នៅក្នុងរសៀលថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានអមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិចូលរួមជំនួបទ្វេរភាគីនិងសម្តែងនូវសេចក្តីស្វាគមន៍ចំពោះគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមនៃកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានចង្អៀត និងកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានបូកលើកទី៩ (9th ADMM-Plus) នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប ដែលជាតំបន់សម្បូរទៅដោយសម្បត្តិវប្បធម៌ ដែលមានប្រាសាទអង្គរជាសម្បត្តិបេតិកភ័ណ្ឌពិភពលោករបស់មនុស្សជាតិ ដោយមានការអញ្ជើញជួបជាមួយគណៈប្រតិភូរដ្ឋមន្ដ្រីការពារជាតិអាស៊ាន មកពីបណ្តាប្រទេសនានា និងក្នុងតំបន់អាស៊ាន មានរដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសហ្វីលីពីន ,អូស្ត្រាលី ,ម៉ាណេស៊ី និង អគ្គលេខាធិការអាស៊ាន ។ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានលើកផងដែរថា ក្នុងរយៈពេលជិត៣ឆ្នាំមកនេះ យើងត្រូវបានខកខាតក្នុងការជួបប្រជុំប្រទេសក្នុងតំបន់អាស៊ាន ដោយវិបត្តិកូវីដ-១៩ ហេីយកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន នឹងផ្តោតជាសំខាន់លើការផ្លាស់ប្តូរទស្សនៈ ស្តីពី «ការលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិ ដើម្បី ពង្រឹងសាមគ្គីភាពសម្រាប់សន្តិសុខប្រកប ដោយភាពសុខដុម» ។ សម្តេចក៏បានបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានចង្អៀត និងកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានបូកលើកទី៩នេះ និង នាំមកនូវផលប្រយោជន៍យ៉ាងធំ ចំពោះបញ្ហាសន្តិសុខ សន្តិភាព របស់ប្រជាជាតិតំបន់អាស៊ាន ក៏ដូចនៅលើពិភពលោកទាំងមូល ដែលបានមកជួប ធ្វើការពិភាក្សាផ្លាស់ប្តូរមតិយោបល់គ្នា។ ក្នុងកិច្ចប្រជុំនេះដែរ ក៏មានកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក និង សាធារណរដ្ឋប្រជាមានិតចិននឹងធ្វើការជួបគ្នានៅលើទឹកដីខេត្តសៀមរាបហេីយនេះជាព្រឹត្តិការណ៍ ដ៏កម្រមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទៅលើបញ្ហាខ្លះៗ។ ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅលើទឹកដីខេត្តសៀមរាបនេះ យើងនឹងទទួលនូវផលប្រយោជន៍ជាច្រើន ចំពោះតំបន់ និង ពិភពលើកផងដែរ។ សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតី ដើម្បីថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកជាផ្លូវការ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី៩ ហើយនឹងទទួលការចូលជួបសម្ដែងការគួរសមរួមគ្នា ដោយរដ្ឋមន្ត្រី ការពារជាតិអាស៊ានបូក និង អគ្គលេខាធិការអាស៊ាន ។ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ក៏នឹងស្តាប់របាយការណ៍ នៃការអភិវឌ្ឍន៍ថ្មីៗ នៅក្នុងអាស៊ាន ការផ្លាស់ប្តូរទស្សនៈ ស្តីពី «បរិយាកាសសន្តិសុខតំបន់ និងអន្តរជាតិ និងកិច្ចសន្ទនាជាយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិក្នុងតំបន់។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ សម្ដេចពិជ័យសេនា ទៀ បាញ់ នឹងធ្វើពិធីផ្ទេរតំណែងជាប្រធានកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ជូនឯកឧត្តម ប្រាបូវូ ស៊ូប៊ីយ៉ានតូ រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដែលជាប្រធានប្តូរវេនសម្រាប់ឆ្នាំ២០២៣។ កិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានចង្អៀត និងកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានបូកលើកទី៩ (9th ADMM-Plus) ដែលធ្វើឡើងនៅខេត្ដសៀមរាប ចាប់ផ្តើមពីថ្ងៃ ទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្រុងសៀមរាប ត្រូវបានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដបានរៀបចំរួចរាល់។ នេះជាមោទនៈរបស់ខេត្ដសៀមរាប ដែលមានកិត្ដិយស បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន ចង្អៀត និងកិច្ចប្រជុំរដ្ឋមន្ដ្រីអាស៊ានបូកលើកទី៩ ដែលធ្វើឡើងនៅខេត្ដទេសចរណ៍ប្រវត្តិសាស្ត្រ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២២នេះ និង ការទទួលគណៈប្រតិភូដែលអញ្ជើញចូលរួមកិច្ចប្រជុំ ដែលរៀបចំឡើងនៅសណ្ឋាគារ សុខាសៀមរាប៕
ជំនួបទ្វេរភាគីនិងសម្តែងនូវសេចក្តីស្វាគមន៍ចំពោះគណៈប្រតិភូរដ្ឋមន្ដ្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានបូកលើកទី៩
- 108
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ពិធីប្រគល់-ទទួល អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់ថ្មី នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន
- 108
- ដោយ vannak
-
អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ-បិណ្ឌ៣ថ្ងៃទី២ តុលានេះ ត្រូវនឹងថ្ងៃ៣រោច ខែភទ្របទ គឺជាថ្ងៃកាន់បិណ្ឌ៣នៃពិធីបុណ្យភ្ជុំបិណ្ឌ
- 108
- ដោយ vannak
-
អាជ្ញាធរខេត្តសៀមរាប នាំយកទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃនៅវត្តអារញ្ញសាគរ ក្នុងថ្ងៃបិណ្ឌទី២
- 108
- ដោយ vannak
-
អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ-បិណ្ឌ២ថ្ងៃទី១ តុលានេះ ត្រូវនឹងថ្ងៃ២រោច ខែភទ្របទ គឺជាថ្ងៃកាន់បិណ្ឌ២នៃពិធីបុណ្យភ្ជុំបិណ្ឌ
- 108
- ដោយ vannak
-
រដ្ឋបាលខេត្តចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ និងការបង្ការ តាមដាន គ្រប់គ្រង និងឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់ក្នុងភូមិសាស្ត្រក្រុង-ស្រុក ខេត្តសៀមរាប ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។ ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងខាងក្រោម :
- 108
- ដោយ vannak
-
ក្រសួងធនធានទឹក និងឧតុនិយមចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ដែលកម្ពុជាទទួលឥទ្ធិពលខ្សោយ ពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើអាងមេគង្គ ថៃ និង ឡាវ ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។
- 108
- ដោយ vannak
-
អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ-បិណ្ឌ១ថ្ងៃទី៣០ កញ្ញានេះ ត្រូវនឹងថ្ងៃ១រោច ខែភទ្របទ គឺជាថ្ងៃកាន់បិណ្ឌ១នៃពិធីបុណ្យភ្ជុំបិណ្ឌ
- 108
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងបុគ្គលិកសាលាខេត្ត
- 108
- ដោយ vannak
-
ពិធីបួងសួងរំលឹកដល់គុណបុព្វបុរសខ្មែរ និងការអបអរសាទរ «ការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
- 108
- ដោយ vannak
-
ពិធីប្រកាសសេចក្តីសម្រេចប្រគល់ភារកិច្ចប្រគេន សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ក្រុងសៀមរាប ខេត្តសៀមរាប
- 108
- ដោយ vannak