ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លី សំរិទ្ធ អភិបាលខេត្តស្តីទីបានដឹកនាំឯកឧត្តម លោកជំទាវ ជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មេបញ្ជាការយោធភូមិភាគទី៤ មេបញ្ជាការ កងពលធំ កងពលតូច តំបន់ប្រតិបត្តិការសិករង ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត និង ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ អាជ្ញាធរក្រុង សិស្សានុសិស្ស អញ្ជេីញចូលរួមចូលរួមគោរពវិញ្ញាណក្ខន្ធអតីតវីរយុទ្ធជន ដែលបានបូជាជីវិតក្នុងបុព្វហេតុជាតិមាតុភូមិនៅបរិវេណវិមានរំលឹកគុណយុទ្ធជន ខេត្តសៀមរាប។ សូមបញ្ជាក់ផងដែរថា ថុងៃទី ០៩ វិច្ឆិកា គឺជាថ្ងៃប្រវតិ្តសាស្ត្រមួយរបស់ប្រជាពលរដ្ឋកម្ពុជាដែលទទួលបាននូវឯករាជ្យ ក្រោមព្រះរាជបូជនិយកិច្ច របស់ព្រះករុណាសម្តេច ព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ពីពួកអាណានិគមបារាំងសេស ហើយត្រូវបានថ្នាក់ដឹកនាំ មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ប្រារព្ធពិធីរំលឹកនូវខួបអនុស្សាវរីយ៍លើកទី៦៩ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២២ ទោះបីព្រះអង្គ បានយាងចូលទីវង្គត់ក៏ពិតមែន តែស្មាតី ៩ វិច្ឆិកា បានស្ថិតនៅជាប់ក្នុងក្រអៅបេះដូងប្រជានុរាស្ត្រខ្មែរយើងគ្រប់រូបនូវស្នាព្រះហស្ត៍របស់ព្រះអង្គដល់សង្គមខ្មែរទាំងវិស័យពុទ្ធចក្រ និង អាណាចក្រប្រកបដោយព្រះបញ្ញាញាណដ៏ភ្លឺថ្លាគ្រប់កាលៈទេសៈ ដឹកនាំប្រទេសជាតិក្នុងសម័យសង្គមរាស្ត្រនិយម ។ ផ្តើមចេញពីគំរូព្រះវីរភាពនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិ ទាំងមូល មានកិច្ចអភិវឌ្ឍន៍រីកចម្រើនលើគ្រប់ហេដ្ឋារចនាសម្ព័ន្ធ និង បានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែមានភាពល្អប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងទទួលយកនូវក្រុមនិន្នាការនយោបាយ មកចូលរួមក្នុងការ អភិវឌ្ឍន៍សង្គមជាតិផងដែរ។ក្នុងពិធីគោរពវិញ្ញាណក្ខន្ធនោះដែរនៅតាមបណ្តាផែន ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មេបញ្ជាការយោធភូមិភាគ កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាព បានអញ្ជើញដាក់នូវកម្រងផ្កា បូជាទៀនធូក គោរពព្រះដួងវិញ្ញាណក្ខន្ធថ្វាយជូនព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងវិញ្ញាណក្ខន្ធវីរភាពរបស់បុព្វបុរស កម្មាភិបាល យុទ្ធជនយុទ្ធនារី អ្នកស្នេហាជាតិមាតុភូមិ ក្នុងការសង្គ្រោះជាតិនិងប្រជាជន ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និង អ្នកសេ្នហាជាតិគ្រប់ជំនាន់ ដែលបានពលីជីវិត ក្នុងបុព្វហេតុរំដោះជាតិ កសាងការពារជាតិមាតុភូមិ ដើមី្បភាពសុខសាន្ត ដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូលផងដែរ ៕
រដ្ឋបាលខេត្តរៀបចំពិធីគោរពវិញ្ញាណក្ខន្ធអតីតវីរយុទ្ធជន ដែលបានបូជាជីវិតក្នុងបុព្វហេតុជាតិមាតុភូមិក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៩ថ្ងៃបុណ្យឯករាជ្យជាតិថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២
- 230
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
អបអរសាទរ ក្រមាខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ
- 230
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្ត បានដឹកនាំក្រុមការងារខេត្ត ចូលរួមក្នុងកិច្ចប្រជុំ និងធ្វើបទបង្ហាញរបាយការណ៍អំពីសមិទ្ធផលការងារសម្រេចបាន និងទិសដៅការងាររបស់រដ្ឋបាលខេត្តសៀមរាប
- 230
- ដោយ vannak
-
ស្នាមញញឹម សំលេងរីករាយចេញពីក្រអៅបេះដូងរបស់បងប្អូនប្រជាពលរដ្ឋ
- 230
- ដោយ vannak
-
ខេត្តសៀមរាបនឹងមានព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរលេីកទី៤ ដែលនឹប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤
- 230
- ដោយ vannak
-
អបអរសាទរ ទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល»ថ្ងៃទី៣ ធ្នូ ២០២៤
- 230
- ដោយ vannak
-
កិច្ចប្រជុំទ្វេរភាគី ការអភិវឌ្ឍទេសចរណ៍ប្រកបដោយគុណភាព ឆ្ពោះទៅនិរន្តរភាព អាស៊ាន-កូរ៉េ ក្រោមប្រធានបទ ការបើកកាលានុវត្តភាពក្នុងយុគសម័យឌីជីថល
- 230
- ដោយ vannak
-
ក្រសួងធម្មការ និងសាសនា បានចុះផ្សព្វផ្សាយខ្លឹមសារ អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ដល់ព្រះមន្ត្រីសង្ឃ នៅខេត្តសៀមរាប
- 230
- ដោយ vannak
-
អបអរសាទរ ខួបលើកទី ៩ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក២ ធ្នូ ២០១៥ – ២ ធ្នូ ២០២៤
- 230
- ដោយ vannak
-
អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា២ ធ្នូ ១៩៧៨ ~ ២ ធ្នូ ២០២៤
- 230
- ដោយ vannak
-
អត្តពលិក កីឡាករកីឡាការីនី ប្រមាណ ១,៤ម៉ឺននាក់ចូលរួមទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ ឆ្នាំ២០២៤ មុខប្រាសាទអង្គរវត្ត
- 230
- ដោយ vannak