កន្លងមក ប៉ុន្តែក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងយុទ្ធនាការចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា ដោយមិនបានប្រកាន់និន្នាការនយោបាយ និង ពូជសាសន៍ ចាប់ពីដូសមូលដ្ឋាន រហូតដល់ដូសជម្រុញ បានធ្វើឲ្យស្ថានភាពនៃជំងឺកូវីដ-១៩នៅកម្ពុជាមានភាពធូសា្រល ព្រះគ្រូចៅអធិការគណៈកម្មការវត្តនិងប្រជាពុទ្ឋបរិស័ទចំណុះជើងវត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀតបានរៀបចំពិធីប្រណាំងទូកលក្ខណៈប្រពៃណី លើកទី៥ រយៈពេលពីរថ្ងៃគឺថ្ងៃទី៥ និងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងគោលបំណងរឹតចំណងបង្កើនសាមគ្គីភាពរវាងវត្តអារាមនិងពុទ្ឋបរិស័ទ រក្សាប្រពៃណីទំនៀមទំលាប់របស់ខ្មែរនៅ ដើម្បីរំលឹកនឹកគុណដល់កងទ័ពជើងទឹកដែលបានទទួលជោគជ័យលើខ្មាំងសត្រូវឈ្លានពានមកលើទឹកដីខ្មែរកាលពីអតីតកាល។ ព្រះសច្ចានុបាល នឿម វុទ្ឋី ព្រះចៅអធិការវត្ត មានសង្ឃដីកាថា ថ្វីត្បិតតែមេរោគកូវីដ-១៩មិនទាន់សាបរលាបអស់ពីកម្ពុជានិង ក្នុងពិភពលោកក្តី តែកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងឈ្លាវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចបានខិតខំប្រឹងប្រែងពុះពារស្វែងរកវ៉ាក់សាំងចាក់ការពារជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសដោយឥតគិតថ្លៃ តាំងពីដូសមូលដ្ឋានដល់ដូសជម្រុញ និង បានធ្វើឲ្យស្ថានភាពនៃការឆ្លងមានការថយចុះជាលំដាប់ហើយសម្រេចបើកប្រទេសពេញលេញឡើងវិញតាមរយៈការណែនាំឲ្យបងប្អូនគ្រប់ទីកន្លែងរៀនរស់តាមបែបគន្លងថ្មី ដើម្បីទប់ស្កាត់ ការពារការឆ្លងរីករាលដាលទៅក្នុងសហគមន៍ អាស្រ័យដោយគុណបំណាច់ដ៍ធំធេងនេះទើបយើងមានការជួបជុំធ្វើបុណ្យផ្សេងៗដោយរីករាយ។ ព្រះគ្រូចៅអធិការបន្តថា ពិធីប្រណាំងទូកបែបប្រពៃណីនេះ ប្រារព្ធឡើងក្នុងគោលបំណងដើម្បីចូលរួមប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុក ដើម្បីថែរក្សាប្រពៃណីរវាងវត្តនិងសហគមន៍ដែលធ្លាប់មានមកកុំឲ្យបាត់បង់ និង ដើម្បីរំឭកដឹងគុណចំពោះវត្ថុសក្កិសិទ្ធិ និងអស់ លោកអ្នកទាំងឡាយដែលតែងតែអភិបាលរក្សានូវទីអារាមរបស់យើងនេះ ឲ្យបានសុខសាន្តនិងសម្បូរសប្បាយ។ ថ្លែងសង្ឃដិកាបើកពិធីប្រណាំងទូក ព្រះវិជ័យរង្សី បណ្ឌិត ឡាច លាង ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះគ្រូប្រាសាទ រង្សី អនុគណក្រុងសៀមរាប ព្រះធម្មធរគណខេត្ត បានចាត់ទុកការរៀបចំឲ្យមានពិធីប្រណាំងទូក ក្នុងការលើកតម្កើងវប្បធម៌ជាតិ តាមរយៈព្រះពុទ្ធសាសនា ព្រោះថា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់និងមានគុណតម្លៃមិនអាចកាត់បានចំពោះ សង្គមខ្មែរស្ទើរគ្រប់វិស័យ ដូចជាវិស័យសុខាភិបាល វិស័យសង្គមកិច្ច វប្បធម៌ នយោបាយ អប់រំ ជាដើម។ ព្រះអង្គមានសង្ឃដីកាថា ប្រទេសជាតិយើងទទួលបាននូវសុខសន្តិភាព និងភាពរីកចម្រើនជឿនលឿនលើគ្រប់វិស័យ ជាពិសេសវិស័យពុទ្ឋចក្រក៍មានសន្ទុះរីកចម្រើនខ្លាំងក្លាគួរឲ្យមោទនៈភាពផងដែរ ។ តែយ៉ាងណាក៏ដោយក៏យើងត្រូវតែធ្វើឲ្យប្រសើរឡើងថែមទៀតនូវកត្តាសំខាន់ៗ មួយចំនួន ក្នុងការពង្រឹងអនុវត្តនូវខ្លឹមសារអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសឲ្យមានប្រសិទ្ធភាព ការពង្រឹងតួនាទី និងភារកិច្ចមន្ត្រីសង្ឃគ្រប់ថ្នាក់ឱ្យកាន់តែប្រសើរឡើង, កាត់បន្ថយអធិករណ៍ក្នុងវត្តអារាមឱ្យកាន់តែតិចទៅៗ និងឈានទៅលុបបំបាត់ទាំងស្រុង និង ង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងវត្តអារាម និង ពង្រឹងពុទ្ធិកសិក្សាគ្រប់ភូមិសិក្សា ជាពិសេស ការបង្កើនគំនិតបណ្តុះគុណធម៌ សីលធម៌ ចរិយាធម៌ ឲ្យមានទឹកចិត្តស្រឡាញ់ ការគោរព សន្តោសប្រណី និងការដឹងគុណចំពោះអ្នកមានគុណទាំងឡាយ ជាដើម។លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានប្រសាសន៍ថា៖រាជរដ្ឋាភិបាល បានទទួលស្គាល់នូវតួនាទីយ៉ាងសំខាន់របស់ព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ ព្រមទាំងបានចារិកទុកក្នុងរដ្ឋធម្មនុញ្ញ ថា «ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ»។ ក្រោមការដឹកនាំផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីជាស្ថាបនិត មគ្គុទេសក៏ឯកសន្តិភាព បានធ្វើឲ្យមានការអភិវឌ្ឍប្រទេសជាតិ និង បានប្រែក្លាយប្រទេសជាតិពីការយកជីវិតជាដើមទុន មកជានីតិរដ្ឋ ការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង ការអភិវឌ្ឍប្រកបដោយចីរភាព តាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាល ។ ម៉្យាងទៀត វត្តអារាម ព្រះពុទ្ធសាសនាបានរួមចំណែកស្ទើរគ្រប់វិស័យ ក្នុងការកសាងអភិវឌ្ឍសង្គមកម្ពុជាយើង តាំងពីអតីតរៀងរហូតដល់បច្ចុប្បន្ន ហើយក៏បន្តទៅអនាគតផងដែរ។ព្រះពុទ្ធសាសនានិងវត្តអារាមជាចំណុចកណ្ដាលនៃធ្លុងសាមគ្គីភាពជាតិ និងប្រជាធិបតេយ្យ ពោលគឺគ្មានកន្លែងណាដែល នាំឱ្យប្រជាជនខ្មែរទៅរកសាមគ្គីភាព និងប្រជាធិបតេយ្យបានល្អប្រសើរដូចទីវត្តអារាមឡើយ។ការរៀបចំពិធីប្រណាំងទូក លក្ខណៈប្រពៃណីឆ្នាំនេះមានរយៈពេលពីរថ្ងៃនៅថ្ងៃទី៥និងទី៦ខែវិច្ឆិកាឆ្នាំ២០២២ មានទូកចូលរួម១៣គូរចូលរួម មកពីបណ្តាភូមិក្នុងសង្កាត់ទឹកវិល ដែលទូកនីមួយៗមានចំណុះ៦នាក់ លទ្ឋផលនៅវគ្គផ្តាច់ព្រ័ត្ត ទូកលេខ១ដល់លេខ៣នឹងទទួលបានថវិកាឧបត្ថម្ភប្រមាណជាជាង១លានរៀល និងពាន១ ចំណែកទូកដែលមិនជាប់ទទួលពានរង្វាន់ក៏ទទួលបានថវិកាលើកទឹកចិត្តផងដែរ៕
វត្តស្វាយរមៀតរៀបចំពិធីប្រណាំងទូកលក្ខណៈប្រពៃណីលើកទី៥រយៈពេលពីរថ្ងៃដើម្បីរក្សាប្រពៃណីទំនៀមទំលាប់ក្នុងសហគមន៍ក្រោយពីបានអាក់ខានក្នុងការប្រណាំងទូកលក្ខណៈប្រពៃណីរយៈពេល២ឆ្នាំ ដោយវិបត្តិជំងឺកូវីដ-១៩
- 39
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
សូមអបអរសាទខេត្តសៀមរាបត្រូវបានកម្មវិធី Trending Destinations World TripAdvisor បោះឆ្នោតជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងចំណោម គោលដៅទេសចរណ៍នៅលើពិភពលោក ចំនួន២៥ប្រទេស។
- 39
- ដោយ vannak
-
គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានរៀបកិច្ចប្រជុំត្រៀមព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ នៅតំបន់អង្គរ លើកទី០៦ ឆ្នាំ២០២៣
- 39
- ដោយ vannak
-
- feature image
- តំបន់ទេសចរណ៍កែច្នៃ
- តំបន់ទេសចរណ៍ក្រៅពីប្រាសាទ
- ព័ត៌មានថ្នាក់ក្រុង-ស្រុក
- ព័ត៌មានថ្នាក់ខេត្ត
- ព័ត៌មានថ្មីៗ
ខេត្តសៀមរាប រៀបចំពិធីបុណ្យអង្កររយៈពេល៣ថ្ងៃ ដើម្បីអបអរសាទរអង្ករកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោកចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង១១យប់
- 39
- ដោយ vannak
-
សេចក្តីជូនដំណឹង ស្តីពីការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ៥០០កន្លែង នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ខេត្តសៀមរាប
- 39
- ដោយ vannak
-
គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បានរៀបចំកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២៣
- 39
- ដោយ vannak
-
កិច្ចប្រជុំបូកសរុបរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តសៀមរាបប្រចាំឆ្នាំ២០២២
- 39
- ដោយ vannak
-
គណៈប្រតិភូក្រសួងហិរញ្ញវត្ថុ និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃសាធារណរដ្ឋហ្ស៊ីមបាវ៉េ បានជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តសៀមរាប
- 39
- ដោយ vannak
-
ស្រូវចំនួន១.២១៩ហិចតា ត្រូវបានស្តារឡេីងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនារដូវវស្សា
- 39
- ដោយ vannak
-
សិក្ខាសាលាស្តីពីការរៀបចំផែនការសម្រាប់គម្រោង ការលើកកម្ពស់ការគ្រប់គ្រងសំរាម សំណង់រឹងទីប្រជនក្នុងទីក្រុង នៃបណ្តាប្រទេសនៅអាស៊ាន (AMUSE)
- 39
- ដោយ vannak
-
ឯកឧត្តម អភិបាលខេត្តជំរុញឱ្យបន្តរៀបចំពិធីប្រកួតពានរង្វាន់បាល់ទាត់ជារៀងរាល់ឆ្នាំទៅតាមរូបភាព នៃពានរង្វាន់ ដេីម្បីសុខភាព មិត្តភាព ការផ្សារភ្ជាប់ទំនាក់ទំនងល្អ
- 39
- ដោយ vannak