រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំខេត្តសៀមរាបជាមួយឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំកម្ពុជា

នារសៀលថ្ងៃអង្គារ ៨កើត ខែកតិ្តក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៤៖៣០ នាទី នៅបន្ទប់ប្រជុំលេខ០៣ របស់រដ្ឋបាលខេត្តសៀមរាប លោក យុន លីនណេ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកស្រី Orna Sagiv ឯកអគ្គរដ្ឋទូតអ៉ីស្រាអែល ប្រចាំកម្ពុជាដោយមានការអញ្ជើញចូលរួមពី នាយករងរដ្ឋបាលសាលាខត្ត លោកស្រី នាយករងទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបតិ្តការអន្តរជាតិ និងប្រតិភូអមតំណើរ។លោក យុន លីនណេ អភិបាលរងខេត្តទក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី Orna Sagiv ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំកម្ពុជា និងប្រតិភូអមដំណើរផងដែរ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងជំនួបពិភាក្សានាពេលនេះ៕

អត្ថបទទាក់ទង