ព្រឹកថ្ងៃទី ៤ ខែវិច្ឆិកាឆ្នាំ ២០២២ វេលាម៉ោង៩ ក្នុងសាលប្រជុំធំរបស់រដ្ឋបាលខេត្តសៀមរាប មានកិច្ចប្រជុំស្ដីពី ការដឹកនាំជំរុញផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋដែលគ្រប់អាយុ ១៥ឆ្នាំឡើង និងប្រជាពលរដ្ឋមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលអស់សុពលភាពឬនិងត្រូវអស់សុពលភាពដើម្បីមកបំពេញបែបបទសុំផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅតាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ឬអធិការដ្ឋានក្រុង/ស្រុក ឬច្រកចេញចូលតែមួយក្រុង/ស្រុក ឬស្នងការដ្ឋាននគរបាលខេត្តរបស់ខ្លួនដែលរស់នៅក្នុងខេត្តសៀមរាប ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សុខ ប្រាង្គ អនុប្រធានអគ្គនាយកដ្ឋានអត្តសញ្ញាណប័ណ្ណ និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងលោកស្មៀន ប៊ុនធឿន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាខេត្ត លោកស្នងការរងទទួលផែនអត្តសញ្ញាណកម្ម លោក លោក ស្រីអភិបាលរងក្រុង ស្រុក អធិការនគរបាលក្រុងស្រុក និងលោក លោកស្រី ប្រធាន និងមន្ត្រីការិយាល័យសតិនិងអត្រាកុលដ្ឋានសាលាខេត្ត។ កិច្ចប្រជុំនេះដែរ ធ្វើឡើងក្នុងគោលបំណងដើម្បីធានាដល់ការអនុវត្តសិទ្ធិ និងផលប្រយោជន៍នានាជូនប្រជាពលរដ្ឋ ជាពិសេសការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់កាន់ទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និងនីតិកាលទី ៧ឆ្នាំ ២០២៣ ខាងមុខនេះ ក្រសួងមហាផ្ទៃបានដាក់ចេញនូវវិធានការអនុវត្តដូចខាងក្រោម៖១-ផ្អែកលើទិន្នន័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលរក្សាទុកក្នុងប្រព័ន្ធម៉ាស៊ីនមេគ្រប់គ្រងទិន្នន័យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ត្រូវរៀបចំចងក្រង និងបោះឆ្នោតបញ្ជីឈ្មោះប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលផុតសុពលភាពនិងបញ្ជីឈ្មោះប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលនឹងផុតសុពលភាពរយៈពេល ៩០ ថ្ងៃខាងមុខតាមឃុំសង្កាត់ទូទាំងប្រទេស។ បញ្ជីនេះត្រូវផ្ដល់ជូនមេឃុំ និងចាត់ចែងអញ្ជើញប្រជាពលរដ្ឋទាំងនោះមកបំពេញបែបបទថតរូប និងផ្ដិតស្នាមក្រយ៉ៅដៃទទួលយកអត្តសញ្ញាណប័ណ្ណថ្មីឲ្យបានទាន់ពេលវេលា។២-ចំពោះប្រជាពលរដ្ឋដែលបានបាត់ ឬខូចអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សាម៉ីខ្លួនត្រូវធ្វើសេចក្តីរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច និងត្រូវទំនាក់ទំនងមកអាជ្ញាធរឃុំ សង្កាត់សាម៉ី ដើម្បីបំពេញបែបបទទទួលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី។៣-ចំពោះប្រជាពលរដ្ឋដល់អាយុ១៨ឆ្នាំ គិតត្រឹមថ្ងៃបោះឆ្នោតជាតិនាថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២៣ ខាងមុខ ហើយដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសូមអញ្ជើញសម្ដីខ្លួនទំនាក់ទំនងមកអាជ្ញាធរឃុំ សង្កាត់សាមី ដើម្បីបំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។៤-បង្កើតយន្តការអន្តរអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងមហាផ្ទៃរួមមានអគ្គនាយកដ្ឋានរដ្ឋបាលអគ្គស្នងការដ្ឋាននគរបាលជាតិនិងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មដើម្បីដឹកនាំគណៈកម្មការជំរុញផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទូទាំងរាជធានី ខេត្តក្នុងការអនុវត្តយុទ្ធនាការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចាប់ពីចុងខែវិច្ឆិកាឆ្នាំ ២០២២ រហូតដល់ដំណាច់ខែតុលាឆ្នាំ ២០២៣នេះផងដែរ៕
កិច្ចប្រជុំស្ដី ពីការដឹកនាំជំរុញផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋដែលគ្រប់អាយុ ១៥ឆ្នាំឡើង និងប្រជាពលរដ្ឋមា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលអស់សុពលភាព ត្រូវអស់សុពលភាពដើម្បីមកបំពេញបែបបទសុំផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
- 55
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
សូមអបអរសាទខេត្តសៀមរាបត្រូវបានកម្មវិធី Trending Destinations World TripAdvisor បោះឆ្នោតជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងចំណោម គោលដៅទេសចរណ៍នៅលើពិភពលោក ចំនួន២៥ប្រទេស។
- 55
- ដោយ vannak
-
គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានរៀបកិច្ចប្រជុំត្រៀមព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ នៅតំបន់អង្គរ លើកទី០៦ ឆ្នាំ២០២៣
- 55
- ដោយ vannak
-
- feature image
- តំបន់ទេសចរណ៍កែច្នៃ
- តំបន់ទេសចរណ៍ក្រៅពីប្រាសាទ
- ព័ត៌មានថ្នាក់ក្រុង-ស្រុក
- ព័ត៌មានថ្នាក់ខេត្ត
- ព័ត៌មានថ្មីៗ
ខេត្តសៀមរាប រៀបចំពិធីបុណ្យអង្កររយៈពេល៣ថ្ងៃ ដើម្បីអបអរសាទរអង្ករកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោកចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង១១យប់
- 55
- ដោយ vannak
-
សេចក្តីជូនដំណឹង ស្តីពីការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ៥០០កន្លែង នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ខេត្តសៀមរាប
- 55
- ដោយ vannak
-
គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បានរៀបចំកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២៣
- 55
- ដោយ vannak
-
កិច្ចប្រជុំបូកសរុបរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តសៀមរាបប្រចាំឆ្នាំ២០២២
- 55
- ដោយ vannak
-
គណៈប្រតិភូក្រសួងហិរញ្ញវត្ថុ និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃសាធារណរដ្ឋហ្ស៊ីមបាវ៉េ បានជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តសៀមរាប
- 55
- ដោយ vannak
-
ស្រូវចំនួន១.២១៩ហិចតា ត្រូវបានស្តារឡេីងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនារដូវវស្សា
- 55
- ដោយ vannak
-
សិក្ខាសាលាស្តីពីការរៀបចំផែនការសម្រាប់គម្រោង ការលើកកម្ពស់ការគ្រប់គ្រងសំរាម សំណង់រឹងទីប្រជនក្នុងទីក្រុង នៃបណ្តាប្រទេសនៅអាស៊ាន (AMUSE)
- 55
- ដោយ vannak
-
ឯកឧត្តម អភិបាលខេត្តជំរុញឱ្យបន្តរៀបចំពិធីប្រកួតពានរង្វាន់បាល់ទាត់ជារៀងរាល់ឆ្នាំទៅតាមរូបភាព នៃពានរង្វាន់ ដេីម្បីសុខភាព មិត្តភាព ការផ្សារភ្ជាប់ទំនាក់ទំនងល្អ
- 55
- ដោយ vannak