ព្រឹកថ្ងៃ២១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៨ និង០០ នាទី នៅវិទ្យាល័យ ១០មករា ១៩៧៩ បានរៀបចំពិធីចែកបណ្ណសរសើរ និងជូនរង្វាន់ដល់សិស្សានុសិស្សឆ្នើមប្រចាំឆ្នាំសិក្សា ២០២១-២០២២ គ្រប់កម្រិតថ្នាក់ ដែលទទួលបាន ចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ ទាំង២៦៧នាក់ ស្រីចំនួន ១១៨នាក់ ក្រោមអធិបតីភាព ស្រី ម៉ននី រង្សី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត ដោយមានការចូលរួមពី លោកអនុប្រធាន ការិយាល័យមធ្យមសិក្សា មន្ទីរខេត្តសៀមរាប លោកចៅសង្កាត់ស្វាយដង្គំ លោក ប្រធានគណកម្មការទ្រទ្រង់សាលា លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា សិស្សានុសិស្ស និងអាណាព្យាបាលសិស្សានុសិស្សឆ្នើម នៃវិទ្យាល័យ ១០ មករា ១៩៧៩ សរុប ៥០០នាក់។នាឱកាសដ៏វិសេសវិសាលនេះ លោកស្រី អភិបាលរងខេត្ត បានមានប្រសាសន៍ថា សិស្សានុសិស្សទាំងអស់ គឺជាគ្រាប់ពេជ្រ ជាសសរទ្រូង ជាទំពាំងស្នងឬស្សី ដ៏សំខាន់និងចាំបាច់បំផុតរបស់គ្រួសារ និងសង្គមជាតិទាំងមូល សង្គមជាតិរីកចម្រើនទៅមុខបាន អាស្រ័យលើធនធានប្រកបដោយសមត្ថភាពពេញលេញទាំងចំណេះដឹង ចំណេះវិជ្ជា ជ្រៅជ្រះ ហើយភាពជោគជ័យរបស់ពួកគាត់ គឺជាជោគជ័យរបស់គ្រួសារ លោកគ្រូ អ្នកគ្រូ ពិសេសគឺជាជោគជ័យរបស់សង្គមជាតិយើងទាំងមូលផងដែរ។ លោកស្រីបានបន្ថែមផងដែរថា ការចែកបណ្ណសរសើរថ្ងៃនេះ គឺសរបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់ឪពុកម្ដាយអាណាព្យាបាល លោកគ្រូអ្នកគ្រូ ពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សឱ្យទៅជាយុវជនពេញលេញ មានសមត្ថភាពគ្រប់គ្រាន់ ជំនាញច្បាស់លាស់ ដើម្បីចូលរួមកសាង អភិវឌ្ឍ សង្គមជាតិឱ្យមានការលូតលាស់រីកចម្រើននាពេលបច្ចុប្បន្ន និងអនាគត។ក្នុងនោះដែរលោកស្រីអភិបាលរងខេត្ត មានការកោតសរសើរដោយស្មោះស្ម័គ្របំផុតចំពោះសិស្សានុសិស្សគ្រប់រូបដែលទទូលនូវជ័យលាភីសិស្សឆ្នើម ប្រចាំឆ្នាំសិក្សា២០២១-២០២២ និងបានផ្តាំផ្ញើរដល់សិស្សានុសិស្ស ត្រូវបន្តការខិតខំប្រឹងប្រែងព្យាយាមសិក្សារៀនសូត្រ អភិវឌ្ឍខ្លួន ឱ្យក្លាយជាពលរដ្ឋល្អ ពលរដ្ឋថ្លៃថ្នូរ និងពលរដ្ឋជំនាញ ដើម្បីកសាង ឧត្តមប្រយោជន៍ចំពោះខ្លួនឯងផង គ្រួសារផង និងសង្គមជាតិទាំងមូលផងដែរ។ ត្រូវខិតខំ កសាងខ្លួនបន្ថែមទៀត ឲ្យក្លាយជាយុវជនជឿនលឿន ដើម្បីជាសរសស្តម្ភដ៏រឹងមាំរបស់ប្រទេសជាតិនិង ស្វែងរកកិត្តិយសថ្មីៗជូនជាតិមាតុភូមិបន្ថែមទៀតឱ្យស្របតាមបច្ចេកវិទ្យា ៤.០ និងបច្ចេកវិទ្យាដែលកំពុងរីកចំរើននាពេលបច្ចុប្បន្ន។ ម្យ៉ាងទៀតត្រូវជៀសឱ្យពីគ្រឿងញៀន៕
ពិធីចែកបណ្ណសរសើរ និងជូនរង្វាន់ដល់សិស្សានុសិស្សឆ្នើមប្រចាំឆ្នាំសិក្សា ២០២១-២០២២ គ្រប់កម្រិតថ្នាក់នៃវិទ្យាល័យ ១០មករា ១៩៧៩
- 136
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ-បិណ្ឌ១ថ្ងៃទី៣០ កញ្ញានេះ ត្រូវនឹងថ្ងៃ១រោច ខែភទ្របទ គឺជាថ្ងៃកាន់បិណ្ឌ១នៃពិធីបុណ្យភ្ជុំបិណ្ឌ
- 136
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងបុគ្គលិកសាលាខេត្ត
- 136
- ដោយ vannak
-
ពិធីបួងសួងរំលឹកដល់គុណបុព្វបុរសខ្មែរ និងការអបអរសាទរ «ការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
- 136
- ដោយ vannak
-
ពិធីប្រកាសសេចក្តីសម្រេចប្រគល់ភារកិច្ចប្រគេន សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ក្រុងសៀមរាប ខេត្តសៀមរាប
- 136
- ដោយ vannak
-
វេទិកាថ្នាក់ខេត្ត ស្តីពីការងារ និងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព នៅខេត្តសៀមរាប
- 136
- ដោយ vannak
-
ឯកឧត្តម អភិបាលខេត្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងខេត្តសៀមរាប ចូលរួមរៀបចំទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ ដើម្បីឱ្យខេត្តរបស់យើងស្អាត និងមានសោភណ្ឌភាពល្អ
- 136
- ដោយ vannak
-
ពិព័រណ៍ភូមិមួយផលិតផលមួយ ជួយបង្កើនទំនុកចិត្តរបស់ពលរដ្ឋខ្មែរលើការប្រើប្រាស់ផលិតផលក្នុងស្រុក ពីថ្ងៃទី២៦-៣០ ខែកញ្ញា ឆ្នាំ២០២៣
- 136
- ដោយ vannak
-
ជំនួបសម្តែងការគួរសមរវាងរដ្ឋបាលខេត្តជាមួយលោក Kawaguchi Masaki ប្រធានការិយាល័យកុងស៊ុល ជប៉ុន ប្រចាំខត្តសៀមរាប
- 136
- ដោយ vannak
-
ជំនួបសម្តែងការគួរសមរវាងរដ្ឋបាលខេត្តជាមួយលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា
- 136
- ដោយ vannak
-
សិក្ខាសាលាចែករំលែកកម្រងបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការដៃគូល្អ នៃការអនុវត្តគម្រោងជំនាញដើម្បីភាពជោគជ័យ
- 136
- ដោយ vannak