កាលពីថ្ងៃចន្ទ១៣រោច ខែកក្ដិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ លោក ហ៊ុន រស្មី ប្រធានការិយាល័យនីតិកម្មកសិកម្ម តំណាងលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ព្រមទាំងសហការី បានចូលរួមក្នុងកម្មវិធីចែកថ្នាំកម្ចាត់ស្មៅស្រូវ និងបានណែនាំបច្ចេកទេសប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ១០០ គ្រួសារ នៅឃុំល្វា ស្រុកពួក និងឃុំសំបួរ ស្រុកក្រឡាញ់ ចំនួន១០០គ្រួសារ ដោយមានការចូលរួមពីសំណាក់លោក អភិបាលរងនៃគណៈអភិបាលស្រុក លោកមេឃុំ លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និង បរិស្ថាន និងអង្គភាពពាក់ព័ន្ធ ក្រោមកិច្ចសហការរវាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងក្រុមហ៊ុនយូធីក្រប ប្រឺថេកសិន។សូមបញ្ជាក់ផងដែរថារហូតមកទល់ពេលនេះមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប សហការ ជាមួយក្រុមហ៊ុនយូធីក្រប ប្រឺថេកសិន បានចុះចែកអំណោយថ្នាំស្មៅដល់កសិករដែលរងគ្រោះដោយទឹកជំនន់ និងប៉ះពាល់ដោយជំងឺ covid 19 កន្លងមកក្នុងខេត្តសៀមរាប ចំនួន ០៥ ក្រុង-ស្រុក រួមមាន ស្រុកជីក្រែងចំនួន ៣០០ គ្រួសារ ស្រុកសូទ្រនិគមចំនួន ៣០០គ្រួសារ ក្រុងសៀមរាប ១០០គ្រួសារ ស្រុកពួក ២០០គ្រួសារ និងស្រុកក្រឡាញ់ចំនួន ១០០ គ្រួសារ សរុបចំនួន ១ ០០០គ្រួសារ។រដ្ឋបាលខេត្តក៏សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនយូធីក្រប ប្រឺថេកសិន ដែលបានឧបត្ថម្ភគាំទ្រថ្នាំកម្ចាត់ស្មៅ និងមន្ត្រីបច្ចេកទេសមន្ទីរកសិម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តដែលបានផ្តល់បច្ចេកទេសព្រមទាំងសុវត្ថិភាពប្រេីប្រាស់ដល់ប្រជាពលរដ្ឋផងដែរ៕
កសិកររងគ្រោះដោយទឹកជំនន់ចំនួន ២០០ គ្រួសារ នៅឃុំល្វា ស្រុកពួក និងឃុំសំបួរ ស្រុកក្រឡាញ់ទទួលថ្នាំកម្ចាត់ស្មៅ និងបច្ចេទេសប្រេីប្រាស់ប្រកបដោយសុវត្ថិភាព
- 253
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានជួសជុល និងឈូសឆាយសម្រួលផ្លូវមុខតុលាការឆ្ពោះទៅសង្កាត់ជ្រាវ
- 253
- ដោយ vannak
-
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ខេត្តសៀមរាប ឆ្នាំ២០២៤ បានចាប់ផ្ដើមជាផ្លូវការ
- 253
- ដោយ vannak
-
ក្រុមការងារចម្រុះ បានចុះធ្វើការអប់រំណែនាំ និងអង្កេតលើស្តង់លក់ដូរផលិតផលគ្រឿងឧបភោគ-បរិភោគ នៅក្នុងបរិវេណទីតាំងបុណ្យអុំទូក អកអំបុក សំពះព្រះខែ
- 253
- ដោយ vannak
-
សេចក្តីជូនដំណឹង ស្តីពីការអុជកាំជ្រួចអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤
- 253
- ដោយ vannak
-
អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤
- 253
- ដោយ vannak
-
ទិដ្ឋភាពក្រុងសៀមរាបនាពេលរាត្រី នៃការរៀបចំសោភ័ណភាពសម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខេត្តសៀមរាបដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមបណ្តោយស្ទឹងសៀមរាប
- 253
- ដោយ vannak
-
ពិធីសែនក្រុងពាលី និងបួងសួងសុំសេចក្តីសុខសប្បាយដេីម្បីរៀបចំព្រះរាជបុណ្យអុំទូក បណ្តែតប្រទីប និងសំព្រះពះខែ អកអំបុកខេត្ត
- 253
- ដោយ vannak
-
ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមជាមួយនិងមន្ទីរអង្គភាព អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធបានរៀបចំព្រឹត្តិការណ៍កំសាន្តជាច្រេីន ដូចជា កម្មវិធីប្រណាំងទូក “ង” ការបង្ហាញពីផ្ទាំងទស្សនីយភាពសិល្បៈជាច្រេីនទម្រង់ កម្មវិធីជិះទូកកំសាន្ត កម្មវិធីត្រជាក់ស្រស់ស្រាយ ស្តង់ពិព័រណ៍ម្ហូបអាហារ ការប្រគុំតន្ត្រីស្គរដៃ តន្ត្រីសម័យ និងកម្មវិធីកំសាន្តសប្បាយជាច្រើនទៀត
- 253
- ដោយ vannak
-
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយប្រតិភូខេត្តសានស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន
- 253
- ដោយ vannak
-
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយគណៈប្រតិភូខេត្ត Nanjng នៃសាធារណរដ្ឋប្រជាមានិតចិន
- 253
- ដោយ vannak