក្រោម :
- 192
- ដោយ vannak
-
កិច្ចប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោងសាកល្បង(Pilot Project) របស់គម្រោងទីក្រុងឆ្លាតវៃក្រុង សៀមរាប នៃខេត្តសៀមរាប
- 192
- ដោយ vannak
-
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ
- 192
- ដោយ vannak
-
កិច្ចប្រជុំពិភាក្សា ផ្សព្វផ្សាយ ណែនាំ ដើមី្បគាំទ្រដល់ការអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ
- 192
- ដោយ vannak
-
កិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផលនៃដំណើរបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៦ របស់ធនាគារពិភពលោក ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម
- 192
- ដោយ vannak
-
រដ្ឋបាលខេត្តរៀបចំកិច្ចប្រជុំពិភាក្សាដេីម្បីកំណត់លេខផ្ទះក្នុងក្រុងខេត្តសៀមរាប
- 192
- ដោយ vannak
-
សិក្ខាសាលាផ្សព្វផ្សាយស្តីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងជំរុញការប្រើប្រាស់យន្តការគ្រប់គ្រងមតិជំទាស់ និងសំណូមពរ
- 192
- ដោយ vannak
-
ក្រុមប្រឹក្សាកម្ពុជា និងក្រុមប្រឹក្សាយុវជនកម្ពុជា ចូលជួបសម្តែងការគួរសម និងធ្វើបទបង្ហាញពីលទ្ធផល នៃការអនុវត្តគម្រោងលើប្រធានបទស្តីពី “បម្រែបម្រួល អាកាសធាតុ ក្លឹបសិក្សានិងការទប់ស្កាត់” ក្នុងសហគមន៍របស់ពួកគេកំពុងរស់នៅ
- 192
- ដោយ vannak
-
កិច្ចប្រជុំចាប់ផ្ដើមដំណើរការបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៦ របស់ធនាគារពិភពលោក ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម
- 192
- ដោយ vannak
-
ជំនួសសម្តែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋបាលខេត្តជាមួយគណៈប្រតិភូរដ្ឋបាលប្រជាជនខេត្តHubei នៃសាធារណរដ្ឋប្រជាមានិតចិន
- 192
- ដោយ vannak