កម្មវិធីរត់ជាមួយសាយ ៤សែនជំហាន ដើម្បីរៃអង្គាសថវិកាជួយសង្គ្រោះជីវិតកុមារពីជំងឺមហារីកនៅក្នុងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដែលរៀបចំឡើងដោយបងប្អូនគ្រួសារខ្មែរយើងស្គាល់ឈ្មោះថា (សាយ) ជាតារាចម្រៀងដ៏មានឈ្មោះបោះសំឡេងនៅកម្ពុជា សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើដំណើររត់ថ្មើជើងចំងាយប្រមាណ៣០៣គឺឡូម៉ែត្រ ក្នុងរយៈពេល៩ថ្ងៃចាប់ពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែតុលាឆ្នាំ២០២២ ដោយចេញដំណើរពី សហភាពសហព័ន្ធយុវជនកម្ពុជា ស្នាក់ការរាជធានីភ្នំពេញ ឆ្ពោះមកកាន់ខេត្តសៀមរាប តាមបណ្តោយផ្លូវជាតិលេខ៦។ ការរត់នេះមកដល់ខេត្តសៀមរាបក៏មានកាទទួលស្វាគមន៍របស់លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុក និង សភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុង ស្រុក ដើម្បីចូលរួមលើកទឹកចិត្តចំពោះ "សាយ" និងសហការី ក៏ដូចជាការចូលរួមជាមួយកម្មវិធី «៤សែនជំហាន ដើម្បីរយរៃអង្គាសថវិកាដើម្បីជួយសង្គ្រោះជីវិតកុមារពីជំងឺមហារីកនៅក្នុងមន្ទីរពេទ្យកុមារអង្គរ» ដើមី្បប្រមូលថវិកា ក្នុងការទ្រទ្រង់នូវសកម្មភាពនៃការព្យាបាលកុមារកម្ពុជា ដោយឥតគិតថ្ងៃ របស់មន្ទីរពេទ្យកុមារអង្គរ។ នាកឱកាសនោះដែរ លោក អ៉ឹង គឹមលាង ក៏បានធ្វើការថ្លែងអំណរគុណចំពោះការលះបង់របស់លោក អូន បឋម ដែលបានបង្កើតកម្មវិធីនេះឡើង ដើមី្បជាការក្រើនរំលឹកសតិស្មារតី របស់ជនរួមជាតិខ្មែរយើង ឲ្យមានស្មារតីចេះជួយគ្នា រួមសាមគ្គីគ្នា ក្នុងការទ្រទ្រង់ដល់ធនធានមនុស្ស សំខាន់ចំពោះសុខភាពកុមារ ដែលជាទំពាំងស្នងប្ញសី្សនៃអនាគតប្រទេសជាតិ។ លោកបានបន្ដថា សកម្មភាពរបស់លោកនឹងអាចក្លាយជាគំរូសម្រាប់យុវជនកម្ពុជាដទៃទៀត ក្នុងការរួមចំណែកតបស្នងចំពោះប្រទេសជាតិ ទៅតាមលទ្ធភាពរៀងៗខ្លួន។ ព្រោះប្រជាពលរដ្ឋម្នាក់ៗនៅក្នុងសង្គមជាតិ គួរចូលរួមចែករំលែកដោះស្រាយបញ្ហាមិនថាតូចឬធំ រក្សាឲ្យបាននូវការរួបរួមគ្នា ដើម្បីភាពរីកចម្រើនទាំងអស់គ្នា ដែលកុមារនៅកម្ពុជាអាចទទួលបាន ឱកាសដូចៗគ្នា ក្នុងការលូតលាស់ប្រកបដោយសុខភាពបរិបូណ៌ និងក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ។ លោកបានបញ្ជាក់ថា ការផ្ដល់មូលនិធិដល់មន្ទីរពេទ្យកុមារអង្គរ ទោះតិចក្ដីឬច្រើនក្ដី គឺពិតជាទង្វើសប្បុរសធម៌ បង្កប់ទៅដោយអត្ថន័យនិងក្ដីមេត្តាដ៏សម្បើមសម្រាប់ជីវិតកុមារនៅកម្ពុជាយើង។សូមបញ្ចាក់ផងដែលថា កម្មវិធីរត់ជាមួយសាយ ៤សែនជំហាន ដើម្បីរៃអង្គាសថវិកាដើម្បីជួយសង្គ្រោះជីវិតកុមារពីជំងឺមហារីកនៅក្នុងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដែលរៀបចំឡើងដោយ លោក អូន បឋម (សាយ) បានប្រគល់ថវិការជូនដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបនាព្រឹកនេះបានចំនួនជាង៦ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយក្នុងកម្មពិធីរៃអង្គាសថវិកាដើម្បីជួយសង្គ្រោះជីវិតកុមារពីជំងឺមហារីកនៅក្នុងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបនេះដែល លោក អូន បឋម (សាយ) សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាមេតាបន្តជួយឧបត្ថមថវិការរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ផងដែរ៕
ថ្នាក់ដឹកនាំខត្តសៀមរាបទទួលស្វាគមន៍ការរត់ជាមួយសាយប្រមូលថវិកាបានជាង ៦ម៉ឺនដុល្លារ ប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប
- 55
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
សូមអបអរសាទខេត្តសៀមរាបត្រូវបានកម្មវិធី Trending Destinations World TripAdvisor បោះឆ្នោតជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងចំណោម គោលដៅទេសចរណ៍នៅលើពិភពលោក ចំនួន២៥ប្រទេស។
- 55
- ដោយ vannak
-
គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានរៀបកិច្ចប្រជុំត្រៀមព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ នៅតំបន់អង្គរ លើកទី០៦ ឆ្នាំ២០២៣
- 55
- ដោយ vannak
-
- feature image
- តំបន់ទេសចរណ៍កែច្នៃ
- តំបន់ទេសចរណ៍ក្រៅពីប្រាសាទ
- ព័ត៌មានថ្នាក់ក្រុង-ស្រុក
- ព័ត៌មានថ្នាក់ខេត្ត
- ព័ត៌មានថ្មីៗ
ខេត្តសៀមរាប រៀបចំពិធីបុណ្យអង្កររយៈពេល៣ថ្ងៃ ដើម្បីអបអរសាទរអង្ករកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោកចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង១១យប់
- 55
- ដោយ vannak
-
សេចក្តីជូនដំណឹង ស្តីពីការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ៥០០កន្លែង នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ខេត្តសៀមរាប
- 55
- ដោយ vannak
-
គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បានរៀបចំកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២៣
- 55
- ដោយ vannak
-
កិច្ចប្រជុំបូកសរុបរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តសៀមរាបប្រចាំឆ្នាំ២០២២
- 55
- ដោយ vannak
-
គណៈប្រតិភូក្រសួងហិរញ្ញវត្ថុ និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃសាធារណរដ្ឋហ្ស៊ីមបាវ៉េ បានជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តសៀមរាប
- 55
- ដោយ vannak
-
ស្រូវចំនួន១.២១៩ហិចតា ត្រូវបានស្តារឡេីងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនារដូវវស្សា
- 55
- ដោយ vannak
-
សិក្ខាសាលាស្តីពីការរៀបចំផែនការសម្រាប់គម្រោង ការលើកកម្ពស់ការគ្រប់គ្រងសំរាម សំណង់រឹងទីប្រជនក្នុងទីក្រុង នៃបណ្តាប្រទេសនៅអាស៊ាន (AMUSE)
- 55
- ដោយ vannak
-
ឯកឧត្តម អភិបាលខេត្តជំរុញឱ្យបន្តរៀបចំពិធីប្រកួតពានរង្វាន់បាល់ទាត់ជារៀងរាល់ឆ្នាំទៅតាមរូបភាព នៃពានរង្វាន់ ដេីម្បីសុខភាព មិត្តភាព ការផ្សារភ្ជាប់ទំនាក់ទំនងល្អ
- 55
- ដោយ vannak