ខេត្តសៀមរាប៖ ថ្ងៃសុក្រ ២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ ខ ប ជ) បានរៀបចំកិច្ចជុំប្រចាំខែវិច្ឆិកា ក្រោមអធិបតីភាព លោកស្រី យូ សុភា អភិបាលរងខេត្ត ជាប្រធានលេខាធិការដ្ឋាន គ ខ ប ជ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត និងប្រធានគណៈកម្មាធិការ គ ខ ប ជ ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងអង្គការដៃគូជាតិ អន្តរជាតិផងដែរ។ កិច្ចប្រជុំបានពិនិត្យនិងពិភាក្សាតាមរបៀបវរ:រួមមាន៖១. ពិនិត្យលើសេចក្តីរបាយការណ៍លទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រចាំខែវិច្ឆិកា ឆ្នាំ២០២២២. ពិនិត្យនិងពិភាក្សាលើបញ្ហាប្រឈម ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយបានផ្តោតសំខាន់ទៅលើបញ្ហា ករណីរៀបការផ្ទុយពីឆន្ទៈទៅប្រទេសចិន ករណីស្នើសុំបើកទីស្នាក់ការរបស់ក្រុមហ៊ុនជ្រើសរើសឯកជននាំចេញពលករទៅធ្វើការនៅក្រៅប្រទេស ករណីវិវាទការងារពាក់ព័ន្ធនឹងការបើកប្រាក់ឈ្នួលដល់កម្មករនិយោជិត ករណីការបំបោះបង់កូន ពិនិត្យលើការរៀបចំគ្រូនិងសាលាមត្តេយ្យសិក្សាសហគមន៍ សម្រាប់កុមារដែលស្នាក់នៅជាមួយអាណាព្យាបាលនៅតាមសិប្បកម្មផលិតឥដ្ឋ និងករណីអំពើហិង្សាទាក់ទងនឹងយេន័រ។៣.ពិនិត្យពិភាក្សាលើការរៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ ឆ្នាំ២០២២ ដែលគ្រោងរៀបចំនាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងខេត្តសៀមរាប។៤. ពិនិត្យលើសេចក្តីព្រាងកែសម្រួលសេចក្តីសម្រេចលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប៥.ត្រួតពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២២ របស់គណៈកម្មាធិការខេត្ត គ.ខ.ប.ជ។បន្ទាប់ពីបានពិភាក្សាលើបញ្ហាប្រឈមមួយចំនួនខាងលើរួចមក លោកស្រីប្រធានអង្គប្រជុំ បានស្នើនិងជំរុញដល់សមាជិក និងអ្នកពាក់ព័ន្ធទាំងអស់ ឱ្យពិនិត្យនិងអនុវត្តបញ្ចប់ផែនការសកម្មភាពប្រចាំឆ្នាំ២០២២ ទៅតាមវិស័យនីមួយៗ និងត្រៀមសម្រាប់ផ្តល់ជាធាតុចូលជូនអង្គភាពរៀងៗខ្លួន និងលេខាធិការដ្ឋាន គ.ខ.ប.ជ ដើម្បីពិនិត្យក្នុងការរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តនៅក្នុងឆ្នាំ២០២៣ ឱ្យឆ្លើយតបទៅនឹងតាមវិស័យ និងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការការពារ ទប់ស្កាត់ ឱ្យរួចផុតពីអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងការរំលោភបំពានផ្សេងៗ។
គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បានពិនិត្យ ជំរុញដល់សមាជិក និងអ្នកពាក់ព័ន្ធ ឱ្យពិនិត្យនិងបញ្ចប់ការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ២០២២
- 44
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
សូមអបអរសាទខេត្តសៀមរាបត្រូវបានកម្មវិធី Trending Destinations World TripAdvisor បោះឆ្នោតជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងចំណោម គោលដៅទេសចរណ៍នៅលើពិភពលោក ចំនួន២៥ប្រទេស។
- 44
- ដោយ vannak
-
គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានរៀបកិច្ចប្រជុំត្រៀមព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ នៅតំបន់អង្គរ លើកទី០៦ ឆ្នាំ២០២៣
- 44
- ដោយ vannak
-
- feature image
- តំបន់ទេសចរណ៍កែច្នៃ
- តំបន់ទេសចរណ៍ក្រៅពីប្រាសាទ
- ព័ត៌មានថ្នាក់ក្រុង-ស្រុក
- ព័ត៌មានថ្នាក់ខេត្ត
- ព័ត៌មានថ្មីៗ
ខេត្តសៀមរាប រៀបចំពិធីបុណ្យអង្កររយៈពេល៣ថ្ងៃ ដើម្បីអបអរសាទរអង្ករកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោកចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង១១យប់
- 44
- ដោយ vannak
-
សេចក្តីជូនដំណឹង ស្តីពីការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ៥០០កន្លែង នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ខេត្តសៀមរាប
- 44
- ដោយ vannak
-
គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បានរៀបចំកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២៣
- 44
- ដោយ vannak
-
កិច្ចប្រជុំបូកសរុបរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តសៀមរាបប្រចាំឆ្នាំ២០២២
- 44
- ដោយ vannak
-
គណៈប្រតិភូក្រសួងហិរញ្ញវត្ថុ និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃសាធារណរដ្ឋហ្ស៊ីមបាវ៉េ បានជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តសៀមរាប
- 44
- ដោយ vannak
-
ស្រូវចំនួន១.២១៩ហិចតា ត្រូវបានស្តារឡេីងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនារដូវវស្សា
- 44
- ដោយ vannak
-
សិក្ខាសាលាស្តីពីការរៀបចំផែនការសម្រាប់គម្រោង ការលើកកម្ពស់ការគ្រប់គ្រងសំរាម សំណង់រឹងទីប្រជនក្នុងទីក្រុង នៃបណ្តាប្រទេសនៅអាស៊ាន (AMUSE)
- 44
- ដោយ vannak
-
ឯកឧត្តម អភិបាលខេត្តជំរុញឱ្យបន្តរៀបចំពិធីប្រកួតពានរង្វាន់បាល់ទាត់ជារៀងរាល់ឆ្នាំទៅតាមរូបភាព នៃពានរង្វាន់ ដេីម្បីសុខភាព មិត្តភាព ការផ្សារភ្ជាប់ទំនាក់ទំនងល្អ
- 44
- ដោយ vannak