សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានមានប្រសាសន៍បើកប្រជុំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM Retreat)នៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២២នេះថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីដើមខែនេះ នៅក្នុងការដោះស្រាយកង្វល់រួមផ្នែកសន្តិសុខ ពង្រឹងមជ្ឈភាព និងឯកភាពអាស៊ាន គិតគូរអំពីវិធីដោះស្រាយតទៅមុខទៀត ថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់អាស៊ាន និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែរឹងមាំថែមទៀត ជាមួយបណ្តាដៃគូសន្ទនា។សម្តេចពិជ័យបានបន្តថា ក្នុងរយៈពេល១៦ឆ្នាំកន្លងមកនេះ ADMM បានក្លាយជាវេទិកាដ៏មានសារៈប្រយោជន៍ សម្រាប់កិច្ចសន្ទនាជាយុទ្ធសាស្ត្រ ការកសាងទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ដើម្បីរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពរបស់អាស៊ាន។ ជាការពិត ខណៈពេលដែលតំបន់របស់យើង បាននឹងកំពុងប្រឹងងើបឡើងវិញពីវិបត្តិកូវីដ-១៩ និងឈានទៅរកប្រក្រតីភាពបែបថ្មីមួយ ស្ថានភាពសន្តិសុខនាពេលបច្ចុប្បន្ននៅក្នុងតំបន់ ក៏ដូចជានៅក្នុងពិភពលោកទាំងមូល នៅតែមានភាពផុយស្រួយ និងកាន់តែមិនច្បាស់លាស់ឡើង។ តាមពិតទៅ ការអូសបន្លាយនៃសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន បញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង និងភាពតានតឹងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាច នៅតែបន្តបង្កការគំរាមកំហែងចំពោះសន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងតំបន់ និងពិភពលោកទាំងមូល។ជារៀងរាល់ឆ្នាំ ចាប់តាំងពីការបង្កើតឡើងមក ADMM តែងតែប្រឈមមុខនឹងបញ្ហាមួយចំនួន នៅក្នុងឆ្នាំនេះ ក៏មិនខុសពីបណ្តាឆ្នាំមុនដែរ មានបញ្ហាជាច្រើនដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងភាពសុខដុមរមនារបស់តំបន់ និងប្រជាជន។ បញ្ហាប្រឈមទាំងអស់នេះ បង្ហាញពីតម្រូវការខ្ពស់ សម្រាប់កិច្ចខិតខំប្រឹងប្រែងរួម និងស្មារតីសាមគ្គីភាពដ៏រឹងមាំ របស់វិស័យការពារជាតិរបស់អាស៊ាន ដើម្បីរួមគ្នាដោះស្រាយ។ ច្បាស់ណាស់ថា គ្មានប្រទេសណាអាចដោះស្រាយបញ្ហាប្រឈមរបស់ពិភពលោក តែម្នាក់ឯងបានទេ។កិច្ចប្រជុំ ADMM និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំនេះ ក្រោមប្រធានបទ “សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម” បានបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តក្នុងការឆ្លើយតបរបស់យើង ចំពោះបញ្ហាប្រឈមរួមនៅក្នុងតំបន់ ដោយផ្តោតលើសាមគ្គីភាព និងភាពស្អិតល្មួត របស់ ADMM ដែលជាយន្តការគន្លឹះក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខរួមរបស់អាស៊ាន ជាពិសេស ក្តីកង្វល់លើសន្តិសុខមិនមែនជាប្រពៃណី ដូចជាគ្រោះធម្មជាតិ និងជំងឺរាតត្បាតសកល។សម្តេចពិជ័យបានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំ ADMM លើកទី១៦ កាលពីខែមិថុនា យើងបានឯកភាពគ្នាលើគំនិតផ្តួចផ្តើមសម្រាប់កិច្ចសហប្រតិបត្តិការថ្មីៗមួយចំនួន ដើម្បីជាដំណោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមាន ក៏ដូចជាការបំពេញនូវចន្លោះប្រហោង ដែលយើងមិនធ្លាប់បានគិតគូរពីមុនមក។ គំនិតផ្តួចផ្តើមថ្មីទាំងនេះ នឹងបំពេញបន្ថែមនូវអ្វីដែលមានស្រាប់។ សមិទ្ធិផលទាំងនេះ ពិតជាមិនអាចសម្រេចបានទេ បើគ្មានការគាំទ្រឥតឈប់ឈរ និងការរួមចំណែកដ៏មានតម្លៃ របស់រដ្ឋមន្ត្រីការពារជាតិអាស៊ានទាំងអស់ ចំពោះតួនាទីជាប្រធាន ADMM របស់កម្ពុជា៕
កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែរឹងមាំថែមទៀត ជាមួយបណ្តាដៃគូសន្ទនា
- 86
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ក្នុងខេត្តសៀមរាប សាទរយ៉ាងឱឡារឹកចំពោះការដាក់ រមណីយដ្ឋានប្រាសាទកោះកេរ ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
- 86
- ដោយ vannak
-
កិច្ចប្រជុំស្ដីពីការវិភាគស្ថានភាព និងរៀបចំគម្រោងអាទិភាពផ្នែកសេវាសង្គមសម្រាប់កម្មវិធីវិនិយោគបីគ្រាំរំកិល និងផែនការយុទ្ធសាស្តថវិការដ្ឋបាលខេត្តឆ្នាំ២០២៤-២០២៦
- 86
- ដោយ vannak
-
ជំនួបសម្តែងការគួរសមរវាងរដ្ឋបាលខេត្តសៀមរាប និងមន្ទីរពេទ្យកុមារអង្គរ
- 86
- ដោយ vannak
-
កងកម្លាំងនគរបាល និងកងរាជអាវុធហត្ថ បង្កើនការល្បាត ពេលថ្ងៃ-យប់ ដេីម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងក្រុងសៀមរាប
- 86
- ដោយ vannak
-
សេចក្តីជូនដំណឹងស្តីពីការរួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នាវេលាម៉ោង០៧:០០ព្រឹក នៅថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ ដើម្បីអបអរសាទរ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ជាតិ និងប្រជាជនកម្ពុជាទាំងមូល នាឱកាស «រមណីយដ្ឋាន ប្រាសាទកោះកេរ» ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ។
- 86
- ដោយ vannak
-
ក្រុមការងារបញ្ជ្រាបយេនឌ័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំកិច្ចប្រជុំបច្ចេកទេសដើម្បីប្រមូលធាតុចូល សម្រាប់ធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ
- 86
- ដោយ vannak
-
សារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនជនរួមជាតិស្ដីពីការដាក់បញ្ចូល “រមណីយដ្ឋានប្រាសាទកោះកេរ” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក, ថ្ងៃទី១៧ កញ្ញា ២០២៣
- 86
- ដោយ vannak
-
សូមអបអរសាទរការដាក់រមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក
- 86
- ដោយ vannak
-
កិច្ចប្រជុំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
- 86
- ដោយ vannak
-
កិច្ចប្រជុំកំណត់ទីតាំងបំពាក់កាមេរ៉ាសុវត្ថិភាពក្នុងដំណាក់កាលសាកល្បង និងទីតាំងដំឡើងម៉ាស៊ីន
- 86
- ដោយ vannak