ប្រជាពលរដ្ឋនៅស្រុកអង្គរជុំចំនួន ៩៤០គ្រួសារ ដែលរងផលប៉ះពាល់ដោយទឹកជំនន់កន្លងមកបានទទួលស្បៀងពីរាជរដ្ឋាភិបាល មានគ្រឿងឧបភោគបរិភោគ ពីគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងកម្ពុជាដែលប្រារព្ធនៅក្នុងវត្តក្រឡាញ់ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ឃឹម ហ្វីណង់ អភិបាលរងខេត្ដសៀមរាប តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួមពីលោក លុក ផុស អភិបាលស្រុកអង្គរជុំ មន្ទីរ អង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនរយនាក់បានចូលរួមផងដែរ។លោក ឃឹម ហ្វី ណង់ អភិបាលរងខេត្តសៀមរាប ការផ្ដល់ស្បៀងនេះ ជាការយកចិត្ដទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមក ប្រមុខរាជរដ្ឋាភិបាលតែងតែបានគិតគូរ និងបានឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគ្រោះមហន្តរាយផ្សេងៗជាដើម។ លោក បន្តថា បើទោះបីស្បៀងទាំងនេះវាតិចតួច មិនច្រើនក៍ពិតមែន ប៉ុន្ដែអាចជួយសម្រួលដល់ជីវភាពរបស់បងប្អូនប្រជជាពលរដ្ឋបានមួយគ្រាៗដែរ ជាការបង្ហាញឲ្យឃើញពីការយកចិត្ដទុកដាក់ពីរាជរដ្ឋាភិបាលចំពោះបងប្អូនដែលបានរងនូវផលបះពាល់ពីគ្រោះមហន្តរាយដោយសារទឹកជំនន់នោះ។ ការបះពាល់ទាំងនេះ មិនមែនទេតែស្រុកអង្គរជុំមួយទេ គឺមានស្រុកជាច្រើនដែលរងផលបះពាល់ដូចនេះផងដែរ។ ដូច្នេះបន្ទាប់ពីទឹកបានស្រកជាបណ្តើៗ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះអនាម័យ បរិស្ថាន និងសុខភាពឲ្យបានល្អប្រសើរជៀសវាងការឆ្លងរីករាលដាលពីជម្ងឺផ្សេងៗដោយប្រការណាមួយជាយថាហេតុក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងជាដើម។លោក លុក ផុស អភិបាលស្រុកអង្គរជុំ ការជំនន់ដោយសារទឹកភ្លៀងនៅក្នុងភូមិសាស្រ្ដស្រុកអង្គរជុំកន្លងមក ដែលធ្វើឲ្យប្រជាពលរដ្ឋរងផលប៉ះពាល់មានចំនួនជាង ៩៤០គ្រួសារ ស្ថិតក្នុងឃុំចំនួន ៣ គឺឃុំតាសោម ឃុំនគរភាស និងឃុំគោកដូង ជាក់ស្តែងនាពេលនេះ ប្រជាពលរដ្ឋដែលបានមកទទួលអំណោយមានចំនួន ៩៤០គ្រួសារ ស្ថិតក្នុងឃុំចំនួន ៣ ខាងលើ ដែលរងផលប៉ះពាល់ខ្លាំង ហេីយការចែកអំណោយរបស់រាជរដ្ឋាភិបាលនេះ គឺក្នុងគោលបំណងដើម្បីជួយសម្រួលដល់ជីវភាពរបស់ពួកគាត់យកទៅប្រើប្រាស់ប្រចាំថ្ងៃ។ សូមបញ្ជាក់ថាការផ្តល់អំណោយនេះគឺផ្តល់ជូនពីពេលក្នុងនោះពេលព្រឹក៣៨០គ្រួសារនិងរសៀល ៥៦០គ្រួសារ។លោក បញ្ជាក់ទៀតថា សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ចំពោះការចុះឈ្មោះបោះឆ្នោតនេះ គឺចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២តទៅ ដូច្នេះ សូមពុកម៉ែបងប្អូនអញ្ជើញទៅចុះឈ្មោះឲ្យទាន់ពេលវេលា៕
ប្រជាពលរដ្ឋនៅស្រុកអង្គរជុំចំនួន ៩៤០គ្រួសារ ដែលរងផលប៉ះពាល់ដោយទឹកជំនន់កន្លងមកបានទទួលស្បៀងពីរាជរដ្ឋាភិបាល
- 265
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 265
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 265
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 265
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 265
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 265
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 265
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 265
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 265
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 265
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 265
- ដោយ vannak