ព្រឹកថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតក្នុងភូមិសំរោងកញ្ចោច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាបមានកម្មពិធីសម្ភោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ក្រោមអធិបតីភាព លោក សុខ ថុល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង លោក ម៉ាកថូម៉ាស់ ជេននី សហស្ថាបនិករបស់អង្គការសមាគមសម្រេចសុបិនកម្ពុជា ដោយមានការអញ្ញើញចូលរួមពីលោក អភិបាលស្រុកជីក្រែង លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ-អង្គភាពពាក់ព័ន្ធ លោក លោកស្រី ថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាឃុំ មេភូមិពាក់ព័ន្ធ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ លោកគ្រូ-អ្នកគ្រូ បងប្អូនប្រជាពលរដ្ឋ លោកយាយលោកតា និងសិស្សានុសិស្សទាំងអស់។ថ្លែងក្នុងពេលវេលាដ៏មានតម្លៃនេះដែល លោក អភិបាលរងខេត្តបានថ្លែងថា វិស័យអប់រំមានតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍជាតិដោយ កុមារ យុវជន និងមនុស្សពេញវ័យត្រូវទទួលបានការសិក្សា និងការអប់រំពេញមួយជីវិត ដែលមានភាពពាក់ព័ន្ធ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារប្រកបដោយគុណភាពខ្ពស់ ហើយការអប់រំត្រូវផ្តោតលើការកសាងជំនាញ និងការផ្តល់ឱកាស ដល់សិស្សគ្រប់រូបក្នុងការទទួលបាននូវចំណេះដឹងមូលដ្ឋាន ដើម្បីឈានទៅសិក្សាលើចំណេះជំនាញបច្ចេកទេស និងជំនាញឯកទេសផ្សេងៗ ដើម្បីសម្រេចបានការអភិវឌ្ឍ ដែលផ្តល់អត្ថប្រយោជន៍ពេញលេញដល់គ្រប់ស្រទាប់យុវជន ក្នុងការកសាងអនាគតរបស់ខ្លួនប្រកបដោយគុណភាព។ ជាការឆ្លើយតបទៅនឹងតម្រូវការនេះ ចំពោះវិស័យអប់រំក្នុងខេត្តយើងខ្ញុំ គឺផ្តោតទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ការផ្តល់អាហារូបករណ៍ដល់កុមារ ក្នុងគ្រួសារក្រីក្រ និងបណ្តុះបណ្តាលសមត្ថភាពដល់អ្នកគ្រប់គ្រង និងគ្រូបង្រៀន ដែលជាធនធានមនុស្សស្របតាមគោលនយោបាយ នៃយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យវិស័យអប់រំ នៅក្នុងខេត្តកាន់តែមានការរីកចម្រើនយ៉ាងឆាប់រហ័ស ថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ការបង្កើនល្បឿនក្នុងការសម្រេចនូវគោលដៅអប់រំជាតិ និងឈានទៅសម្រេចនូវគោលដៅសហវត្សរ៍ទាំង ៩ចំណុច នាពេលអនាគតថែមទៀត។លោកអភិបាលរងខេត្ត ក៏បានថ្លែងអំណរអរគុណ និងកោតសរសើរ ចំពោះ អង្គការសម្រេចសុបិនកុមារកម្ពុជា ដែលបានផ្តល់នូវសមិទ្ធផលដ៏សំខាន់ និងមានតំលៃដ៏វិសេសវិសាលនេះគឺអគារសិក្សា ១ខ្នង ៤បន្ទប់ និងបង្គន់អនាម័យ ១ខ្នង ៤បន្ទប់ ស្ថិតក្នុងភូមិសំរោងកញ្ចោច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ប្រកបដោយចិត្តសប្បុរស ក្នុងការរួមចំណែកយ៉ាងថ្លៃថ្លាដល់ការស្តារ និងអភិវឌ្ឍន៍វិស័យអប់រំនៅក្នុងខេត្តរបស់យើងខ្ញុំ។ ទឹកចិត្តទាំងនេះនឹងធ្វើឱ្យយើងខ្ញុំចងចាំហើយចារជាប់ក្នុងចិត្ត ព្រមទាំងចារិកទុកជាប្រវត្តិសាស្រ្តនូវកេរ្តិ៍តំណែលដ៏ថ្លៃថ្លាឧត្តុង្គឧត្តមនេះជាប់ជានិច្ច៕
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនៅសាលាបឋមសិក្សាចំរើនរដ្ឋ ស្ថិតក្នុងភូមិសំរោងកញ្ចោច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប
- 152
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តសេចក្ដីណែនាំស្ដីពីការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្តីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរូមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»
- 152
- ដោយ vannak
-
ពិធីបួងសួងសុំសេចក្តីសុខក្នុងព្រឹត្តិការណ៍សៀមរាបសង្រ្កាន្ត
- 152
- ដោយ vannak
-
ក្រុមការងារកំពុងរៀបចំពិធីនានា និងការតុបតែងលម្អរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ
- 152
- ដោយ vannak
-
សេចក្តីជូនដំណឹង ស្តីពីការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ “សង្ក្រាន្តក្រុងរុនតាឯកតេជោសែន” ព.ស.២៥៦៧-២៥៦៨ គ.ស.២០២៤រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ នៅផ្សារតំបន់អភិវឌ្ឍន៍រុនតាឯក ស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
- 152
- ដោយ vannak
-
កម្មវិធី “ទិវាអន្តរជាតិយល់ដឹងពីមីន ៤មេសា ឆ្នាំ២០២៤”
- 152
- ដោយ vannak
-
កិច្ចប្រជុំពិភាក្សាលើការអនុវត្តការងារដោះស្រាយផលប៉ះពាល់ដោយសារ “គម្រោងធ្វើឲ្យប្រសើរឡើងនៃការគ្រប់គ្រងសម្រាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា”
- 152
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥៩ អាណត្តិទី៣ របស់ខ្លួនតាមប្រតិទិនដែលបានគ្រោងទុក
- 152
- ដោយ vannak
-
កិច្ចប្រជុំពិភាក្សា ស្ដីពី ការគ្រប់គ្រងល្បែងផ្សងសំណាង និងគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅរដ្ឋបាលខេត្តសៀមរាប
- 152
- ដោយ vannak
-
សូមអបអរសាទរ ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានព្រឹទ្ធសភា នីតិកាលទី ៥ បោះឆ្នោតគាំទ្រជ្រើសរើសជា “អនុប្រធានទី១ ព្រឹទ្ធសភា”
- 152
- ដោយ vannak
-
សូមអបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសដែល សម្តេចតេជោ ត្រូវបានព្រឹទ្ធសភា នីតិកាលទី ៥ បោះឆ្នោតគាំទ្រជ្រើសរើសជា “ប្រធានព្រឹទ្ធសភា”
- 152
- ដោយ vannak