ដេីម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់របស់ប្រតិភូអាស៊ានដែលអញ្ជេីញមកចូលរួមប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិនិងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូកនៅខេត្តសៀមរាបនាថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនឹងផ្អាកការធ្វេីចរាចរណ៍លេីកំណាត់ផ្លូវជាតិលេខ៦ ជាបណ្តោះអាសន្នចាប់ពីព្រលានយន្តហោះរហូតដល់សុខាសៀមរាប និងកន្លែងមួយចំនួនទៀតក្នុងអំឡុងពេលការធ្វេីដំណេីរ និងការស្នាក់នៅរបស់ប្រតិភូ ដូចមានក្នុងផែនទី និងមានការបញ្ជាការចរាចររបស់សមត្ថកិច្ចតាមគោលដៅនីមួយៗ។ សូមបញ្ជាក់បន្ថែមជូនថាការបិទចរាចរទូទៅនេះ គឺធ្វើឡើងតែក្នុងពេលការធ្វើដំណើររបស់ប្រតិភូតែប៉ុណ្ណោះ បន្ទាប់ពីប្រតិភូឆ្លងកាត់រួច ចរាចរនឹងបើកដំណើរការធម្មតា លើកលែងតែគោលដៅទីតាំងប្រជុំ ឬការស្នាក់នៅតាមការចាំបាច់របស់សមត្ថកិច្ចជាក់ស្តែង។អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនមេត្តាជ្រាប និងបញ្ចៀសចរាចរណ៍តាមការណែនាំរបស់សមត្ថកិច្ចជៀសវាងការកកស្ទះចរាចរណ៍៕