កាលពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ លោក លី សំរិទ្ធ អភិបាលរងខេត្តតំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានដឹកនាំប្រតិភូខេត្តសៀមរាបចូលរួមមហាសន្និបាត EATOF ឆ្នាំ 2022 នៅខេត្ត Quang Ninh ក្នុងឱកាសអបអរសាទរខួបលើកទី 20 នៃទិវា EATOF ក្រោមប្រធានបទ "ការងើបឡើងវិញនៃទេសចរណ៍ក្នុងតំបន់អាស៊ីបូព៌ាក្នុងយុគសម័យថ្មី" ដោយមានការចូលរួមពីប្រទេសជាសមាជិកនៃសហព័ន្ធអន្តរតំបន់អាស៊ីបូព៌ា (EATOF) រួមមានខេត្ត Cebu នៃប្រទេសហ្វីលីពីន ខេត្ត Gangwon នៃប្រទេសកូរ៉េខាងត្បូង ខេត្ត Luang Prabang ខេត្ត Loas ខេត្ត Quang Ninh នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ខេត្ត Sarawak នៃប្រទេសម៉ាឡេស៊ី ខេត្តសៀមរាបនៃប្រទេសកម្ពុជា ខេត្ត Tottori នៃប្រទេសជប៉ុន ខេត្ត Tuv នៃប្រទេសម៉ុងហ្គោលី និងតំបន់ពិសេស Yogyakarata នៃប្រទេសឥណ្ឌូនេស៊ី។ ក្នុងមហាសន្និបាតនេះ សមាជិកនៃសហព័ន្ធអន្តរតំបន់អាស៊ីបូព៌ា (EATOF) បានពិភាក្សាអំពីវិធានការពាក់ព័ន្ធនឹងតំបន់ទេសចរណ៍ ពិសេសជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងតំបន់ឱ្យមានការប្រសេីរឡេីងវិញ។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ មានកម្មវិធីសំខាន់ៗ រួមមានដូចជា៖-កិច្ចប្រជុំពិភាក្សាទ្វេភាគី(Bilateral Talks) រវាង ខេត្តសៀមរាបនិងខេត្តក្វាងនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខេត្តទូវ នៃប្រទេសម៉ុងហ្គោលី និងខេត្តកាងវ៉ុន នៃសាធារណរដ្ឋកូរ៉េ-កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ (Standing Committee Meeting)-កិច្ចប្រជុំពេញអង្គមហាសន្និបាត(Governors Conference & Joint Declaration) ។-កិច្ចប្រជុំពិគ្រោះយោបល់លើ ការអភិវឌ្ឍវិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្នុងតំបន់ ( EATOF Symposium )ជាលទ្ធផល ប្រតិភូខេត្តសៀមរាក៏បានធ្វេីការជំរុញនិងស្នេីខេត្តនៃប្រទេសបីរួមខេត្តខេត្តកាងវ៉ុន នៃសាធារណរដ្ឋកូរ៉េ ខេត្តក្វាងនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខេត្តទូវ នៃប្រទេសម៉ុងហ្គោលីនិងសមាជិកដទៃទៀតឱ្យមានការហោះហេីរត្រង់មកខេត្តសៀមរាប។ ម្យ៉ាងទៀត ក៏បានជំរុញឱ្យមានការបង្កេីនកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ចែករំលែកសក្តានុពលនិងវប្បធម៌ទេសចរណ៍។ ទន្ទឹមនឹងនេះ ក្នុងនាមខេត្តជាសមាជិកទាំងអស់ត្រូវស្តារឡេីងវិញនូវវិស័យទេសចរណ៍នៃសមាជិក ព្រមទាំងបង្កេីន ពង្រឹងនិងផ្សាភ្ជាប់វិស័យឯកជនដែលបម្រេីលេីវិស័យទេចរណ៍ផងដែរ៕
ប្រតិភូខេត្តសៀមរាបចូលរួមមហាសន្និបាតវេទិកាទេសចរណ៍អន្តរតំបន់អាស៊ី-បូព៌ា ហៅកាត់ថា EATOF ឆ្នាំ 2022 នៅខេត្ត Quang Ninh
- 48
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
សូមអបអរសាទខេត្តសៀមរាបត្រូវបានកម្មវិធី Trending Destinations World TripAdvisor បោះឆ្នោតជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងចំណោម គោលដៅទេសចរណ៍នៅលើពិភពលោក ចំនួន២៥ប្រទេស។
- 48
- ដោយ vannak
-
គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានរៀបកិច្ចប្រជុំត្រៀមព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ នៅតំបន់អង្គរ លើកទី០៦ ឆ្នាំ២០២៣
- 48
- ដោយ vannak
-
- feature image
- តំបន់ទេសចរណ៍កែច្នៃ
- តំបន់ទេសចរណ៍ក្រៅពីប្រាសាទ
- ព័ត៌មានថ្នាក់ក្រុង-ស្រុក
- ព័ត៌មានថ្នាក់ខេត្ត
- ព័ត៌មានថ្មីៗ
ខេត្តសៀមរាប រៀបចំពិធីបុណ្យអង្កររយៈពេល៣ថ្ងៃ ដើម្បីអបអរសាទរអង្ករកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោកចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង១១យប់
- 48
- ដោយ vannak
-
សេចក្តីជូនដំណឹង ស្តីពីការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ៥០០កន្លែង នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ខេត្តសៀមរាប
- 48
- ដោយ vannak
-
គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បានរៀបចំកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២៣
- 48
- ដោយ vannak
-
កិច្ចប្រជុំបូកសរុបរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តសៀមរាបប្រចាំឆ្នាំ២០២២
- 48
- ដោយ vannak
-
គណៈប្រតិភូក្រសួងហិរញ្ញវត្ថុ និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃសាធារណរដ្ឋហ្ស៊ីមបាវ៉េ បានជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តសៀមរាប
- 48
- ដោយ vannak
-
ស្រូវចំនួន១.២១៩ហិចតា ត្រូវបានស្តារឡេីងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនារដូវវស្សា
- 48
- ដោយ vannak
-
សិក្ខាសាលាស្តីពីការរៀបចំផែនការសម្រាប់គម្រោង ការលើកកម្ពស់ការគ្រប់គ្រងសំរាម សំណង់រឹងទីប្រជនក្នុងទីក្រុង នៃបណ្តាប្រទេសនៅអាស៊ាន (AMUSE)
- 48
- ដោយ vannak
-
ឯកឧត្តម អភិបាលខេត្តជំរុញឱ្យបន្តរៀបចំពិធីប្រកួតពានរង្វាន់បាល់ទាត់ជារៀងរាល់ឆ្នាំទៅតាមរូបភាព នៃពានរង្វាន់ ដេីម្បីសុខភាព មិត្តភាព ការផ្សារភ្ជាប់ទំនាក់ទំនងល្អ
- 48
- ដោយ vannak