នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២២ អង្គការវីនរ៉ក់អន្តរជាតិប្រចាំនៅកម្ពុជា បានសហការជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការចែករំលែកបទពិសោធន៍ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការដាក់ឱ្យអនុវត្តគម្រោងទប់ស្កាត់អំពើជួញដូរមនុស្សរបស់អង្គការវីនរ៉ក់អន្តរជាតិនៅក្នុងខេត្តសៀមរាប ក្រោមអធិបតីភាព លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ខ.ប.ជ ព្រមទាំងមានការអញ្ជើញចូលរួម ម៉ាក ថេយ៍លឺរ៍ ប្រធានគម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃអង្គការវីនរ៉ក់អន្តរជាតិប្រចាំនៅកម្ពុជា លោក លោកស្រី តំណាងក្រុមការងារបច្ចេកទេសទាំង៦ ដែលអញ្ជើញមកពីមន្ទីរអង្គភាពជំនាញ លោក លោកស្រី តំណាងវិទ្យាស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ មជ្ឈមណ្ឌលការងារ អង្គការដៃគូជាតិ អន្តរជាតិ សរុបចំនួន ៤០នាក់ អញ្ជើញចូលរួមផងដែរ។សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងចំនួន ០៤ គឺទី ១. ដើម្បីចាប់ផ្តើមដំណើរការជាផ្លូវការ នូវការអនុវត្តសកម្មភាពគម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស របស់អង្គការវីនរ៉ក់នៅក្នុងខេត្តសៀមរាប ទី២. ដើម្បីធ្វើការចែករំលែក និងទទួលបានបទពិសោធន៍លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការទប់ស្កាត់ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ការលើកកម្ពស់ជីវភាពរបស់ពលករដែលបានវិលត្រឡប់មកពីធ្វើការនៅក្រៅប្រទេសវិញ ទី៣. ដើម្បីទទួលបានធាតុចូល និងអនុសាសន៍ពីអ្នកពាក់ព័ន្ធនានា ក្នុងការកំណត់អាទិភាពដំណោះស្រាយអំពីអំពើជួញដូរមនុស្ស និងទី៤. ដើម្បីពង្រឹងកិច្ចសហការជាមួយគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប និងអង្គការដៃគូ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។លោកស្រី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ខ.ប.ជ បានលើឡើងថា សិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីធ្វើការចែករំលែកបទពិសោធន៍ការងារ ការអនុវត្តគម្រោង ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស កិច្ចការពារកុមារ ការលើកកម្ពស់ជំនាញវិជ្ជាជីវៈ និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន។ លោកស្រីបានមានប្រសាសន៍បន្តទៀតថា ដើម្បីឱ្យការអនុវត្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបទៅនឹងបញ្ហាជាក់ស្តែង ក៏ដូចជាការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងការស្តារនីតិសម្បទាឱ្យបានសមស្រប ដល់ជនដែលទទួលរគ្រោះដោយអំពើជួញដូរមនុស្ស ឬអំពើហិង្សាទាក់ទងនឹងយេនឌ័រ លោកស្រី ក៏បានស្នើឱ្យអង្គការដៃគូដែលមានវត្តមាននៅក្នុងអង្គសិក្ខាសាលា សូមបន្តសហការក្នុងការអនុវត្តគម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស របស់អង្គការវីនអន្តរជាតិ និងមានកិច្ចសហការឱ្យកាន់តែល្អប្រសើរថែមទៀតជាមួយ គ.ខ.ប.ជ ។ មួយវិញវិញទៀត ចំពោះអង្គការដៃគូដែលបានទទួលជំនួយពីអង្គការវិនរ៉ក់ សូមឱ្យមានកិច្ចសហការជាមួយ គ.ខ.ប.ជ មន្ទីរអង្គភាពដែលជាក្រុមការងារបច្ចេកទេស និងមន្ទីរជំនាញ ដើម្បីទទួលបានការគាំទ្រជាបច្ចេកទេស និងស្នើសុំគ្រប់ស្ថាប័នពាក់ព័ន្ធ យកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ក្នុងការពង្រឹងការអនុវត្តផែនការប្រតិបត្តិការ បង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ឱ្យបានម៉ឺងម៉ាត់ និងមានការទទួលខុសត្រូវខ្ពស់ ដោយត្រូវ៖1. ធ្វើឱ្យសាធារណជនទូទៅ យល់ជ្រួតជ្រាបអំពីសកម្មភាព ល្បិចកល និងច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា និងចូលរួមក្នុងចលនាប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ជួញដូរពលកម្ម ជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសម្ចាស់ ឬ អ្នកគ្រប់គ្រង(អាជីវកម្មផ្លូវភេទ) លំនៅដ្ឋានគ្រប់ប្រភេទ ដែលជាគោលដៅងាយរងគ្រោះ សំដៅបង្ការ ទប់ស្កាត់បទល្មើសជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទឱ្យមាន ប្រសិទ្ធភាពខ្ពស់។2. សហការផ្តល់ពត៌មាន ដល់សមត្ថកិច្ច នៅពេលរកឱ្យឃើញទីតាំងសង្ស័យមានសកម្មភាពជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ដើម្បីបង្ក្រាប ផ្ដន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែង។3. សហការផ្តល់ព័ត៌មាន ដល់សមត្ថកិច្ច អំពីខ្សែរយៈនាំមនុស្សឆ្លងកាត់ព្រំដែន ដើម្បីបម្រើឱ្យការជួញដូរមនុស្សរ ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ និងប្រមែប្រមូលភស្តុតាង ដើម្បីមានវិធានការបង្ក្រាប លុបបំបាត់ប្រភព នៃបទល្មើសនេះឱ្យមានប្រសិទ្ធភាព។4. ពង្រឹងសមត្ថភាពដល់មន្រ្តីនគរបាលយុត្តិធម៌ និងអាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធអំពីច្បាប់ពាក់ព័ន្ធ និងកិច្ចការពារកុមារពីការរំលោភបំពាននានា។
សិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការចែករំលែកបទពិសោធន៍ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការដាក់ឱ្យអនុវត្តគម្រោងទប់ស្កាត់អំពើជួញដូរមនុស្សរបស់អង្គការវីនរ៉ក់អន្តរជាតិ នៅក្នុងខេត្តសៀមរាប
- 156
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
សិក្ខាសាលា ផ្សព្វផ្សាយលទ្ធផល នៃការអនុវត្តគម្រោង សាកល្បងស្តីពីការប្រើបា្រស់ ឧបករណ៍វាយតំលៃហានិភ័យ ក្នុងការគ្រប់គ្រងសំណល់ជាតិផ្ទុះពីសង្រ្គាមដែលនៅសេសសល់ប្រទេសកម្ពុជា
- 156
- ដោយ vannak
-
ឆ្នាំ២០២៤ ជាឆ្នាំដ៏ពិសេសអស្ចារ្យរបស់កម្ពុជា ព្រោះជាឆ្នាំដែលបាននិងគ្រោងប្រារព្ធនូវព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្តរជាតិសំខាន់ៗជាច្រើននៅទូទាំងប្រទេសកម្ពុជា និងនៅលើឆាកអន្តរជាតិផងដែរ។
- 156
- ដោយ vannak
-
សន្និសីទ ស្ដីពីសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តភាព ក្នុងប្រទេសវៀតណាម និងប្រទេសកម្ពុជា ក្រោមបរិបទថ្មី
- 156
- ដោយ vannak
-
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំ សិក្ខាសាលា ស្តីពីការពង្រឹងបរិយាបន្នពិការភាពក្នុងប្រព័ន្ធជំនួយសង្គម
- 156
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូមហាវិទ្យាល័យការពារជាតិ នៃសាធារណរដ្ឋឥណ្ឌា
- 156
- ដោយ vannak
-
វេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៥.២០២៧) របស់រដ្ឋបាលខេត្តសៀមរាប
- 156
- ដោយ vannak
-
វិថីសម្តេចវិបុលបញ្ញា សុខ អាន 🛣️🌿🇰🇭
- 156
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប សហការជាមួយអង្គការជឿជាក់លើសិស្សជនបទកម្ពុជា ដាំដើមឈើចំនួន៤៥០ដើម នៅតាមដងវិថីក្នុងក្រុងសៀមរាប
- 156
- ដោយ vannak
-
សិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ឆ្នាំ២០២៥- ២០២៨”
- 156
- ដោយ vannak
-
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈសហការជាមួយនាយកដ្ឋានសិល្បៈទស្សនីយភាព និងសិល្បករល្ខោនមហាជនខេត្តសៀមរាប ស.ស.យ.ក ខេត្តសៀមាបនឹងរៀបចំទស្សនីយភាពខ្មែរ ទម្រង់សិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” ដែលនឹងសម្តែងជូននាថ្ងៃសៅរ៍ – អាទិត្យ ១១ រោច – ១២ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ – ២៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៥:០០ ល្ងាច នៅផ្សារ ហេរីថេក វ៉ក (Heritage Walk) ក្រុងសៀមរាប។ សូមអញ្ជេីញចូលរួមទស្សនាដោយសេរី នៅផ្សារ ហេរីថេក វ៉ក (Heritage Walk) ក្រុងសៀមរាប។
- 156
- ដោយ vannak