នៅព្រឹកថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ២០២២នេះ បានរៀបចំអង្គសិក្ខាសាលា ស្តីពីលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃត្រី និង គម្រោងវារីវប្បកម្មនៅកម្ពុជាក្រោមអធិបតីភាព លោក អ៉ឹង គឹមលាង អភិបាលរងខេត្តតំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងទីភ្នាក់ងារអភិវឌ្ឍបារាំង (AFD), រដ្ឋបាលជលផល ,អាជ្ញាធរស្រុកសូទ្រនិគម, ក្រឡាញ់ ,បន្ទាយស្រី ស្រុកសន្ទុក ,កំពង់ស្វាយ និង នាយខណ្ឌរដ្ឋបាលជលផល សៀមរាប និង ខេត្តកំពង់ធំ ព្រមទាំងអស់លោក លោកស្រីអង្គការដៃគូអភិវឌ្ឍ មាន IRD, CIRAD, APDRA, FAO, WorldFish, Agrisud, និង លោក មេឃុំ កសិករនៅក្នុងគម្រោង និង សហការី ចូលរួមជាសិក្ខាកាម ។ អង្គសិក្ខាសាលាក៏បានបង្ហាញលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃត្រី និង គម្រោង វារីវប្បកម្មនៅកម្ពុជា ដល់ភាគីពាក់ព័ន្ធ ព្រមទាំងស្វែងយល់ជាមួយភាគីពាក់ព័ន្ធសំខាន់ៗ ទៅលើសកម្មភាពជាយុទ្ធសាស្ត្ររបស់គម្រោង De´Fip ដំណាក់កាលទី២ ។ លោកស្រី ចេប ម៉ាលីបុប្ផា នាយិកាអង្គការអ្នកត្រួសត្រាយនៃកម្ពុជា បានបញ្ជាក់ពីគម្រោងនេះ គឺដើម្បីរួមចំណែកធ្វើឲ្យប្រសើរឡើងនូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងការលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតាមជនបទ តាមរយៈការរួមបញ្ចូលគ្នានៃការអភិវឌ្ឍន៍បច្ចេកទេសចិញ្ចឹមត្រីតាមបែបក្សេត្របរិស្ថាន ហើយឆ្លើយតបជា មួយនឹងទីផ្សារក្នុងតំបន់។ ម៉្យាងទៀតនេះជាគម្រោងសាកល្បងក៏ពិតមែន ប៉ុន្តែបច្ចេកទេស ចិញ្ចឹមត្រីក្នុងស្រែ មិនមែនជាបច្ចេកទេសថ្មីទាំងស្រុងសម្រាប់ ប្រទេសយើងនោះទេ ព្រោះមានអង្គការផ្សេងទៀតបាននាំយកបច្ចេកទេសនេះ មកអនុវត្តជាច្រើនឆ្នាំមកហើយ។ បន្ទាប់ពីការរាយការន៍របស់លោក ហាវ វិសិដ្ឋ តំណាងនាយកដ្ឋានរដ្ឋបាលជលផលមក នាឱកាសនោះលោក អ៉ឹង គឹមលាង បានគូសបញ្ខាក់ថា សិក្ខាសាលាថ្ងៃនេះ គឺជាឱកាសមួយដ៏ល្អ ដែលយើងមានការជួបជុំគ្នាទាំងអាជ្ញាធរ ទាំងមន្រ្តីជំនាញ ខាងសង្គមស៊ីវិល អ្នកស្រាវជ្រាវ ព្រមទាំងកសិករយើងផង ដើម្បីជជែកគ្នារកដំណោះស្រាយនូវបញ្ហាខាងលើនេះ។ លទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃត្រី និង គម្រោងវារីវប្បកម្មនៅកម្ពុជា គឺលើកកម្ពស់កម្រិតជីវភាព និងសុវត្ថិភាពស្បៀងដល់គ្រួសារគោលដៅ និង ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងប្រើប្រាស់ប្រកបដោយនិរន្ត៍ភាព ព្រមទាំងលើកកម្ពស់សេវា និងមធ្យោបាយទឹកស្អាត និងអនាម័យ ការបង្កើនការអប់រំនៅតំបន់គោលដៅនិងកៀរគរធនធានដើម្បីនិរន្ត៍រ ភាពស្ថាប័ន ដើម្បីអាចបន្តនូវទស្សនវិស័យនិងបេសកកម្មរបស់ខ្លួន ក្នុងការបំពេញនូវតម្រូវការរបស់សហគមន៍នាពេលអនាគត។ លោកក៏បានធ្វើការថ្លែងអំណរគុណចំពោះក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអង្គការអ្នកត្រួស ត្រាយនៃកម្ពុជា បានអនុវត្តគម្រោងជាច្រើនដើម្បីលើកកម្ពស់វិស័យជលផល ដូចជាគម្រោង ធនធានជលផលតាមវាលស្រែ នៃកម្មវិធីសន្តិសុខស្បៀង សម្រាប់អនាគតនៅកម្ពុជា ដំណាក់កាលទី១ និងដំណាក់កាលទី២ គម្រោងលើកកម្ពស់ជីវភាព និង អាហារូបត្ថម្ភតាមរយៈវារីវប្បកម្ម គម្រោងលើកកម្ពស់ជីវភាពសហគមន៍នៅឃុំត្បែង ស្រុកបន្ទាយស្រី គម្រោង បង្កើតស្ថានីយបណ្ដុះកូនឈើព្រៃលិចទឹក នៅឃុំកែវព៌ណ ស្រុកពួក និង គម្រោងអាស្ប៉ាយ ជាដើម។ យើងមានចក្ខុវិស័យ ចង់ឃើញគ្រួសារគោលដៅទំាងឡាយរស់នៅប្រកបដោយភាពពេញបរិបូរណ៍ ក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រក្នុងតំបន់គោលដៅនៃប្រទេសកម្ពុជា និង ចូលរួមកែលម្អគុណភាពជីវិតដល់គ្រួសារដែលរស់នៅទីនោះ ។ ក្រៅពីបានដើរតួយ៉ាងសំខាន់នៅក្នុងសន្តិសុខស្បៀង ការចិញ្ចឹមត្រីលក្ខណៈគ្រួសារគឺជាយុទ្ធសាស្រ្តមួយក្នុងការអភិវឌ្ឍន៍សហគមន៍យើងផងដែរ ។ ដើម្បីបំពេញតម្រូវការហូបចុកក្នុងគ្រួសារ កសិករយើងបានព្យាយាមប្រើប្រាស់ស្រះ ឬ អាងស្តុកទឹក ដើម្បីចិញ្ចឹមត្រីផងដែរ។ ហើយនៅក្នុងដំណើរការនេះ មានបញ្ហាប្រឈមជាច្រើនដែល កសិករយើងបានជួបប្រទះ ដែលមានដូចជា ការខ្វះខាតទឹកនៅរដូវប្រាំង ទឹកជំនន់នៅរដូវវស្សា ថ្លៃដើមផលិតខ្ពស់ ហើយទាំងអស់នេះ គឺជាអ្វីដែលយើងជាអ្នកមានសមត្ថកិច្ច ត្រូវស្វែងរកវិធីដោះស្រាយជូនប្រជាកសិករយើង។ លោកអភិបាលរងខេត្ត ក៏បានធ្វើការជម្រុញដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធនៃតំបន់គោលដៅរបស់គម្រោង ក្នុងជម្រុញដល់ប្រជាកសិករ បង្កើនការយកចិត្តទុកដាក់លើការការងារពង្រីក វារីវប្បកម្ម ដើមី្បលើកកម្ពស់កម្រិតជីវភាព និងសុវត្ថិភាពស្បៀងដល់គ្រួសារ ប្រជាពលរដ្ឋ ។ លោកក៏បានសំណូមពរដល់ម្ចាស់គម្រោងសូមឲ្យបន្តគម្រោងរបស់ខ្លួនទៅតាមបណ្តាស្រុក ខេត្ត ផ្សេងៗទៀត ដោយបច្ចុប្បន្នសេចក្តីតម្រូវការត្រីរបស់ប្រជាពលរដ្ឋ មានការកើនឡើងជារៀងរាល់ឆ្នាំ ដោយយើងមិនអាច ពឹងផ្អែកតែត្រីក្នុងបឹងធម្មជាតិ លើការផ្គត់ផ្គង់បានគ្រប់គ្រាន់នោះឡើយ ដោយពីមួយឆ្នាំទៅមួយឆ្នាំ បរិមាណត្រីមានការថយចុះ ដែលមិនអាចផ្គត់ផ្គង់បានគ្រប់គ្រាន់ ដូចកាលពីក្នុងទស្សវត្សឆ្នាំ៩០នោះឡើយ ៕
សិក្ខាសាលាស្ដីពីលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃត្រី និង គម្រោងវារីវប្បកម្មនៅកម្ពុជា នៅសណ្ខាគារ អមតះ បូ៊ទិក ខេត្តសៀមរាប
- 195
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្រុងសៀមរាបត្រូវបានក្រុមការងារបច្ចេកទេសរបស់ជប៉ុនចុះពិនិត្យទីតាំងមួយចំនួន ដេីម្បីអនុវត្តគម្រោង Cities-3D Model (PLATEAU)
- 195
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ គោលដៅទី៥ នៅស្រុកបន្ទាយស្រី
- 195
- ដោយ vannak
-
រដ្ឋបាលខេត្ដសៀមរាប ធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា អាណត្តិទី៤ឆ្នាំ២០២៤គោលដៅទី៤ នៅស្រុកស្វាយលើ
- 195
- ដោយ vannak
-
ស្នាមញញឹមប្រាសាទបាយ័នបានបង្ហាញនូវភាពអស្ចារ្យមួយ នៃសម័យអង្គរ
- 195
- ដោយ vannak
-
ព្រឹត្តិការណ៍ «រំលឹកគុណអង្គរ» ដើម្បីរំលឹកគុណបុព្វបុរសខ្មែរដែលកសាងអង្គរ
- 195
- ដោយ vannak
-
កិច្ចប្រជុំផ្សព្វផ្សាយផែនការអនុវត្តលេខ ០០៣ផក របស់ក្រសួងមហាផ្ទៃ
- 195
- ដោយ vannak
-
សូមចូលរួមរីករាយកម្សាន្តកម្មវិធី ដារលាន-ដាល់អំបុកឈ្នះឈ្នះ លើកទី៤ ផ្សារធម្មជាតិរុនតាឯក ស្ថិតនៅភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប
- 195
- ដោយ vannak
-
សិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៤ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម
- 195
- ដោយ vannak
-
ពិធីរាត្រីចងចាំ ជាព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យមួយ ដេីម្បីបង្ហាញសម្បត្តិសិល្បៈវប្បធម៌ខ្មែរ ទាំងរូបី និង អរូបីជាច្រើនដែលបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
- 195
- ដោយ vannak
-
ពិធីដង្ហែព្រះពុទ្ធ នៃពិធី «បុណ្យរំលឹកគុណអង្គរ» លើកទី៤
- 195
- ដោយ vannak