ញត្តិថ្កោលទោស ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្ស និសិ្សត និងប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ និង ប្រឆាំងដាច់ខាតចំពោះសេចក្តីថ្លែងការណ៍របស់ ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ តាមរយៈវីឌីអូឃ្លីបនាពេលថ្មីៗនេះ ដែលបានញុះញង់ឱ្យកងកម្លាំងប្រដាប់អាវុធធ្វើការបះបោរ និងបានប្រមាថ ដោយអសីលធម៌ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិកសន្តិភាព និងជាទីគោរពស្រលាញ់របស់ប្រជាពលរដ្ឋ កម្ពុជាគ្រប់ៗរូប។ការចិញ្ចឹមចិត្តផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅឆ្នាំ២០២៣ បានស្ដែងឱ្យឃើញនូវចេតនាបំផុសបំផុល ចង់ធ្វើបដិវត្តន៍ពណ៌ បង្កចលាចលក្នុងសង្គម ដើម្បីបំពេញមហិច្ឆតាបំផ្លិចបំផ្លាញសន្តិភាព ដែលរកបានដោយ លំបាកព្រមទាំងនាំប្រទេសកម្ពុជាទៅរកសង្គ្រាមសារជាថ្មី។យើងខ្ញុំទាំងអស់គ្នាសូមប្រកាសប្រឆាំងដាច់ខាត និងថ្កោលទោសដាច់អហង្ការចំពោះទង្វើរបស់ទណ្ឌិត សម រង្ស៊ី និងសូមអំពាវនាវព្រមទាំងគាំទ្រទាំងស្រុងនូវរាល់ចំណាត់ការរបស់កងកម្លាំងមានសមត្ថកិច្ចគ្រប់ លំដាប់ថ្នាក់ដើម្បីអនុវត្តដីកាបញ្ជាឱ្យចាប់ខ្លួនទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ និង បក្សពួកនៅគ្រប់ពេលវេលា ដែលក្រុមនេះមានវត្តមាននៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបញ្ចូន ទៅតុលាការវិនិច្ឆ័យទោសតាមច្បាប់ជាធរមាន។ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាប្តេជ្ញាការពារដាច់ខាតនូវរដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ការពារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ពិសេសការពារឱ្យបាននូវសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ ព្រមទាំងគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេណនាពេលអនាគត។