រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ដំណើរទស្សនកិច្ចផ្លូវការរបស់ភរិយាប្រតិភូថ្នាក់ដឹកនាំរដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ាន-បូក លើកទី៩ ក្នុងខេត្តសៀមរាប

កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២លោកជំទាវ គួយ ណាលីន​ ឃឹម​ ប៊ុនសុង​ លោកស្រី យូ សុភា លោកស្រី ម៉ននី រង្សី អភិបាលរង នៃគណៈអភិបាលខេត្ត អញ្ជើញដឹកនាំប្រតិភូខេត្តចូលរួមអមដំណើរទស្សនកិច្ចរបស់ លោកជំទាវ DATIN SRI RAFIDAH BINTI LATIF ភរិយារបស់ឯកឧត្តម អនុរដ្ឋមន្រ្តីក្រសួងការពារជាតិនៃប្រទេសម៉ាឡេស៊ី និងភរិយារបស់ ប្រតិភូក្រសួងការពារជាតិនៃប្រទេសនូវែលសេឡង់កំឡុងពេលកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីការពារជាតិអាស៊ាន(ADMM Retreat) និងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក លើកទី៩ ( 9th ADMM-Plus) ទស្សនកិច្ចតំបន់ទេចរណ៍សំខាន់ៗក្នុងខេត្តសៀមរាប និងស្វែងយល់ពីវប្បធម៌ ប្រពៃណី ដ៏អច្ឆរិយរបស់កម្ពុជា។ លោកស្រី​ យូ​ សុភា​ អភិបាលរងខេត្តសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងមោទនភាពជាខ្លាំងនៃខេត្តសៀមរាបដែលត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ាន-បូក ហើយវត្តមានរបស់ឯកឧត្តម លោកជំទាវប្រតិភូ ជាសក្ខីភាពដ៏រឹងមាំក្នុងចំណងមិត្តភាពការទូតរវាងកម្ពុជាជាមួយនឹងប្រទេសអាស៊ាន។

អត្ថបទទាក់ទង