នៅរសៀលថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ២០២២ នៅសាលសន្និសិទ្ធ សណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប ដែលរៀបចំឡើងដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឆ្នាំ ២០២២ មានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធានអាស៊ាន ត្រូវបានធ្វើការប្រគល់ទង់អាស៊ាន ជូនប្រទេសឥណ្ឌូនេស៊ី ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ADMM លើកទី ១៧ និង ADMM-Plus លើកទី ១០នៅឆ្នាំ ២០២៣ ។ នាឱកាសប្រគល់ទង់នោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងនូវមោទនៈភាពខ្ពស់ចំពោះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩ ក្រោមប្រធានបទ (សាមគ្គី ដើមី្បសន្តិសុខ និង ភាពសុខដុម ) ត្រូវបានបិទបញ្ចប់ ដោយសម្តែងនូវការអបអរសាទរ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនូវគន្លឹះសំខាន់ៗ ទៅលើភាពជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និង កិច្ចប្រជុំពាក់ ព័ន្ធមួយចំនួន ត្រូវបានបង្ហាញពីការសាមគ្គីភាព និង ឯកភាពយូអង្វែងរបស់អាស៊ាន ក្នុងការលើកកម្ពស់សន្តិភាព និងសេរី ភាព នៅក្នុងតំបន់។ ម្យ៉ាងទៀត កម្ពុជាបានធ្វើជាប្រធាននៃកិច្ចប្រជុំអាស៊ាន ក្នុងដំណាក់កាលដែលមានបញ្ហាប្រឈមជាច្រើន ដែលបានប៉ះពាល់ដល់សន្តិភាព សន្តិសុខ នៅក្នុងតំបន់ និង សកលលោក។ ទោះបីក្នុងករណីយ៉ាងណា ក្នុងស្មារតីសាមគ្គី ដើមី្បសន្តិសុខប្រកបដោយភាពសុខដុម និង ការឯកភាពគ្នា ទៅលើគោលការណ៍រួម ដើមី្បលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងក្នុងពេលកន្លងមក ដែលធ្វើឲ្យសម្រេចបាន នូវគោលដៅរួម ក្នុងក្តីសង្ឃឹម ចំពោះសន្តិភាព ស្ថេរភាព សន្តិសុខ វិបុលភាព នៅក្នុងតំបន់ កត្តាជោគជ័យទាំងនេះ ដោយ មានការគាំទ្រពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងដៃគូ។ ក្នុងពិធីផ្ទេរប្រគល់ទង់នោះដែរសម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើកិច្ចស្វាគមន៍ចំពោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសឥណ្ឌូនេស៊ី ដែលបានឡើងកាន់តំណែងជាប្រធានអាស៊ាន នៃកិច្ចប្រជុំADMM លើកទី១៧ និង ADMM-Plus លើកទី ១០នៅឆ្នាំ ២០២៣ ព្រមទាំងមានសង្ឃឹមជឿ ជាក់ផងដែរ នៅក្រោមការដឹកនាំរបស់ប្រទេសឥណ្ឌូនេស៊ី និង សហប្រតិបត្តិការរបស់អាស៊ាន ក្នុងវិស័យការពារជាតិ ឲ្យកាន់ តែមានការរីកចម្រើន ដើរឆ្ពោះទៅមុខប្រកបដោយភាពជោគជ័យ ៕
ពិធីប្រគល់ទង់អាស៊ានជូនឥណ្ឌូនេស៊ី និង ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ADMM លើកទី ១៧ និង ADMM-Plus លើកទី ១០នៅឆ្នាំ ២០២៣កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូកលើកទី៩ ត្រូវបានបិទបញ្ចប់កិច្ចប្រជុំរបស់ខ្លួន
- 272
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
សិក្ខាសាលា ផ្សព្វផ្សាយលទ្ធផល នៃការអនុវត្តគម្រោង សាកល្បងស្តីពីការប្រើបា្រស់ ឧបករណ៍វាយតំលៃហានិភ័យ ក្នុងការគ្រប់គ្រងសំណល់ជាតិផ្ទុះពីសង្រ្គាមដែលនៅសេសសល់ប្រទេសកម្ពុជា
- 272
- ដោយ vannak
-
ឆ្នាំ២០២៤ ជាឆ្នាំដ៏ពិសេសអស្ចារ្យរបស់កម្ពុជា ព្រោះជាឆ្នាំដែលបាននិងគ្រោងប្រារព្ធនូវព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្តរជាតិសំខាន់ៗជាច្រើននៅទូទាំងប្រទេសកម្ពុជា និងនៅលើឆាកអន្តរជាតិផងដែរ។
- 272
- ដោយ vannak
-
សន្និសីទ ស្ដីពីសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តភាព ក្នុងប្រទេសវៀតណាម និងប្រទេសកម្ពុជា ក្រោមបរិបទថ្មី
- 272
- ដោយ vannak
-
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំ សិក្ខាសាលា ស្តីពីការពង្រឹងបរិយាបន្នពិការភាពក្នុងប្រព័ន្ធជំនួយសង្គម
- 272
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូមហាវិទ្យាល័យការពារជាតិ នៃសាធារណរដ្ឋឥណ្ឌា
- 272
- ដោយ vannak
-
វេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៥.២០២៧) របស់រដ្ឋបាលខេត្តសៀមរាប
- 272
- ដោយ vannak
-
វិថីសម្តេចវិបុលបញ្ញា សុខ អាន 🛣️🌿🇰🇭
- 272
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប សហការជាមួយអង្គការជឿជាក់លើសិស្សជនបទកម្ពុជា ដាំដើមឈើចំនួន៤៥០ដើម នៅតាមដងវិថីក្នុងក្រុងសៀមរាប
- 272
- ដោយ vannak
-
សិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ឆ្នាំ២០២៥- ២០២៨”
- 272
- ដោយ vannak
-
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈសហការជាមួយនាយកដ្ឋានសិល្បៈទស្សនីយភាព និងសិល្បករល្ខោនមហាជនខេត្តសៀមរាប ស.ស.យ.ក ខេត្តសៀមាបនឹងរៀបចំទស្សនីយភាពខ្មែរ ទម្រង់សិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” ដែលនឹងសម្តែងជូននាថ្ងៃសៅរ៍ – អាទិត្យ ១១ រោច – ១២ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ – ២៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៥:០០ ល្ងាច នៅផ្សារ ហេរីថេក វ៉ក (Heritage Walk) ក្រុងសៀមរាប។ សូមអញ្ជេីញចូលរួមទស្សនាដោយសេរី នៅផ្សារ ហេរីថេក វ៉ក (Heritage Walk) ក្រុងសៀមរាប។
- 272
- ដោយ vannak