នាព្រឹកថ្ងៃទី ០៣ ខែ វិច្ឆិកាឆ្នាំ២០២២នេះ នៅសាលប្រជុំសាលាខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំ សាមញ្ញលើកទី៤២ ក្នុងឆ្នាំទី៤ នៃអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត ទាំង២៧រូប ព្រមទាំងវត្តមានចូលរួមរបស់អស់លោកលោកស្រី ជាគណៈអភិបាលខេត្ត អាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និង អាជ្ញាធរក្រុង ស្រុក និង នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្តផងដែរ ។ ឆ្លងទៅតាមរបៀបវារៈដែលបានលើកឡើងចំនួន៧ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤២របស់ក្រុមប្រឹក្សាខេត្ត ដែលបានគ្រោងទុកនោះ សមាជិកនៃ ក្រុមប្រឹក្សាខេត្ត បានធ្វើការពិនិត្យ ពិភាក្សា ព្រមទាំងបានលើកនូវចំណុចមួយចំនួន ពាក់ព័ន្ធលើ បញ្ហាចរាចរណ៍ ជូនដល់សិស្សគ្រប់គ្រឹះស្ថានសិក្សា និងប្រជាពលរដ្ឋ ការយឺតយ៉ាវក្នុងការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ និង ករណីអ្នកសុំទាននៅរមណីយដ្ឋានភ្នំគូលែន។ ឯកឧត្តម ទៀ សីហា ក៏បានឯកភាពលើចំណុចដែលសមាជិកសមាជិកាបានលើក ឡើងក្នុងកិច្ចប្រជុំ ព្រមទាំងបានធ្វើការបកស្រាយបំភ្លឺ នូវរាល់ចម្ងល់ទាំងឡាយដែលកិច្ចប្រជុំលើកឡើងនេះ។ ក្នុងនោះដែរឯកឧត្តមក៏បាន ធ្វើការជំរុញដល់មន្ទីរជំនាញពាក់ព័ន្ធ និងរដ្ឋបាលក្រុង ត្រូវធ្វើការត្រួតពិនិត្យនូវរាល់បញ្ហាពាក់ព័ន្ធទៅនឹងផ្លូវ៣៨ ខ្សែ ទាំងសោភណ្ឌក្នុងក្រុង ភ្លើងបំភ្លឺដងផ្លូវ ដើមី្បទទួលស្វាគមន៍ ដល់ភ្ញៀវទេសចរ។ ឯកឧត្តម ក៏បានសង្កត់ធ្ងន់ទៅលើការងារសណ្តាប់ធ្នាប់សាធារណៈ អនាម័យ បរិស្ថាន និង បានជំរុញដល់មន្ទីរអប់រំ ក៏ដូចបណ្តាក្រុង ស្រុក ធ្វើការផ្សព្វផ្សាយដល់សាលារៀន អំពីច្បាប់ចរាចរណ៍ សំខាន់សមត្ថកិច្ចក្នុងការរឹតបណ្តឹងលើការអនុវត្ត នូវច្បាប់ចរាចរណ៍ ទាំងការអប់រំ និង ផាកពិន័យ និង ជម្រុញឲ្យមន្ទីរជំនាញនិងអាជ្ញាធរក្រុង ស្រុកពាក់ព័ន្ធ ធ្វើការស្រង់នូវអត្តសញ្ញាណអ្នកសុំទាន និង បំបាត់ឲ្យអស់ចេញពីតំបន់រមណីយដ្ឋានទេសចរណ៍។ ឯកឧត្តមក៏បានលើកពីករណីការប្រមូលផ្តុំរបស់គណបក្សសម្ព័ន្ធដើមី្បប្រជាធិបតេយ្យ ដែលមកដល់ពេលនេះនៅចម្ការម្រេចរបស់លោក ខឹម វាសនា មានប្រមាណ៧០០នាក់ដែលជាកម្មករនៅទីនោះ ។ ម៉្យាងទៀតឯកឧត្តមក៏បាន ឲ្យគ្រប់អាជ្ញាធរមូលដ្ឋានក្រុង ស្រុក បន្តធ្វើការផ្សព្វផ្សាយជាសាធារណៈ និង តាមសាលារៀន ឲ្យបានយល់ច្បាស់អំពីច្បាប់ចរាចរណ៍ដល់សិស្ស ពីព្រោះថា ជម្ងឺគ្រោះថ្នាក់ចរាចរណ៍គ្មានថ្នាំព្យាបាលឡើយ មានតែការ បាត់បង់ជីវិត និង ពិការអស់មួយជីវិតប៉ុណ្ណោះ ។ នាឱកាសនេះដែរ ឯកឧត្តម អ៊ាន ឃុន ក៏បានលើកឡើងផងដែរ អំពីព្រឹត្តិការណ៍សំខាន់ៗក្នុងខេត្ត និងបាន បន្តឲ្យរដ្ឋបាលក្រុង-ស្រុកទាំង៦ ជាប់បឹងទន្លេសាប អនុវត្ត និង ពន្លឿនកិច្ចការងារដោះស្រាយ វាស់វែងដីជុំវិញបឹងទន្លេ សាប និងកាត់ឆ្វៀលពីតំបន់៣ មកជាតំបន់២ និងមកជាតំបន់១ ជូនបងប្អូនប្រជាពលរដ្ឋ។ សម្របសម្រួលដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់គោកចក និងសង្កាត់ស្លក្រាម ដើម្បីផ្លាស់ប្តូរទីលំនៅទៅរស់នៅតំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក និងពាក់ស្នែង និង រៀបចំសម្របសម្រួលជូនដល់ប្រជាពលរដ្ឋចំនួនប្រមាណ ២៥៥គ្រួសារ ដែលទទួលរងផលប៉ះពាល់ក្នុងអំឡុងពេលស្ថាបនាផ្លូវ ៣៨ខ្សែ ទៅរស់នៅតំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក ព្រមទាំងសូមឲ្យមន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ ត្រូវពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេសការពារទប់ស្កាត់ និងបង្ក្រាបករណីគ្រឿងញៀន និងក្មេងទំនើង ព្រមទាំងអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តសៀមរាប ជាពិសេសក្នុងក្រុងសៀមរាបដែលទើបស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសាងសង់ផ្លូវ ៣៨ខ្សែ ហើយពេលខាងមុខ រដ្ឋបាលខេត្តនឹងចាប់ផ្តើមអនុវត្តសាងសង់ ៦ខ្សែ បន្តទៀត ។ ខេត្តសៀមរាប កំពុងទទួលបាននូវកំណើនភ្ញៀវទេសចរណ៍ជាបន្តបន្ទាប់ និងសូមកោតសរសើរដល់កងកម្លាំងនគរបាលខេត្តបានការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនដល់គណៈប្រតិភូ ដែលបានអញ្ជើញមកចូលរួមប្រជុំក្នុងខេត្តសៀមរាបបានល្អប្រសើរ និងសូមឱ្យបន្តកិច្ចការងារនេះបន្តទៀត ព្រោះថានាពេលខាងមុខនេះ នឹងមានកិច្ចប្រជុំថ្នាក់ជាតិ និងអន្តរជាតិជាបន្តបន្ទាប់៕
ក្រុមប្រឹក្សាខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំលេីកទី៤២ស្របតាមប្រតិទិនដែលបានអនុម័តកន្លងមក
- 189
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្រុងសៀមរាបត្រូវបានក្រុមការងារបច្ចេកទេសរបស់ជប៉ុនចុះពិនិត្យទីតាំងមួយចំនួន ដេីម្បីអនុវត្តគម្រោង Cities-3D Model (PLATEAU)
- 189
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ គោលដៅទី៥ នៅស្រុកបន្ទាយស្រី
- 189
- ដោយ vannak
-
រដ្ឋបាលខេត្ដសៀមរាប ធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា អាណត្តិទី៤ឆ្នាំ២០២៤គោលដៅទី៤ នៅស្រុកស្វាយលើ
- 189
- ដោយ vannak
-
ស្នាមញញឹមប្រាសាទបាយ័នបានបង្ហាញនូវភាពអស្ចារ្យមួយ នៃសម័យអង្គរ
- 189
- ដោយ vannak
-
ព្រឹត្តិការណ៍ «រំលឹកគុណអង្គរ» ដើម្បីរំលឹកគុណបុព្វបុរសខ្មែរដែលកសាងអង្គរ
- 189
- ដោយ vannak
-
កិច្ចប្រជុំផ្សព្វផ្សាយផែនការអនុវត្តលេខ ០០៣ផក របស់ក្រសួងមហាផ្ទៃ
- 189
- ដោយ vannak
-
សូមចូលរួមរីករាយកម្សាន្តកម្មវិធី ដារលាន-ដាល់អំបុកឈ្នះឈ្នះ លើកទី៤ ផ្សារធម្មជាតិរុនតាឯក ស្ថិតនៅភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប
- 189
- ដោយ vannak
-
សិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៤ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម
- 189
- ដោយ vannak
-
ពិធីរាត្រីចងចាំ ជាព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យមួយ ដេីម្បីបង្ហាញសម្បត្តិសិល្បៈវប្បធម៌ខ្មែរ ទាំងរូបី និង អរូបីជាច្រើនដែលបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
- 189
- ដោយ vannak
-
ពិធីដង្ហែព្រះពុទ្ធ នៃពិធី «បុណ្យរំលឹកគុណអង្គរ» លើកទី៤
- 189
- ដោយ vannak