រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ជំនួបសម្ដែងការគួរសម​និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំខេត្តជាមួយអង្គការសួនមូលនិធិ

រសៀលថ្ងៃពុធ ទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ វេលាម៉ោង ៣:០០នាទី ក្នុងបន្ទប់ទទួលភ្ញៀវរបស់រដ្ឋបាលខេត្តសៀមរាប លោក សុខ ថុល អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានអនុញ្ញាតឱ្យក្រុមការងាររបស់អង្គការសួនមូលនិធិចូលជួបសម្តែងការគួរសម សំណេះសំណាល និងពិភាក្សាការងារ ជាមួយលោក សែមម្យូលភ្លីន (ទីប្រឹក្សាជាន់ខ្ពស់នៃអង្គការសួនមូលនិធិ) លោក បឹយន់ ស៊ីវែល ( នាយកប្រចាំប្រទេសថ្មីនៃអង្គការសួនមូលនិធិ) លោកស្រី អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោកស្រីប្រធានការិយាល័យ នៃមន្ទីរកិច្ចការនារីខេត្ត ព្រមទាំងបុគ្គលិកអង្គការដែលបានចូលរួមទាំងអស់។ដែរលោក បឹយន់ស៊ីវែល នាយកប្រចាំប្រទេសថ្មីនៃអង្គការសួនមូលនិធិបានលើកឡើងថា អង្គការសួនមូលនិធិជាអង្គការអន្តរជាតិបានចាប់ផ្ដើមការងារនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ២០០៨ ដោយអនុវត្តគម្រោងនៅក្នុងស្រុកជាក្រែងខេត្តសៀមរាប។ អង្គការក៏បានចូលរួមចំណែកដើម្បីកាត់បន្ថយភាពក្រីក្រ ដោយលើកកំពស់ ជីវភាពប្រជាពលរដ្ឋ ពង្រឹងការយល់ដឹងអំពីសុខភាព មាតា និងទារក ពង្រឹងគុណភាពអប់រំ និងជំរុញវិស័យអនាម័យទឹកស្អាតជនបទអោយកាន់តែប្រសើរឡើង។លោក អភិបាលរងខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការដែលបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបតាមរយៈការពង្រឹងសុខមាលភាព​មាតា​ និងទារក​ ព្រមទាំងពង្រឹងវិស័យអប់រំនិងវិស័យអនាម័យទឹកស្អាត។ លោក​ អភិបាលរងខេត្តក៏បានថ្លែងនូវអំណរគុណចំពោះលោកសែមម្យូលភ្លីន (ទីប្រឹក្សាជាន់ខ្ពស់នៃអង្គការសួនមូលនិធិ)និងក្រុមការងារអង្គការសួនមូលនិធិដែលបានខិតខំចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងជំនួបពិភាក្សានាពេលនេះ៕

អត្ថបទទាក់ទង