ព្រឹកថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៨ និង៣០នាទី ក្នុងសាលប្រជុំធំរបស់រដ្ឋបាលខេត្តសៀមរាប មានពិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពីការធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្រ្ដជាតិសម្រាប់សុខភាពបន្ដពូជ សុខភាពផ្លូវភេទ និងសិទ្ធនៅប្រទេសកម្ពុជាឆ្នាំ២០១៧-២០២៣ ក្រោមអធិបតីភាព លោក ពិន ប្រាក អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោកវេជ្ជបណ្ឌិតនាយកប្រតិបត្តិអង្គការថែទាំសុខភាពគ្រួសារកម្ពុជា តំណាងក្រសួងសុខាភិបាល តំណាងគាំពារសុខភាពមាតានិងធារកថ្នាក់ខេត្ត ក្រុមការងារអង្គការរ៉ាក់ ក្រុមការងារគណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព(HACC) លោក លោកស្រី ប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធទាំងអស់ និងអង្គសិក្ខាសាលាទាំងអស់។ថ្លែងក្នុងពេលវេលាដ៏មានតម្លៃនេះដែល លោកអភិបាលរងខេត្តបានលើកឡើងអំពីគោលបំណងនៃកម្មពិធីសិក្ខាសាលាផ្សព្វផ្សាយនេះគឺដើម្បីធ្វើការផ្សព្វផ្សាយផែនការយុទ្ធសាស្ដ្រ សម្រាប់សុខភាពផ្លូវភេទ និងសិទ្ធិនៅក្នុងប្រទេសកម្ពុជាឆ្នាំ២០១៧-២០២៣។ស្វែងយល់អំពីសូចនាករថ្មី ដែលបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធទិន្នន័យថ្នាក់ជាតិ។ចែករំលែក និងបទពិសោធន៍នៃការងារគាំទ្រ របស់អង្គការថែទាំសុខភាពគ្រួសារកម្ពុជា។ ពិភាក្សា និងពិគ្រោះយោបល់កាន់តែទូលំទូលាយជាមួយអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីប្រែក្លាយយុទ្ធសាស្ដ្រ និងផែនការកែលម្អទៅជា សកម្មភាព។ លើសពីនេះលោក បានបន្ថែមផងដែរថា រយៈពេលជិត៣ឆ្នាំ ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ ថ្នាក់ដឹកនាំខេត្ត គ្រប់លំដាប់ថ្នាក់ បានខិតខំប្រឹងប្រែង យកនូវអស់នូវកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីរួមគ្នាធ្វើយ៉ាងណា កាត់ផ្ដាច់នូវការចម្លងរីករាលដាលនៃជំងឺដ៏កាចសាហាវនេះចូលទៅក្នុងសហគមន៍។ ជាមួយនោះការរីករាលដាលនៃជំងឺ-១៩នេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ច នៅទូទាំងសាកលលោក ក្នុងនោះកម្ពុជាក៏ទទួលរងផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដែរ។ តែទោះបីជាមានការប្រឈមយ៉ាងធ្ងន់ធ្ងរពីការរាតត្បាតជំងឺកូវីដដែលបណ្ដាលឱ្យមានការខកខានក្នុងការអភិវឌ្ឍនូវផែនការយុទ្ធសាស្រ្ដថ្មី យ៉ាងណាក្ដី ក៏ក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក នៅតែព្យាយាមប្រកាន់ជំហរនៃការប្ដេជ្ញាចិត្តរបស់ខ្លួនតាមរយៈការធ្វើបច្ចុប្បន្នភាពលើឯកសារផែនការយុទ្ធសាស្ត្រជាតិ សម្រាប់សុខភាពបន្ដពូជ សុខភាពផ្លូវភេទ និងសិទ្ធិនៅក្នុងប្រទេសឆ្នាំ២០១៧-២០២៣ ដោយមានការចូលរួមគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុពីភាគីពាក់ព័ន្ធជាច្រើន ហើយនៅក្នុងនោះក៏មានអង្គការថែទាំសុខភាពគ្រួសារកម្ពុជាផងដែរ៕
សិក្ខាសាលាផ្សព្វផ្សាយស្តីពីការធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្រ្ដជាតិសម្រាប់សុខភាពបន្ដពូជ សុខភាពផ្លូវភេទ និងសិទ្ធនៅប្រទេសកម្ពុជាឆ្នាំ២០១៧-២០២៣
- 231
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 231
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 231
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 231
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 231
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 231
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 231
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 231
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 231
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 231
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 231
- ដោយ vannak