នៅព្រឹកថ្ងៃអង្គារទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅបន្ទប់ប្រជុំលេខ១ សាលាខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤១ អាណត្តិទី៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត(គ.ក.ស.ក)ក្រោមអធិបតីភាពលោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.ក ខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី សមាជិក គ.ក.ស.ក លោក លោកស្រី តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ តំណាងអង្គការដៃគូ និងក្រុមការងារ។ បន្ទាប់ពីអង្គប្រជុំបានអនុម័តលេីរបៀបវារៈចំនួន ៦រួចមកលោកជំទាវ ប្រធាន គ.ក.ស.ក ខេត្ត បានចាត់ឱ្យលោក ឈឿន ចំរើន នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សស្តីទី ផ្សព្វផ្សាយនូវសេចក្តីសម្រេចលេខ០៨២/២២ ស.ស.រ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ នៃរដ្ឋបាលខេត្តសៀមរាប ។ស្របតាមរបៀបវារៈដែលបានអនុម័តខាងលេី អង្គប្រជុំបានធ្វើសេចក្តីរាយការណ៍ ត្រួតពិនិត្យ និងពិភាក្សា ដោយបានលើកឡេីងនូវបញ្ហាប្រឈម និងចំណុចមួយចំនួនពាក់ព័ន្ធលើបញ្ហាស្រ្តី យុជន និងកុមារ ពិសេសកុមារអនាថា។លោកជំទាវ ស៉ិន ណម បានជំរុញដល់លោក លោកស្រី និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយឱ្យអស់លទ្ធភាពរាល់បញ្ហាដែលបានលេីកឡេីងក្នុងកិច្ចប្រជុំលេីកទី៤១នេះ។ ម្យ៉ាងទៀត ត្រូវទប់ស្កាត់ និងត្រូវរាយការណ៍ជាបន្ទាន់រាល់បញ្ហាអំពេីហឹង្សាក្នុងគ្រួសារ ករណីរំលោភ និងការធ្វេីពលកម្មកុមារ។ ជាមួយគ្នានេះ លោកជំទាវ ក៏ថ្លែងអំណរគុណដល់សមាជិក សមាជិកា និងអង្គប្រជុំដែលបានលេីកឡេីងរាល់បញ្ហានិងបានដោះស្រាយទាន់ពេលវេលាជូនប្រជាពលរដ្ឋ៕
លោកជំទាវប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តជំរុញឱ្យយកចិត្តទុកដាក់ដោះស្រាយបញ្ហាស្រ្តី យុវជន និងកុមារ ពិសេសកុមារអនាថា
- 79
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចនួន ១៤៤គ្រួសារ នៅស្រុកជីក្រែង
- 79
- ដោយ vannak
-
សេចក្តីជូនដំណឹងស្តីពីការរៀបចំពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីរអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ឆ្នាំទី១០ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃអាទិត្យ ១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៤៖០០នាទី នៅបរិវេណ វត្តរាជបូណ៌ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ បុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីប្រមូលថវិកាសម្រាប់ទ្រទ្រង់ ដល់មន្ទីរពេទ្យកុមារអង្គរ ដែលជាការរួមចំណែកក្នុងការជួយសង្គ្រោះជីវិត និងលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា។
- 79
- ដោយ vannak
-
ថវិកាចំនួន២០ ៣៨៥ ០០០រៀល ត្រូវបានដ្ឋបាលខេត្តប្រគល់ជូនសាខាកាកបាទក្រហមក្នុងឱកាសខួបទី ១៦០ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ២០២៣
- 79
- ដោយ vannak
-
នៅសល់ ៥ទៀតនឹងឈានដល់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។
- 79
- ដោយ vannak
-
ពិធីចុះហត្ថលេខាលើផែនការសកម្មភាព ដើម្បីអនុវត្តតាមខ្លឹមសារអនុសារណៈនៃការយោគយល់គ្នារវាងខេត្តសៀមរាប និងខេត្តបារៀ-វង់តាវ
- 79
- ដោយ vannak
-
វគ្គបណ្តុះបណ្តាលអប់រំផ្សព្វផ្សាយអំពីលិខិតបទដ្ឋានជាតិ អន្តរជាតិ ពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស និងតួនាទី ភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មនៅខេត្តសៀមរាប
- 79
- ដោយ vannak
-
យុវជននៅខេត្តសៀមរាបចំនួន៣០០នាក់ បានទទួលការបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចរយៈពេល ៦ខែពីសមាគមក្លឹបទេសចរណ៍សៀមរាប
- 79
- ដោយ vannak
-
ពិធីសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី ជ្រាវសៀមរាប ខេត្តសៀមរាប និងរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ក្រុងស្ទឹងសែនទី២ ខេត្តកំពង់ធំ
- 79
- ដោយ vannak
-
សន្និសីទលើកទី១ ក្រោមប្រធានបទ ការគ្រប់គ្រងកាកសំណល់ភក់
- 79
- ដោយ vannak
-
ជំនួបសម្តែងការគួសមរបស់គណៈប្រតិភូសមាគមអន្តរជាតិនៃបណ្តាអភិបាលក្រុងប្រើប្រាស់ភាសាបារាំង
- 79
- ដោយ vannak