នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ សួនឧទ្យានសិប្បនិមិត្ត ឬអាងពិព័រណ៍ណ៌ត្រីទឹកសាប ទឹកប្រៃ និងសត្វជាច្រើនប្រភេទដែលមានទំហំប្រមាណជាង ១ម៉ឺនម៉ែត្រគូប បានដាក់តាំងបង្ហាញជូនសាធារណជនចូលទស្សនាដែលមាមប្រភេទត្រីទឹកសាប ត្រីទឹកប្រៃ ដែលមានស្រាប់ក្នុងប្រទេសកម្ពុជា និងមួយចំនួននាំចូលមកពីបរទេស ព្រមទាំងមានសត្វច្រើនប្រភេទដូចជា៖ សត្វខ្លាមកពីប្រទេសអាហ្វ្រិចខាងត្បូង ខ្លាឃ្មុំ សត្វភេ អណ្តើកហ្លួង និងក្រពើភ្នំ និងសត្វដទៃទៀតជាច្រើន។ល។ សួននេះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ឯកឧត្តម ទៀ សីហា អភិបាលនៃគៈអភិបាលខេត្តបានបញ្ជាក់ថា អាងពិពរណ៌ត្រីទឹកសាប ត្រីទឹកប្រៃ និងសត្វជាច្រើនប្រភេទ ជាសួនឧទ្យានសិប្បនិមិត្តដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងក៏ជាចំណុចថ្មីមួយរបស់ខេត្តសៀមរាប ឥឡូវយើងមានមជ្ឈមណ្ឌលកំសាន្តនេះជាតំបន់ទេសចរណ៍មួយទៀតក្រៅពីប្រសាទ ដែលជាលំដាប់អន្តរជាតិ ជាក់ស្តែង Angkor Wildlife and Aquarium ជាកញ្ចប់គោលដៅទេសចរណ៍ថ្មី ដ៏អស្ចារ្យ ដែលប្រទេសកម្ពុជាយើង មិនធ្លាប់មានពីមុនមក ។ ក្នុងឱកាសបេីកឱ្យចូលទស្សនានាពេលនេះឯកឧត្តម អភិបាលខេត្តនិង លោកជំទាវ បានដឹកនាំកុមារគថ្លង់ និងកុមារកំព្រាមកពីសាលាកុមារពិការនិងគថ្លង់ខេត្តសៀមរាប និងក្រុមការងារយុវជនស្ម័គ្រចិត្តកាកបាទក្រហមជាច្រើនរយនាក់ ទៅទស្សនាកំសាន្តនៅទីនោះ ដើម្បីឲ្យសិស្សានុសិស្សនិងយុវជនបានស្គាល់ ពីប្រភេទត្រីទឹកសាប និងសត្វកម្រជិតផុតពូជរបស់ប្រទេកម្ពុជាយើង។ ឯកឧត្តម អភិបាលខេត្តបានសម្តែងការអបអរសាទរ និង គាំទ្រចំពោះការវិនិយោគរបស់ដៃគូវិនិយោគនានាចូលមកវិនិយោគក្នុងខេត្តសៀមរាប សម្រាប់ជាឱកាសបង្កើនការងារមុខរបរ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋនិងប្រជាសហគមន៍មូលដ្ឋានក្នុងខេត្តសៀមរាប។លោក Benoit Jancloes អ្នកគ្រប់គ្រងទូទៅ Angkor Wildlife and Aquarium បានបង្ហាញថា គម្រោងសាងសង់ឧទ្យានសិប្បនិម្មិតនេះ គឺបានចាប់ផ្តើមសាងសង់នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ហើយបានបញ្ចប់ដំណាក់កាលទី១ នៅក្នុងខែតុលា ឆ្នាំ២០២២នេះ។ សួនឧទ្យានសិប្បនិមិត្ត Angkor Wildlife and Aquarium ក្នុងដំណាក់កាលទី២ នឹងបន្តសាងសង់ជាបន្តបន្ទាប់លើផ្ទៃដីសរុប១០០ហិកតា និងមានដាក់បង្ហាញសត្វច្រើនប្រភេទ ដូចជា សត្វខ្លាមកពីប្រទេសអាហ្វ្រិកខាងត្បូង ខ្លាឃ្មុំ ភេ អណ្ដើកហ្លួង និងក្រពើភ្នំ សត្វដំរីជាដើម។ គម្រោងទាំងនេះសង្កត់ធ្ងន់លើការអភិរក្ស និងអប់រំ ជាមួយនឹងកន្លែងកម្សាន្តប្លែកៗសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកទស្សនាប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប ពួកគេនឹងទទួលបានផលិតផលទេសចរណ៍ប្លែកមួយដែលមិនធ្លាប់មានពីមុនមក។ ម្យ៉ាងទៀតសួនឧទ្យាន Angkor Wildlife and Aquarium ជារួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ដូចជាការបង្ហាញពីភាពអស្ចារ្យនៃធនធានធម្មជាតិក្នុងបឹងទន្លេសាប ជាសួនកម្សាន្តស្ដង់ដាអន្តរជាតិ ចូលរួមចំណែកក្នុងវិស័យអប់រំ ផ្ដោតលើជីវចម្រុះ និងការអភិរក្សសត្វដែលរងការទន្ទ្រានពីមនុស្ស ប្រភេទសត្វកម្រ ឬប្រភេទសត្វជិតផុតពូជ ផ្តល់ការងារដោយប្រយោលដល់សហគមន៍ក្នុងស្រុកសូទ្រនិគម ព្រមទាំងអ្នកមានរបរដឹកភ្ញៀវ និងមគ្គុទ្ទេសក៍ទេសចរណ៍ជាដើម។ផ្តល់ការងារ និងចំណូលដល់សហគមន៍ ដូចជា ការដាំបន្លែ ដំណាំអំពៅឫស្សី ដូង ចេក។ល។ក្រៅពីការទស្សនាកម្សាន្តនៅក្នុងឧទ្យាននេះក៏មានសកម្មភាពជាច្រើនទៀត ដូចជា ផ្សារអណ្តែតទឹក ហាងលក់ទំនិញ ភោជនីយដ្ឋានសម្រាប់ទទួលទានអាហារនិងភេសជ្ជៈ និងហាងលក់វត្ថុអនុស្សាវរីយ៍ផងដែរ៕
សួនសិប្បនិមិត្ត ឬអាងពិព័រណ៌ត្រីទឹកសាប ទឹកប្រៃ របស់ក្រុមហ៊ុនអង្គរ វ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម បានបើកដំណើរការទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិហើយ
- 349
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្រុងសៀមរាបត្រូវបានក្រុមការងារបច្ចេកទេសរបស់ជប៉ុនចុះពិនិត្យទីតាំងមួយចំនួន ដេីម្បីអនុវត្តគម្រោង Cities-3D Model (PLATEAU)
- 349
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ គោលដៅទី៥ នៅស្រុកបន្ទាយស្រី
- 349
- ដោយ vannak
-
រដ្ឋបាលខេត្ដសៀមរាប ធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា អាណត្តិទី៤ឆ្នាំ២០២៤គោលដៅទី៤ នៅស្រុកស្វាយលើ
- 349
- ដោយ vannak
-
ស្នាមញញឹមប្រាសាទបាយ័នបានបង្ហាញនូវភាពអស្ចារ្យមួយ នៃសម័យអង្គរ
- 349
- ដោយ vannak
-
ព្រឹត្តិការណ៍ «រំលឹកគុណអង្គរ» ដើម្បីរំលឹកគុណបុព្វបុរសខ្មែរដែលកសាងអង្គរ
- 349
- ដោយ vannak
-
កិច្ចប្រជុំផ្សព្វផ្សាយផែនការអនុវត្តលេខ ០០៣ផក របស់ក្រសួងមហាផ្ទៃ
- 349
- ដោយ vannak
-
សូមចូលរួមរីករាយកម្សាន្តកម្មវិធី ដារលាន-ដាល់អំបុកឈ្នះឈ្នះ លើកទី៤ ផ្សារធម្មជាតិរុនតាឯក ស្ថិតនៅភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប
- 349
- ដោយ vannak
-
សិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៤ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម
- 349
- ដោយ vannak
-
ពិធីរាត្រីចងចាំ ជាព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យមួយ ដេីម្បីបង្ហាញសម្បត្តិសិល្បៈវប្បធម៌ខ្មែរ ទាំងរូបី និង អរូបីជាច្រើនដែលបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
- 349
- ដោយ vannak
-
ពិធីដង្ហែព្រះពុទ្ធ នៃពិធី «បុណ្យរំលឹកគុណអង្គរ» លើកទី៤
- 349
- ដោយ vannak