រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ពិធីបើកវគ្គបណ្តុះបណ្តាល​ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមលើការផ្តល់សេវារដ្ឋបាលក្រុង ស្រុក ខេត្ត

ព្រឹកថ្ងៃទី២៤​ ខែវិច្ឆិកា ឆ្នាំ ២០២២ វេលាម៉ោង ៨:៣0នាទី នៅសល់ប្រជុំលេខ១​ នៃសាលាខេត្តសៀមរាបមានពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមលើការផ្តល់សេវារដ្ឋបាលក្រុង ស្រុក ខេត្ត ក្រោមអធិបតីភាព លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពី លោក លោកស្រី ថ្នាក់ដឹកនាំ និងសមាសភាពពាក់ព័ន្ធ ក្រុង ស្រុក គោលដៅទាំង៣(ក្រុងសៀមរាប ស្រុកក្រឡាញ់ និងស្រុកវ៉ារិន លោក លោកស្រី ជាមន្ត្រីបង្គោលទទួលបន្ទុកការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត និងអង្គការដៃគូពាក់ព័ន្ធ។ថ្លែងក្នុងកម្មពិធីនេះដែលលោក អភិបាលរងខេត្ត បានមានប្រសាសន័ថា វគ្គបណ្តុះបណ្តាលដែលរៀបចំនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ដល់ស្ថាប័ន អង្គភាពពាក់ព័ន្ធ ដែលជាផ្នែកផ្គត់ផ្គង់ នៃការងារគណនេយ្យភាពសង្គម ដើម្បីមានឱកាស ក្នុងការរាយការណ៍ដល់ថ្នាក់ដឹកនាំ អំពីវឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ និងផែនការបន្តរបស់ខ្លួន ដើម្បីជាមូលដ្ឋានក្នុងការពង្រឹងការអនុវត្តការងារគណនេយ្យភាពសង្គម តាមរយៈការផ្សព្វផ្សាយ និងជួយគាំទ្រដល់ផ្នែកតម្រូវការ(ប្រជាពលរដ្ឋ) ឱ្យយល់ច្បាស់ និងចូលរួមក្នុងកិច្ចការងារនេះ។ សូកបញ្ជាប់ផងដែរថា រដ្ឋបាលខេត្ត បានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងគោលបំណងដើម្បីផ្តល់ចំណេះដឹងជាមូលដ្ឋានអំពីការអនុវត្តការងារគណនេយ្យភាពសង្គមលើការផ្តល់សេវារដ្ឋបាលក្រុង ស្រុក ដោយផ្តោតការយកចិត្តទុកដាក់លើការពង្រឹងភាពងាយទទួលបានព័ត៌មាននានា និងព័ត៌មានថវិកា​ ការត្រួតពិនិត្យតាមដានដោយប្រជាពលរដ្ឋ ការសម្របសម្រួល ការពង្រឹងសមត្ថភាព និងការប្រមូលចងក្រងមេរៀនបទពិសោធន៍ និងការត្រួតពិនិត្យតាមដានការអនុវត្តការបំពេញការងាររបស់រដ្ឋ បាលក្រុង ស្រុក ។

អត្ថបទទាក់ទង