នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បានរៀបចំកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២២ ក្រោមកិច្ចដឹកនាំរបស់ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិកា លេខាធិការដ្ឋាន គ.ខ.ប.ជ មន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងតំណាងអង្គការ ដៃគូពាក់ព័ន្ឋ និងមន្ត្រីលេខាធិការដ្ឋានគ.ខ.ប.ជ ចូលរួមផងដែរ ។ លោកស្រី អភិបាលរងខេត្ត បានមានប្រសាសន៍បញ្ជាក់ថា លេខាធិការ ដ្ឋាននៃគណៈកម្មាធិការ គ.ខ.ប.ជ ជាសេនាធិការ បានបំពេញតួនាទីជាយន្តការថ្នាក់ខេត្ត ដើម្បីប្រឆាំង និងបង្ក្រាបនូវអំពើជួញដូរមនុស្សនៅក្នុងខេត្តព្រមទាំងមានកិច្ចសហការល្អជាមួយអង្គការដៃគូ ដែលមានជំនាញបច្ចេកទេស ក្នុងការពង្រឹងសមត្ថភាព មន្ត្រី អនុវត្តច្បាប់ និងអ្នកពាក់ព័ន្ធផងដែរ។ លោកស្រី បានបន្តថាការងារដែល លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាបបានអនុវត្តកន្លងមកមានដូចជា៖ ការអប់រំផ្សព្វផ្សាយគ្រប់រូបភាពដល់ប្រជាពលរដ្ឋ អំពីច្បាប់ លិខិតបទដ្ឋានគតិយុត្ត ឧបាយកល ជនល្មើស ការធ្វើចំណាកស្រុកដោយសុវត្ថិភាព កិច្ចការពារជនរងគ្រោះ បានផ្ដល់ការយល់ដឹង ដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដោយផ្ទាល់ និងការផ្សព្វផ្សាយការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ព្រមទាំងមាន ការអនុវត្តច្បាប់របស់កម្លាំងសមត្ថកិច្ច និងតុលាការ ក្នុងការបង្ក្រាបបទល្មើសពាក់ព័ន្ធអំពើជួញដូរ មនុស្ស ការជួយដល់ជនរងគ្រោះ និងការផ្តន្ទាទោសជនល្មើសមានភាពល្អប្រសើរ និងមានកិច្ចសហការល្អ។ លោកស្រី ក៍បានណែនាំដល់មន្ត្រីបង្គោលនៃក្រុមការងារទាំងអស់របស់គណៈកម្មាធិការខេត្តប្រយទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងក្រុមការងារ ប្រយទ្ធប្រឆាំងអំពើជួញដូរមនុស្សក្រុង-ស្រុក បន្តពិភាក្សាដើម្បីស្វែងរកធាតុចូលក្នុងផែនការសកម្មភាពបន្ត របស់គណៈកម្មាធិការប្រយទ្ធប្រឆាំងអំពើជួញដូរមនុស្ស សម្រាប់បន្តអនុវត្តឲ្យទទួលបានលទ្ធផលល្អប្រសើរ។ ហេីយយត្រូវបន្ត តាមដាន និងត្រួតពិនិត្យឃ្លាំមើលជាប្រចាំរាល់បទល្មើសជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ អំពើហិង្សាទាក់ទងនឹងយេនឌ័រក្មេងទំនើង អ្នកប្រើប្រាស់គ្រឿងញៀន និងការប្រើប្រាស់ពលកម្មកុមារក្នុងវិស័យសេដ្ឋកិច្ច ពិសេសនៅតាមសហគ្រាសសិប្បកម្មឡឥដ្ឋ។ ជាមួយគ្នានោះត្រូវបន្តពង្រឹងកិច្ចសហការឱ្យបានទូលំទូលាយ ទាំងក្នុងនិងក្រៅប្រទេស ជាមួយមន្ទីរ អង្គភាព អង្គការដៃគូជាតិ អន្តរជាតិ ឆ្ពោះទៅគោលដៅរួម គឺការបង្ការ ទប់ស្កាត់ ការពារ និងបង្ក្រាបដើម្បីឈាន ទៅលុបបំបាត់អំពើជួញដូរមនុស្សគ្រប់រូបភាព. រៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពសមាជិក ក្រុង ស្រុក ទាំង១២ អ្នកពាក់ព័ន្ធ និងមន្ត្រី នគរបាលយុត្តិធម៌អំពីការកំណត់អត្តសញ្ញណជនរងគ្រោះ និងច្បាប់ពាក់ព័ន្ធ ហើយត្រូវ ជំរុញឱ្យក្រុង-ស្រុក ឃុំ-សង្កាត់ គ្រោងផែនការសកម្មភាព ដាក់បញ្ចូលទៅក្នុងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល និងគ្រោងកញ្ចប់ថវិការសវាសង្គមលើសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស . ត្រូវត្រៀមរៀបចំកិច្ចប្រជុំយុត្តិធម៌ព្រហ្មទណ្ឌ ជាមួយមន្ត្រីនគរបាលយុត្តិធម៌ ដែលដឹកនាំដោយអយ្យសាលាដំបូងខេត្ត ព្រមទាំងបន្តពង្រឹងការងារបង្ការ ទប់ស្កាត់ តាមរយៈការងារផ្សព្វផ្សាយអប់រំតាមគ្រប់រូបភាព និងប្រើគ្រប់ លទ្ធភាព និងធនធាន ដើម្បីលើកកម្ពស់ការយល់ដឹងជាសកល អំពីការជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ កិច្ចការពារកុមារពីការរំលោភបំពានផ្សេងៗ ក្នុងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ទំនាក់ទំនងរវាងទេសន្តប្រវេសន៍ និងអំពើជួញដូរមនុស្ស និងបទល្មើសពាក់ព័ន្ធដដៃទៀត ឱ្យ បានដល់ប្រជាពលរដ្ឋជាពិសេសស្រទាប់យុវវ័យ ក្នុងសាលារៀន និងក្រៅសាលារៀន និងជន ដែលងាយរងគ្រោះផងដែរ ៕
កិច្ចប្រជុំប្រចាំខែតុលា ដេីម្បីរៀបចំផែនការសកម្មភាព របស់ក្រុមការងារនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
- 302
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 302
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 302
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 302
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 302
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 302
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 302
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 302
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 302
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 302
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 302
- ដោយ vannak