នៅរសៀលថ្ងៃចន្ទ ៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌខេត្តសៀមរាប លោក សុខ ថុល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងកម្មពិធីប្រកាសផ្ទេរសម្រួលភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិ នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ ប្រធាននាយកដ្ឋានកណ្ដាលសម្រាប់ធ្នាប់សាធារណៈ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមឧត្តមសេនីយ៍ឯក គាំង សាវឿន អនុប្រធាននាយកដ្ឋានកណ្ដាលសម្រាប់ធ្នាប់សាធារណៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក លី ឡាយ ប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ លោកប្រធាននាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកប្រធានពន្ធនាគារខេត្ត និងអស់លោក លោកស្រីប្រតិភូអមដំណើរគណៈអធិបតី សរុបចំនួន ១២២ រូប។លោកឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ បានរំលឹក និងជំរុញដល់ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលការពារបេតិកភណ្ឌដែលត្រូវបានផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិនេះ ត្រូវបន្តអនុវត្តតួនាទីការងារ ដូចខាងក្រោម ៖១-ការពារថែរក្សាឱ្យបានស្ថិតស្ថិរគង់វង្សនូវសារពើបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្ររបស់ជាតិ សហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិនានាដែលពាក់ព័ន្ធដល់កិច្ចការពារបេតិកភណ្ឌ។ ប្រមែប្រមូលព័ត៌មាន និងទទួលបញ្ជីសារពើបេតិកភណ្ឌសម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រជាតិក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីបម្រើសំណូមពរនៃកិច្ចប្រតិបត្តិការគ្រប់គ្រង និងថែរក្សា ស្រាវជ្រាវ លើកយោបល់អំពីវិធានការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសបំផ្លិចបំផ្លាញ លួច លាក់ ទិញ លក់ និងដឹកជញ្ជូនសម្បត្តិបេតិកភណ្ឌវប្បធម៌ខុសច្បាប់។២-ចាត់តាំងស៊ើបអង្កេត និងត្រួតពិនិត្យឆែកឆេរ ចាប់ខ្លួនជនល្មើសដែលពាក់ព័ន្ធដល់ការបង្កគ្រោះមហន្តរាយសម្បត្តិបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រជាតិ ដើម្បីកសាងសំណុំរឿងនិងបញ្ជូនជនល្មើសព្រមទាំងវត្ថុតាង ទៅតុលាការផ្តន្ទាទោសតាមច្បាប់។ សហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបជនល្មើសដែលបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រជាតិ។៣-ទំនាក់ទំនងជាមួយអង្កការយូណេស្កូ អង្កការជាតិនិងអន្តរជាតិនានា ដើម្បីទទួលការណែនាំ ផ្សព្វផ្សាយគោលការណ៍ និងទទួលជំនួយឧបត្ថម្ភ បម្រើសេវាការពារបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រជាតិ។៤-សហការជាមួយនគរបាលទេសចរក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់ជូនគណៈប្រតិភូ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកបំពេញបេសកកម្ម ទស្សនកិច្ច និងទស្សនាកម្សាន្តក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត។៥-អនុវត្តវិធានការជំនាញនានាតាមគោលការណ៍ណែនាំ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ។៦-ប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ខ្ជាប់ខ្ជួននូវវិន័យរបស់កងកម្លាំងនគរបាលជាតិ កសាងស្នាដៃ និងកិត្តិយសរបស់នគរបាលការពារបេតិកភណ្ឌ ក្រសួងមហាផ្ទៃ។៧-អនុវត្តភារកិច្ចផ្សេងៗទៀតដែលអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃប្រគល់ឱ្យ។សូមបញ្ជាក់ផងដែលថា នៅក្នុងឱកាសដ៏វិសេសវិសាននេះមន្ត្រីនគរបាលជាតិដែលត្រូវបានផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិមានចំនួនសរុប ៦០ រូប ក្នុងនោះមានស្រី ៦ រូប ផងដែល។
ពិធីប្រកាសផ្ទេរសម្រួលភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិ នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
- 37
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
សូមអបអរសាទខេត្តសៀមរាបត្រូវបានកម្មវិធី Trending Destinations World TripAdvisor បោះឆ្នោតជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងចំណោម គោលដៅទេសចរណ៍នៅលើពិភពលោក ចំនួន២៥ប្រទេស។
- 37
- ដោយ vannak
-
គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានរៀបកិច្ចប្រជុំត្រៀមព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ នៅតំបន់អង្គរ លើកទី០៦ ឆ្នាំ២០២៣
- 37
- ដោយ vannak
-
- feature image
- តំបន់ទេសចរណ៍កែច្នៃ
- តំបន់ទេសចរណ៍ក្រៅពីប្រាសាទ
- ព័ត៌មានថ្នាក់ក្រុង-ស្រុក
- ព័ត៌មានថ្នាក់ខេត្ត
- ព័ត៌មានថ្មីៗ
ខេត្តសៀមរាប រៀបចំពិធីបុណ្យអង្កររយៈពេល៣ថ្ងៃ ដើម្បីអបអរសាទរអង្ករកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោកចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង១១យប់
- 37
- ដោយ vannak
-
សេចក្តីជូនដំណឹង ស្តីពីការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ៥០០កន្លែង នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ខេត្តសៀមរាប
- 37
- ដោយ vannak
-
គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បានរៀបចំកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២៣
- 37
- ដោយ vannak
-
កិច្ចប្រជុំបូកសរុបរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តសៀមរាបប្រចាំឆ្នាំ២០២២
- 37
- ដោយ vannak
-
គណៈប្រតិភូក្រសួងហិរញ្ញវត្ថុ និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃសាធារណរដ្ឋហ្ស៊ីមបាវ៉េ បានជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តសៀមរាប
- 37
- ដោយ vannak
-
ស្រូវចំនួន១.២១៩ហិចតា ត្រូវបានស្តារឡេីងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនារដូវវស្សា
- 37
- ដោយ vannak
-
សិក្ខាសាលាស្តីពីការរៀបចំផែនការសម្រាប់គម្រោង ការលើកកម្ពស់ការគ្រប់គ្រងសំរាម សំណង់រឹងទីប្រជនក្នុងទីក្រុង នៃបណ្តាប្រទេសនៅអាស៊ាន (AMUSE)
- 37
- ដោយ vannak
-
ឯកឧត្តម អភិបាលខេត្តជំរុញឱ្យបន្តរៀបចំពិធីប្រកួតពានរង្វាន់បាល់ទាត់ជារៀងរាល់ឆ្នាំទៅតាមរូបភាព នៃពានរង្វាន់ ដេីម្បីសុខភាព មិត្តភាព ការផ្សារភ្ជាប់ទំនាក់ទំនងល្អ
- 37
- ដោយ vannak